Mini Cooper C និង S ជំនាន់ថ្មី ប្រភេទទ្វារ៥ បង្ហាញខ្លួនជាមួយជម្រើសផ្នែកខាងក្នុង ខាងក្រៅ និង ម៉ាសុីន ដ៏សំបូរបែប

[ទីផ្សារបរទេស] កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្ត Mini បានធ្វើការដាក់បង្ហាញចេញនូវរថយន្ត Mini Cooper C និង Mini Cooper S ជំនាន់ថ្មី ២ម៉ូឌែល ប្រភេទទ្វារ៥ ជាមួួយជម្រើសផ្នែកខាងក្នុង ខាងក្រៅ និង ម៉ាសុីន ដ៏សំបូរបែប។

សម្រាប់ការរចនាខាងក្រៅរថយន្តនេះទទួលបានពណ៌តួខ្លួនចំនួន ១១ និងពណ៌ដំបូលចំនួន ៣ ប៉ុន្តែមានរូបរាងបែប Mini Classic ដដែល ដោយផ្នែកខាងមុខមានបំពាក់ដោយប៉ាណាដ៏ធំតុបតែងដោយសំណាញ់ក្រូម៉េ អបខាងដោយចង្កៀងមុខ LED មូល និងភ្លើង DRLs ខណៈចង្កៀងក្រោយ LED មានការរចនាថ្មី ព្រមទាំងប្រើប្រាស់ថាសកង់ស្ព័រទំហំ ១៦-១៨ អ៊ីញសម្រាប់ជ្រើសរើសផងដែរ ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចំពោះនៅផ្នែកខាងក្នុងវិញមានមាន ៤ជម្រើស រួមមាន Essential, Classic, Favored និង JCW ដោយមានបំពាក់អេក្រង់រាងជារង្វង់ធំទំហំ ៩,៤អ៊ីញ ប្រភេទ OLED អាចភ្ជាប់ប្រព័ន្ធប្រតិបត្តិការ​របស់ Mini ចុងក្រោយបង្អស់ទាំង ៩ រួមទាំង Mini Intelligent Personal Assistant ។ អ្វីដែរកាន់តែពិសេសទៀតនោះ យើងក៏អាចផ្លាស់ប្តូរបរិយាកាសផ្នែកខាងក្នុងបានចំនួន ៧របៀប ផ្សេងគ្នាផងដែរ។

សម្រាប់ប្រព័ន្ធដំណើរការរថយន្ត Mini Cooper នេះមាន ២ ជម្រើសសម្រាប់ជ្រើសរើសរួមមាន៖

  • ម៉ាស៊ីនសាំងចំណុះ ១,៥លីត្រ turbocharged ទំហំ ៣សុីឡាំង អាចផលិតកម្លាំងបានសរុបចំនួន ១៥៦សេះ និងកម្លាំងរមួល ២៣០ញ៉ូតុនម៉ែត្រ អាចរត់ស្ទុះពី ០ ទៅ ១០០គីឡូម៉ែត្រ ចំណាយពេល ៨វិនាទី ជាមួួយល្បឿនកប់បំផុត ២២៥គីឡូម៉ែត្រក្នុងមួយម៉ោង។
  • ម៉ាស៊ីនសាំងចំណុះ ២,០លីត្រ ទំហំ ៤សុីឡាំង អាចផលិតកម្លាំងបានសរុបចំនួន ២០៤សេះ និងកម្លាំងរមួល ៣០០ញ៉ូតុនម៉ែត្រ អាចរត់ស្ទុះពី ០ ទៅ ១០០គីឡូម៉ែត្រ ចំណាយពេល ៦,៨វិនាទី ជាមួួយល្បឿនកប់បំផុត ២៤២គីឡូម៉ែត្រក្នុងមួយម៉ោង។
ផ្ទាំងផ្សាយពាណិជ្ជកម្ម