Honda HR-V ឆ្នាំ២០២០ ចេញតម្លៃលក់ជាផ្លូវការហើយ!

ក្រុមហ៊ុន Honda ទើបតែបានបញ្ចេញរថយន្ត SUV ខ្នាតតូចម៉ូដែល HR-V ស៊េរីឆ្នាំ២០២០ ជាផ្លូវការ ដោយទទួលបានការអាប់ដេតមួយចំនួនតូចប៉ុណ្ណោះ។

រថយន្ត Honda HR-V ថ្មីប្រើម៉ាស៊ីនសាំងចំណុះ ១,៨លីត្រ i-VTEC ទំហំ ៤ស៊ីឡាំង មានកម្លាំង ១៤១សេះ ប្រើប្រអប់លេខអូតូ CVT ហើយមានជម្រើសប៉ុងមួយ និងប៉ុងពីរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

HR-V ឆ្នាំ២០២០ ចែកចេញជា ៥ម៉ូដែល គឺ LX តម្លៃ ២០ ៨២០ដុល្លារ, Sport តម្លៃ ២០ ៨២០ដុល្លារ, EX តម្លៃ ២២ ៥២០ដុល្លារ, EX-L តម្លៃ ២៣ ៩៧០ដុល្លារ និង Touring តម្លៃ ២៥ ៥៧០ដុល្លារ។

វាបំពាក់ប្រព័ន្ធសុវត្ថិភាព Honda Sensing មកស្តង់ដារ ដោយក្នុងនោះរួមមានមុខងារដូចជា Adaptive Cruise Control, Collision Mitigation Braking, Forward Collision Warning, Lane Keep Assist, Road Departure Mitigation និង Lane Departure Warning ផងដែរ។

Honda និយាយថា រថយន្ត HR-V ថ្មីរបស់ខ្លួនបានឆ្លងកាត់ការធ្វើតេស្តបុក និងទទួលបានផ្កាយ៥ ពី National Highway Traffic Safety Administration ហើយក៏កំពុងកំណត់យកចំណាត់ថ្នាក់ Top Safety Pick ពី Insurance Institute for Highway Safety ទៀតដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម