[បរទេស] កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Mini បានធ្វើកំណែទម្រង់ថ្មីទៅលើរថយន្ត JCW (John Cooper Works) សេរ៊ីឆ្នាំ២០២៤ របស់ខ្លួនជាមួយរូុបរាងថ្មី បច្ចេកវិទ្យាថ្មី និងប្រព័ន្ធបើកបរថ្មី សម្រាប់ការប្រកួត 24 Hours of Nürburgring ជាមួយតម្លៃចាប់ពី ៣៦,៣៩៥ ដុល្លារ ។
គួរបញ្ជក់ផងដែលថារថយន្ត JCW នេះមានពីរជម្រើសម៉ូដែលគឺ៖
- Hardtop: រថយន្តទ្វារបី ប្រភេទ hatchback ។
- Countryman: រថយន្ត SUV កម្រិតមធ្យម ប្រភេទ crossover ។
ហើយចំពោះការអាប់ឌែតថ្មីនេះគឺមានតែនៅលើ Hardtop ប៉ុណ្ណោះ។
រថយន្ត Mini John Cooper Works នេះ ប្រើម៉ាស៊ីនចំណុះ ២,០លីត្រ TwinPower Turbo ទំហំ ៤ស៊ីឡាំង អាចផលិតកម្លាំងបាន ៣០០សេះ និងកម្លាំងរមួល ៣២០ ញ៉ូតុនម៉ែត្រ ដំណើរការដោយប្រអប់លេខអូតូ ៨វគ្គ និងប្រភេទបើកបរប៉ុងពីរ all-whewl drive សម្រាប់ Countryman និងប្រភេទបើកបរប៉ុងមួយ front-wheel drive សម្រាប់ Hardtop ហើយវាអាចរត់ស្ទុះពី ០ ទៅ ១០០ គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេលត្រឹមតែ ៥,៤វិនាទីប៉ុណ្ណោះ។
ចំពោះផ្នែកខាងក្រៅរបស់ John Cooper Works ថ្មីនេះមានបំពាក់លក្ខណៈពិសេសជាច្រើន រួមជាមួយចង្កៀងមុខ-ក្រោយ LED ប្រព័ន្ធជើងក្រោមថ្មី ហ្វ្រាំងធំជាងមុន និង ថាសកង់ស្ព័រទំហំ ១៩ អ៊ីញ ដែលផ្តោតទៅលើការបើកបរនិងការប្រណាំងជាសំខាន់។
ចំណែកឯផ្នែកខាងក្នុងវិញ វាមានបំពាក់កៅអី និងដៃចង្កូតស្ព័ររបស់ JCW ផ្ទាល់ , អេក្រង់កម្សាន្ត Touchscreen ទំហំ ៨,៨អ៊ីញ ហើយក៏មាន Option មុខងារកម្តៅដៃចង្កូត និងប្រព័ន្ធ ADAS ជាច្រើនផងដែល។