Mercedes-Benz C-Class ឆ្នាំ ២០២២ មានតម្លៃចាប់ពីខ្ទង់ ៤មុឺនដុល្លារ សម្រាប់ទីផ្សារសហរដ្ឋអាមេរិក

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Mercedes បានធ្វើការដាក់បញ្ចេញនៅរថយន្ត Mercedes-Benz C-Class ស៊េរីឆ្នាំ២០២២  ថ្មី ដោយនឹងមកដល់ហាងចែកចាយនៅសហរដ្ឋអាមេរិកនានិទាឃរដូវនេះ មុនពេលដែលពួកគេបានប្រកាសពីតម្លៃ និងជម្រើសប្រភេទនៃម៉ូដែល C300 ។

សម្រាប់ប្រភេទ Premium មាន​តម្លៃ​ចាប់​ពី ៤៣ ៥៥០ ដុល្លារ​សម្រាប់ C300 និង ៤៥ ៥០០ ដុល្លារ សម្រាប់ប្រភេទ All-wheel drive C300 4MATIC ​។ ម៉ូដែលនេះភ្ជាប់មកជាមួយស្តង់ដារជាមួយនឹងកុងទ័របង្ហាញព័ត៌មាន Driver Display ទំហំ ១២,៣ អ៊ីញ ក៏ដូចជាអេក្រង់កំសាន្ត ទំហំ ១១,៩ អ៊ីញ ដែលដំណើរការនូវ MBUX ចុងក្រោយបង្អស់ជាមួយការស្កេនក្រយៅដៃ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចំពោះរថយន្ត​ sedan ដ៏​ប្រណិត​នេះ​ក៏​បាន​ភ្ជាប់​មក​ជាមួយ​ Keyless entry, កៅអីខាងមុខភ្ជាប់មុខងារកម្តៅ, ដំបូលបើក suntoof, ថាសកង់ទំហំ ១៨ អ៊ីញ, អំពូលប្រភេទ LED រួមជាមួយប្រព័ន្ធ adaptive high beam assist, ភ្លើងលម្អខាងក្នុងរថយន្ត និង មុខងារ drive mode selector ផងដែរ។

ចំណែកម៉ូដែល Exclusive ដែលមានតម្លៃចាប់ផ្តើមពី ៤៥ ៨០០ ដុល្លារ សម្រាប់ប្រភេទ C300 និង ៤៧ ៨០០ ដុល្លារ​ សម្រាប់ប្រភេទ C300 4MATIC ដោយមានការរួមបញ្ចូលដូចគ្នាទាំងស្រុងទៅនឹងម៉ូដែល Premium ជាមួយនឹងការបន្ថែម PARKTRONIC park assist, Surround View System with Guard 360˚ security functionality, ភ្លើងលំអខាងក្នុងរថយន្ត, ដៃទ្វប្រភេទអាលុយមីញ៉ូម, កន្លែងសាកថ្មឥតខ្សែ និងឧបករណ៍បំពងសំឡេង Burmester 3D surround sound system។

សម្រាប់ម៉ូដែឡចុងក្រោយគឺ Pinnacle ដែលមានតម្លៃចាប់ផ្តើមពី ៤៧ ៥០០ ដុល្លារ សម្រាប់ C300 និង ៤៩ ៥០០ ដុល្លារ សម្រាប់ C300 4MATIC ។ ដោយមានការរួមបញ្ចូលដូចគ្នាទាំងស្រុងទៅនឹងម៉ូដែល Premium និង Exclusive trims បូកនឹង MB Navigation ជាមួយនឹង MBUX Augmented Video និងកុងទ័របង្ហាញព័ត៌មានលើកញ្ចក់ heads-up display ផងដែរ។

ចូលទៅកាន់ផ្នែកម៉ាស៊ីនវិញ ម៉ូដែលទាំង៣ នេះត្រូវបានបំពាក់ដោយម៉ាស៊ីនចំណុះ ២,០ លីត្រ turbocharged ទំហំ ៤ស៊ីឡាំង ផ្គួបជាមួយប្រព័ន្ធ mild-hybrid 48V ផលិតបានកម្លាំង ២៥៥ សេះ និងកម្លាំងរមួល ៤០០ ញ៉ូតុនម៉ែត្រ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម