Mini ចេញរថយន្ត John Cooper Works GP ថ្មី ខ្លាំង និងលឿនបំផុតមិនធ្លាប់មាន

ក្រុមហ៊ុន Mini បានបញ្ចេញរថយន្តម៉ូដែលពិសេសថ្មីមួយ ហៅថា John Cooper Works GP នៅក្នុងកម្មវិធី 2019 Los Angeles Auto Show ដែលមានកម្លាំងខ្លាំង និងល្បឿនលឿនបំផុតមិនធ្លាប់មានក្នុងត្រកូល Mini។

រថយន្ត Mini John Cooper Works GP នេះ ប្រើម៉ាស៊ីនចំណុះ ២,០លីត្រ TwinPower Turbo ទំហំ ៤ស៊ីឡាំង មានកម្លាំង ៣០១សេះ ដំណើរការដោយប្រអប់លេខអូតូ ៨វគ្គ និងប៉ុងមួយវិលកង់មុខ។ វាអាចរត់ស្ទុះពីកុងទ័រ ០ ដល់ ១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេល ៥,២វិនាទី ហើយមានល្បឿនអតិបរមាដល់ ២៦៥គីឡូម៉ែត្រក្នុងមួយម៉ោង។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្រៅពីមានដំណើរការខ្លាំង រថយន្តតូចច្រឡឹងនេះក៏ទទួលបានការរចនាយ៉ាងទាក់ទាញ និងលេចធ្លោផងដែរ។ រថយន្ត John Cooper Works GP នេះ មានកៅអីអង្គុយតែ២ប៉ុណ្ណោះ ខណៈកៅអីអង្គុយក្រោយត្រូវបានដកចេញ ដើម្បីដាក់ដែកទប់លំនឹងវិញ។

សូមបញ្ជាក់ថា រថយន្ត Mini នេះនឹងត្រូវផលិតត្រឹមតែ ៣ ០០០គ្រឿងប៉ុណ្ណោះ ជាមួយតម្លៃចាប់ពី ៤៥ ៧៥០ដុល្លារ លើទីផ្សារអង់គ្លេស៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម