ដំណើរការរបស់ប្រព័ន្ធបញ្ចុះកម្ដៅម៉ាស៊ីន | ចំណេះដឹងយានយន្ត

[​ចំណេះដឹងយានយន្ត] បណ្តាផ្នែកនៃប្រព័ន្ធបញ្ចុះកម្តៅម៉ាស៊ីនមានដូចជា៖

  • បូមទឹក (Water Pump)
  • ធុងទឹក (Radiator)
  • គម្របធុងទឹក (Radiator cap)
  • ប្រដាប់ធ្វើអោយត្រជាក់ប្រេង (Oil Cooler)
  • កង្ហារ (Fan)
  • ទែម៉ូស្តារ (Thermostat)
  • ធុងទឹកបម្រុង, ស៊ុមកង្ហារ(Reservoir tank and fan frame )
  • ទុយោររបស់ធុងទឹក​(Radiator hose)
  • រន្ធផ្លូវទឹក ( By-pass hole)
  • រន្ធបំបែក (Water jacket)

នៅពេលដែលម៉ាស៊ីនដំណើរការ​ បូមទឹកក៏ចាប់ផ្ដើមបូមទឹកចេញពីធុងទឹកទៅកាន់ប្រដាប់ធ្វើអោយត្រជាក់ប្រេង( Oil Cooler ) រួចចូលទៅក្នុងប្លុកស៊ីឡាំង ( Cylinder block ) និង​ ក្បាលគុយឡាស់ ( Cylinder head ) របស់ម៉ាស៊ីនរួចចូលទៅសំបកទែម៉ូស្តា​រ​ ( Thermostat Housing ) ហើយរត់ត្រឡប់ទៅបូមទឹកវិញតាមរយៈរន្ធបំបែក​( By-Pass Hole ) ។​​

ពេលដែលម៉ាស៊ីនដំណើរការក្នុងល្បឿនលឿន​ ធ្វើអោយម៉ាស៊ីនឡើងកំដៅហើយក៏ផ្ទេរមកកាន់ទឹកដែលហូរនៅចន្លោះប្លុកស៊ីឡាំង។ ពេលដែលកំដៅរបស់ទឹកកើនឡើងចន្លោះសីតុណ្ហភាព(​៨០​ ទៅ ៩០​ អង្សាសេ) ទើបទែម៉ូស្តាបើកអោយទឹកស្អំចូលទៅក្នុងធុងទឹកឬរ៉ាឌីយ៉ាទ័រ ( Radiator ) ហើយបញ្ចុះកំដៅទឹកអោយត្រជាក់នៅចន្លោះសីតុណ្ហភាពសមស្របមួយ​ ដោយមានជំនួយពីកង្ហារធុងទឹក បន្ទាប់មកបូមទឹកបានបូមត្រឡប់ចូលម៉ាស៊ីនវិញ​ ដែលដំណើរការនេះវាមានលក្ខណះ Cycle។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

លុះធុងទឹកត្រូវកម្តៅធ្វើអោយកើនសំពាធលើសពី 0.9 bar ឡើង ធ្វើឲ្យទឹករីកមាឌនាំឲ្យគម្របធុងទឹកបើកបន្ធូរសំពាធទៅកាន់ធុងទឹកសារគួ ( Reservoir Tank )។

ចំណែកទឹកស្អំម៉ាស៊ីនអាចកើនសម្ពាធចន្លោះពី ៦០ ទៅ ១២៥ kPa ដោយសារការរីកមាឌរបស់ទឹកពេលត្រូវកម្តៅ ដូច្នេះហើយទឹកស្អំម៉ាស៊ីនមិនពុះនោះទេ ទោះបីជាសីតុណ្ហភាពទឹកកើនឡើងដល់១០០អង្សាសេក៏ដោយ។ ដូច្នេះហើយពពុះទឹកមិនកើតមានឡើង នោះវានឹងធ្វើឲ្យប្រសិទ្ធិភាពបញ្ចុះកម្តៅកើនឡើង។ ទឹកស្អំម៉ាស៊ីនជាប្រភេទទឹកដែលពិបាកក្នុងការបំលែង។ ទឹកស្អំម៉ាស៊ីននឹងមិនកកទោះបីប្រើក្នុងអាកាសធាតុត្រជាក់ ទឹកស្អំម៉ាស៊ីនត្រូវបានលាយបញ្ចូលគ្នាជាមួយនឹងសារធាតុបន្ថែម ដើម្បីការពារច្រេះក្នុងប្រព័ន្ធបញ្ចុះកម្តៅម៉ាស៊ីនរថយន្ត៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម