MINI ចេញឡានម៉ូដែលពិសេសឆ្នាំ២០២២ តម្លៃក្រោម ២ម៉ឺនដុល្លារ

ក្រុមហ៊ុន MINI បានប្រកាសចេញរថយន្តម៉ូដែល Oxford Edition ថ្មី សម្រាប់ស៊េរីឆ្នាំ២០២២ សម្រាប់ទីផ្សារសហរដ្ឋអាមេរិក ដោយបានតុបតែងខ្លួនរបស់វាយ៉ាងពិសេស ខុសពីម៉ូដែលធម្មតា។

រថយន្ត MINI Oxford Editions ឆ្នាំ២០២២ ថ្មីនេះ ត្រូវបានដាក់លក់ក្នុងតម្លៃចាប់ពី ១៩ ៧៥០ដុល្លារ នៅសហរដ្ឋអាមេរិក សម្រាប់ប្រភេទទ្វារ៣ និង ២០ ៧៥០ដុល្លារ សម្រាប់ប្រភេទទ្វារ៥។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ម៉ូដែល Oxford Editions លើរថយន្ត MINI នេះគឺមានរហូតដល់ទៅ ៦ជម្រើសពណ៌ និងការរំលេចដំបូលពណ៌ខ្មៅ ឬស ព្រមទាំងគម្របកញ្ចក់ចំហៀស, យ៉ាន់កង់ ១៧អ៊ីញពណ៌ទឹកប្រាក់ ឬខ្មៅ, កៅអីមុខមានមុខងារកម្តៅ និង ប្រព័ន្ធម៉ាស៊ីនត្រជាក់ Dual-zone ជាដើម។

ក្រៅពីនោះ លក្ខណៈពិសេសស្តង់ដាររួមមានទាំង អេក្រង់ Touchscreen ៨,៨អ៊ីញ, កុងទ័រឌីជីថល, ពូកស្បែក, ចង្កៀងមុខ LED, ចង្កៀងក្រោយឡូហ្គ Union Jack, មុខងារ front collision warning និង lane departure ទៀតផង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម