Mercedes-Benz CLS ឆ្នាំ ២០១៩ លក់នៅថៃ ថ្លៃប្រហែល Lexus NX នៅខ្មែរ

នាពេលថ្មីៗនេះ ក្រុមហ៊ុន Mercedes-Benz Thailand បានបញ្ចេញតម្លៃលក់នៃរថយន្ត CLS ស៊េរីថ្មីចុងក្រោយបង្អស់ ដែលផលិតក្នុងប្រទេសថៃផ្ទាល់តែម្តង។

CLS ឆ្នាំ២០១៩ មាន​ការ​រចនា និង​រូបរាង​ទាក់ទាញ។ វា​បាន​ប្រើ​មូលដ្ឋាន​រូបរាង​របស់ Mercedes E-Class ស៊េរី​ថ្មី ហើយ​មាន​លក្ខណៈ​ប្រហាក់ប្រហែល​គ្នា​ជា​ច្រើន ដូច​ជា ប៉ាណា​ខាង​មុខ​ជា​ដើម ខណៈ​ដែល​កាង​ខាង​មុខ ហាក់​បី​ដូច​ជា​បាន​រចនា​ឡើង​ថ្មី តាម​ម៉ូដែល AMG GT R។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ដោយឡែកផ្នែក​ខាង​ក្រោយ វា​បាន​រចនា​រូបរាង​ចង្កៀង​ថ្មី ដែល​មើល​ទៅ​សាកសម និង​ស៊ី​គ្នា​ជាមួយ​ផ្នែក​ខាង​ក្រោយ​នៃ​រថយន្ត។

CLS 300d ប្រើម៉ាស៊ីនម៉ាស៊ូតចំណុះ ២,០ លីត្រ Turbo ទំហំ ៤ ស៊ីឡាំង កម្លាំង ២៤៥ សេះ ដំណើរការជាមួយប្រអប់លេខអូតូ ៩ វគ្គ មានតម្លៃចាប់ពី ២,២៨ លានបាត ឬ ៦៩ ២០០ ដុល្លារ។

ផ្នែក​ខាង​ក្នុង​ CLS ប្រើប្រាស់​តាប្លូ និង​រន្ធ​ខ្យល់​ម៉ាស៊ីន​ត្រជាក់​ពី​ម៉ូដែល E-Class លោត​ពណ៌​ខៀវ ឬ​ក្រហម ទៅ​តាម​សីតុណ្ហភាព​នៅ​ក្នុង​រថយន្ត។ វាក៏​ខ្ចី​ចង្កូត​ពី​ម៉ូដែល S-Class ដែល​មើល​ទៅ​ពិត​ជា​ស្រស់​ស្អាត​មែន​ទែន។ ក្រៅ​ពី​នេះ វា​​បាន​​បំពាក់​នូវ​អេក្រង់​ទ្រវែង Ultra-wide Screen ទៀត​ផង។

Mercedes-Benz CLS គឺជាគូប្រជែងរបស់រថយន្ត Audi A7 Sportback និង BMW 6 Series Gran Turismo៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម