MG ចេញឡានថ្មី តម្លៃខ្ទង់ ២មុឺនដុល្លារ សាកម្តងជិះបានខ្ទង់ ៤០០គ.ម

[ទីផ្សារបរទេស] កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្ត MG Motor India បានធ្វើការប្រកាសដាក់បង្ហាញបញ្ចេញនូវរថយន្តអគ្គិសនី MG Windsor ប្រភេទ MPV ដែលមានតម្លៃលក់ចាប់ពី ២៣ ៨០០ ដុល្លារ ក្នុងទីផ្សារប្រទេសឥណ្ឌាផ្ទាល់ ហើយគ្រោងនឹងចេញលក់ជាផ្លូវការក្នុងខែកញ្ញានេះ។

MG Windsor ដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន ១ ប៉ុង ១ វិលកង់មុខ ផលិតកម្លាំងបានសរុប ១៣៤ សេះ និងកម្លាំងរមួល ២០០ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយទំហំ ៥០,៦ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយខ្ទង់ ៤៦០ គីឡូម៉ែត្រនៅពេលសាកថ្មពេញម្តង។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចំពោះការឌីស្សាញផ្នែកខាងក្រៅមានភាពទាន់សម័យ បំពាក់ដោយប៉ាណាមុខបិទជិត ចង្កៀងមុខ-ក្រោយរចនាថ្មីប្លែក  កាងរន្ធខ្យល់ទំហំធំល្មម ព្រមទាំងប្រើប្រាស់ថាសកង់ស្ព័រ និងដៃទ្វារប្រភេទអគ្គិសនីផងដែរ។ ខណៈនៅផ្នែកខាងក្នុងវិញ មានភ្ជាប់មកជាមួយកុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ៨,៨ អ៊ីញ អេក្រង់កំសាន្ត touchscreen ទំហំ ១៥,៦ អ៊ីញ ក៏ដូចជាកន្លែងសាកថ្មឥតខ្សែ អំពូល ambient lighting រួមជាមួយមុខងារទម្លាក់ទម្លើងកៅអីមុខ-ក្រោយ។ លើសពីនេះ ក៏បានបំពាក់ប្រព័ន្ធជំនួយការអ្នកបើកបរជាច្រើនដូចជា ពោងសុវត្ថិភាពចំនួន ៦ចំនុច មុខងារគ្រប់គ្រងលំនឹងឡាន មុខងារត្រួតពិនិត្យសម្ពាធសំបកកង់ ហ្វ្រាំងអូតូ និងកាមេរ៉ា ៣៦០ ជាដើម៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម