[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត MINI បានធ្វើការបង្ហាញចេញនៅម៉ូដែលពិសេស Pat Moss Edition ថ្មី ជាការប្រារព្ធទិវាសិទ្ធិនារីអន្តរជាតិ និងជារំលឹកដល់លោកស្រី Pat Moss ដែលបានបង្កើតប្រវត្តិសាស្ត្រនៅឆ្នាំ ១៩៦២ ដោយបានឈ្នះការប្រណាំងអន្តរជាតិជាលើកដំបូងសម្រាប់ម៉ាកយីហោអង់គ្លេស ដែលត្រូវបានគេស្គាល់ថាជា International Tulip Rally ។
ខណៈពេលដែលលោកស្រី Moss បានទទួលមរណភាពក្នុងឆ្នាំ ២០០៨ ឥឡូវនេះ ម៉ាកយីហោនេះកំពុងអបអរសមិទ្ធិផលរបស់គាត់ជាមួយនឹងម៉ូដែលពិសេសនៃ Cooper S និង John Cooper Works ។ ក្នុងនោះ ការផលិតនឹងត្រូវបានកំណត់ត្រឹមចំនួន ៨០០ គ្រឿងនៅទូទាំងពិភពលោក ប៉ុន្តែសម្រាប់នៅទីផ្សារសហរដ្ឋអាមេរិកនឹងទទួលបានតែម៉ូដែល John Cooper Works ប៉ុណ្ណោះ។
រថយន្តនេះមានជម្រើសពីរប្រភេទគឺ Pepper White ឬ Midnight Black Metallic ។ ដោយ ម៉ូដែល special edition មានកញ្ចក់ក្រឡោកពណ៌ក្រហម និងដំបូល multitone ដែលចាប់ផ្តើមជា Chili Red មុនពេលប្តូរទៅ Melting Silver និងចុងក្រោយទៅជា Jet Black។ លើសពីនេះ ក៏ត្រូវបានមកជាមួយក្រាហ្វិចនៃហត្ថលេខារបស់ Pat Moss និងឆ្នូតផ្តេកដែលមានអក្សរ “737 ABL” ដែលផ្តល់កិត្តិយសដល់លេខចុះឈ្មោះនៃម៉ូដែលដើមដែលបានឈ្នះការប្រណាំង។
ចំពោះផ្នែកខាងក្នុងកាប៊ីន មានបំពាក់ជាមួយដៃចង្កូតស្រោបដោយស្បែក ជាមួយនឹងក្រាហ្វិក tulip ក៏ដូចជាហត្ថលេខារបស់ Moss ក៏ដូចជា “ការពណ៌នានៃម៉ាស៊ីន pistons រំកិលចុះឡើង”។
គួរឲ្យដឹងថា រថយន្ត Pat Moss Edition នឹងមកដល់អាគារចែកចាយនៅអ៊ឺរ៉ុបក្នុងខែឧសភានេះ ខណៈដែលការចេញលក់នៅសហរដ្ឋអាមេរិកត្រូវបានកំណត់ពេលសម្រាប់ខែសីហា។ ព័ត៌មានលម្អិតនឹងត្រូវបានចេញផ្សាយកាន់តែខិតជិតដល់ការបើកដំណើរការ ប៉ុន្តែ MINI USA បាននិយាយថាម៉ូដែល special edition នឹងផ្អែកលើ John Cooper Works Hardtop ជាមួយនឹង Iconic Trim។ ជាមួយគ្នានេះ ក្រុមហ៊ុនបានបន្ថែមថា រថយន្តនេះនឹងមានស្តង់ដារជាមួយនឹងប្រអប់លេខដៃ ៦វគ្គ នឹងជម្រើសប្រអប់លេខអូតូ ៨វគ្គដោយមិនគិតថ្លៃបន្ថែមផងដែរ៕