ផ្ទាំងផ្សាយពាណិជ្ជកម្ម
ទំព័រដើម ព័ត៍មានថ្មីៗ Mitsubishi បង្ហាញចេញរថយន្តអគ្គិសនី Airtrek ឆ្នាំ២០២២ សម្រាប់ទីផ្សារប្រទេសចិន ជាមួយសម្ថភាពបើកបរបានចម្ងាយ ៥២០គ.ម

Mitsubishi បង្ហាញចេញរថយន្តអគ្គិសនី Airtrek ឆ្នាំ២០២២ សម្រាប់ទីផ្សារប្រទេសចិន ជាមួយសម្ថភាពបើកបរបានចម្ងាយ ៥២០គ.ម

ក្រុមហ៊ុន Mitsubishi បានធ្វើការបង្ហាញចេញនូវរថយន្តអគ្គិសនីថ្មី Airtrek ឆ្នាំ២០២២ ក្នុងកម្មវិធីតាំងពិពណ៌រថយន្ត Guangzhou Auto Show ឆ្នាំ២០២១ ជាផ្លូវការ ដែលផលិតឡើងសម្រាប់ទីផ្សារប្រទេសចិន។

រថយន្ត Airtrek ត្រូវបានបង្ហាញខ្លួនជាគម្រូរថយន្តដំបូងនាខែមេសា ឆ្នាំ២០២១កន្លងទៅ ជាមួយឈ្មោះ Airtrek ដែលធ្លាប់បានប្រើប្រាស់ទៅលើរថយន្ត Outlander ជំនាន់ដំបូង កាលពីចន្លោះឆ្នាំ ២០០១-២០០៨។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

យោងតាមការចុះផ្សាយពីគេហទំព័រ Best Car Web បានបង្ហាញថារថយន្តនេះមានប្រវែងសរុប ៤ ៦០០មម ទទឹង ១ ៩១០មម កម្ពស់ ១ ៦៩០មម និងប្រវែងគម្លាតកង់ ២ ៨៣០មម។ ដោយវាកម្ពស់ទាបជាងរថយន្ត Outlander ចំនួន ៨០មម និងវែងជាងចំនួន ៥០មម។

រថយន្តអគ្គិសនី Mitsubishi Airtrek ឆ្នាំ២០២២ នឹងដំណើរការដោយអាគុយទំហំ ៧០គីឡូវ៉ាត់ម៉ោង ដែលអាចបើកបរបានចម្ងាយ ៥២០គីឡូម៉ែត្រ នៅពេលសាកពេញម្តង។

ផលិតឡើងសម្រាប់ទីផ្សារប្រទេសចិន រថយន្តអគ្គិសនីនេះនឹងត្រូវផលិតឡើងក្រោមការសហការរវាងក្រុមហ៊ុន GAC Mitsubishi Motors ក្នុងប្រទេសចិន ជាមួយផែនការនៃការចេញលក់នៅលើទីផ្សារនាចន្លោះខែ មីនា-មិថុនា ឆ្នាំ២០២២៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម