Mitsubishi ប្រចាំនៅប្រទេសថៃ គ្រោងនឹងនាំយកភីកអាប់ Mitsubishi Triton Athlete មកកាន់ទីផ្សាររបស់ខ្លួន

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Mitsubishi ប្រចាំនៅប្រទេសថៃ គ្រោងនឹងនាំយកនៅរថយន្តភីកអាប់ All-new Mitsubishi Triton ATHLETE នៅក្នុងឆ្នាំ ២០២៤ សម្រាប់ទីផ្សាររបស់ខ្លួន។

រថយន្តនេះ នឹងមកជាមួយម៉ាស៊ីនម៉ាស៊ូត Hyper Power ទំហំ ៤ ស៊ីឡាំង ដូចម៉ូដែលធម្មតាដែរ ប៉ុន្តែអាចផលិតកម្លាំងបានដល់ ២០៤ សេះ និងកម្លាំងរមួល ៤៧០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយជម្រើសប្រអប់លេខអូតូ និងលេខដៃ ៦ វគ្ក ព្រមទាំងជម្រើសប៉ុង ១ និងប៉ុង ២ ផងដែរ ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សម្រាប់នៅផ្នែកខាងក្រៅរបស់ភីកអាប់ Triton ATHLETE ត្រូវបានតុបតែងជាមួយពណ៌ទឹកក្រូច (Yamabuki Orange Metallic) ដោយត្រូវបានរចនាបែប​ស្ព័រ​ជាមួយប៉ាណាដែលមានពណ៌ដូចតួខ្លួន និងប្រើប្រាស់នៅថាសកង់ស្ព័រពណ៌ខ្មៅជាដើម ។

ចំពោះនៅផ្នែកខាងក្នុងរបស់ Triton ATHLETE ត្រូវបានតុបតែងជាមួយនឹងពណ៌ខ្មៅ ខណៈ​កៅអី​ស្រោប​ដោយ​ស្បែកជាមួយ​​ពណ៌​ខ្មៅ-ទឹកក្រូចជាដើម ។ លើសពីនេះ ខណៈ​ព័ត៌មាន​លម្អិត​ឧបករណ៍​ស្តង់ដារ​នៃ​ម៉ូដែលរបស់ប្រភេទថៃ​ត្រូវ​រង់ចាំ​ដល់រថយន្តនេះចេញលក់ជាផ្លូវការ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម