ក្រុមហ៊ុន Mercedes បានប្រកាសចេញតម្លៃនៃរថយន្តអគ្គិសនីម៉ូដែល EQB ស៊េរីឆ្នាំ២០២២ ជាផ្លូវការ ដោយមានតម្លៃចាប់ពី ៥៤ ៥០០ដុល្លារ សម្រាប់ទីផ្សារសហរដ្ឋអាមេរិក ពោលគឺថោកជាងគូប្រជែងរបស់វា គឺ Telsa Model Y ប៉ុន្តែថ្លៃជាង Audi Q4 e-tron។
ចំពោះតម្លៃ Base Price ៥៤ ៥៥០ដុល្លារនេះ រថយន្ត EQB 300 4Matic មានកម្លាំង ២២៥សេះ ប្រើប៉ុងពីរ ហើយបើថែមលុយ ៣ ៥៥០ដុល្លារ យកម៉ូដែល EQB 350 4Matic វាមានកម្លាំង ២៨៨សេះ។
SUV ទាំងពីរម៉ូដែលនេះប្រើកញ្ចប់អាគុយទំហំ ៦៦,៥គីឡូវ៉ាត់ម៉ោងដូចគ្នា ហើយអាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេល ៧,៧វិនាទី និង ៦,០វិនាទី។
ដោយឡែកទៅមើលគូប្រជែងរបស់វាវិញ រថយន្ត Tesla Model Y Long Range មានតម្លៃចាប់ពី ៦២ ៩៩០ដុល្លារ ខណៈម៉ូដែល Audi Q4 50 e-tron មានតម្លៃចាប់ពី ៤៩ ៩០០ដុល្លារ៕