Mercedes-Benz ប្រកាសចេញបងប្អូនត្រកូល G-Class ជិះ ១០០គ.ម ស៊ីប្រេងប្រហែល ៩,៥លីត្រ

ក្រុមហ៊ុន Mercedes-Benz បានណែនាំសមាជិកទី ២ នៃ G-Class ជំនាន់ថ្មីបន្ទាប់ពី AMG G63 គឺ G400d ។

G400d បំពាក់ជាមួយម៉ាស៊ីនម៉ាស៊ូតចំណុះ ៣,០លីត្រ Turbocharging បង្កើតកម្លាំងបាន ៣២៦សេះ កម្លាំងបង្វិល ៧០០Nm ដំណើរការជាមួយប្រអប់លេខ ៩វគ្គ និងប៉ុងពីរ។ វាអាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេល ៦,៤វិនាទី។ ចំពោះកម្រិតស៊ីប្រេងរបស់ SUV នេះវិញ គឺ ៩,៥លីត្រ/១០០គីឡូម៉ែត្រ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ជាមួយនឹងតម្លៃដែលបានណែនាំ រថយន្ត Mercedes-Benz G400d មានតម្លៃចាប់ពី ១៨០ ១០៨ដុល្លារ វាមានតម្លៃថោកជាង G63 ចំនួន ៤៣ ១២១ដុល្លារ ដោយរថយន្ត G63 បំពាក់ជាមួយម៉ាស៊ីនចំណុះ ៤,០លីត្រ twin-turbo កម្លាំង ៥៧៦សេះ និង កម្លាំងបង្វិល ៨៥០Nm។

សម្រាប់រថយន្ត G400d បានបំពាក់មកស្តង់ជាមួយ អេក្រង់កម្សាន្តទំហំ ១២,៣អ៊ីញ ដែលអាចភ្ជាប់មុខងារ Satellite Radio, Navigation, Android Auto និង Apple Carplay, កៅអីបញ្ជារទិសដៅ ដោយថាមពលអេឡិចត្រូនិច, ម៉ាស៊ីនត្រជាក់ ៣តំបន់, ចង្កូតស្រោបដោយស្បែក, កាំម៉េរា ៣៦០ដឺក្រ និងប្រព័ន្ធតន្ត្រី Burmester។

បន្ថែមពីនេះបានបំពាក់ជាមួយ ចង្កៀងមុខប្រភេទ MultiBeam LED, ដំបូលកញ្ចក់, ថាសកង់ស្ព័រទំហំ ១៩អ៊ីញ, កម្មវិធីទូរស័ព្ទ Mercedes me និងប្រព័ន្ធជំនួយការបើកបរ Active Distance Assist Distronic, ប្រព័ន្ធរក្សាគន្លងផ្លូវ, Blind Spot Assist, Pre-Safe និង ប្រព័ន្ធបង្ហាញផ្លាកសញ្ញាចរាចណ៍៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម