រថយន្ត MINI JCW Countryman ស៊េរីឆ្នាំ២០២១ បានបង្ហាញខ្លួនជាផ្លូវការ ដោយទទួលបានការអាប់ដេតលើប៉ាណាមុខ ក៏ដូចជាបំពាក់ចង្កៀងមុខ និងចង្កៀងក្រោយថ្មីផងដែរ។
ជាមួយគ្នានេះ ទំហំបំពង់ស៊ីម៉ាំងធំជាងមុន ហើយស៊ុមពណ៌ខ្មៅរលោងនៅលើប៉ាណាមុខ, ចង្កៀងមុខ, ចង្កៀងក្រោយ, ដៃទ្វារ និងឡូហ្គូ Countryman លើទ្វារឃ្លុបក្រោយក៏ថ្មីដែរ បូករួមទាំងពណ៌ថ្មី ៣ទៀត គឺ បៃតង (Sage Green), ទឹកប្រាក់ (White Silver) និង ខ្មៅ (Piano Black)។
ចំណែកឯផ្នែកខាងក្នុងវិញ វាបានបំពាក់កុងទ័រឌីជីថលទំហំ ៥អ៊ីញ, អេក្រង់កម្សាន្ត Touchscreen ៨,៨អ៊ីញ, មុខងារផែនទី, Amazon Alexa និង Apple CarPlay ផងដែរ។
រថយន្ត MINI JCW Countryman ថ្មី បំពាក់ម៉ាស៊ីនចំណុះ ២,០លីត្រ Turbocharged ទំហំ ៤ស៊ីឡាំង មានកម្លាំង ៣០២សេះ ប្រើប៉ុងពីរ ALL4 និងប្រអប់លេខអូតូ ៨វគ្គ។ វាអាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេល ៥,១វិនាទី ហើយមានល្បឿនអតិបរមា ២៥០គីឡូម៉ែត្រក្នុងមួយម៉ោង។ ចំពោះតម្លៃរបស់វា នឹងត្រូវប្រកាសនាពេលជិតចេញលក់៕