រថយន្ត Mitsubishi ASX ដែលបានចេញលក់ជាម៉ូឌែល RVR និង Outlander Sport ទីបំផុតត្រូវបានជំនួសដោយម៉ូដែលជំនាន់ថ្មីនៅក្នុងឆ្នាំ ២០២៣។
Auto.cz ថ្មីៗនេះមានឪកាសនិយាយជាមួយមអ្នកគ្រប់គ្រងទំនាក់ទំនងសាធារណៈក្នុងស្រុករបស់ក្រុមហ៊ុនផលិតរថយន្តជប៉ុន បានបង្ហាញថាម៉ូដែលបច្ចុប្បន្ននេះបានលក់អស់ហើយ និងលែងមាននៅក្នុងបញ្ជីតម្លៃ ឬការ Configure របស់ Mitsubishi នៅសាធារណរដ្ឌឆែកទៀតហើយ នេះដោយសារតែត្រៀមចេញម៉ូដែលជំនាន់ថ្មី ។
ព័ត៌មានលម្អិតអំពីម៉ូដែលថ្មីនេះ នៅមានភាពស្តួចស្តើងនៅឡើយ ប៉ុន្តែបើតាមការចេញផ្សាយបានបញ្ជាក់ថា រថយន្តនេះជាម៉ូដែល ១ក្នុងចំណោម ២ម៉ូដែលដែល Mitsubishi បានបញ្ជាក់ថា ខ្លួនកំពុងតែអភិវឌ្ឍដោយសហការជាមួយក្រុមហ៊ុន Renault សម្រាប់ទីផ្សារអឹរ៉ុប ខណៈម៉ូដែលជំនាន់ថ្មី ASX ទំនងជាប្រើប្រាស់បច្ចេកវិទ្យា និង ប្រព័ន្ធជើងក្រោមជាមួយរថយន្ត Renault Captur ជាមួយករណីនេះនឹងអាចតូចជាងម៉ូដែលដែលបានចេញ។
តាមការបង្ហាញចេញ រថយន្ត Mitsubishi ASX ជំនាន់ថ្មីនេះបានបំពាក់ប្រព័ន្ធមួយចំនួនដូចនឹង រថយន្ត Outlander ស៊េរីឆ្នាំ២០២២ និង Eclipse Cross ជាមួយកំណែទម្រង់ចុងក្រោយនៃការរចនា Dynamic Shield របស់ Mitsubishi រួមមាន ប៉ាណាធំខាងមុខពណ៌ខ្មៅ អំពូលបំភ្លឺពេលថ្ងៃប្រភេទ LED និងការរចនាចង្កៀងខាងមុខបែបបំបែកចេញពីគ្នាផងដែរ៕