Mitsubishi ASX ឆ្នាំ ២០២៤ អាប់ដេតថ្មីបន្ថែម គ្រោងនឹងចេញលក់នៅខែក្រោយ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Mitsubishi ប្រចាំនៅទីផ្សារតំបន់អឺរ៉ុប បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅរថយន្ត Mitsubishi ASX ស៊េរីឆ្នាំ ២០២៤ ជាមួយការអាប់ដេតថ្មីបន្ថែម រួមទាំងបច្ចេកវិទ្យាទំនើបៗ គ្រោងនឹងចេញលក់នៅខែឧសាភា ឆ្នាំ ២០២៤ ខណៈតម្លៃមិនទាន់ដឹងនៅឡើយទេ ។

Mitsubishi ASX ស៊េរីឆ្នាំ ២០២៤ ដំណើរការដោយម៉ាស៊ីនចំនួន ៤ ជម្រើសរួមមាន៖

ផ្ទាំងផ្សាយពាណិជ្ជកម្ម
  • ម៉ាស៊ីនសាំងចំណុះ ១,០ លីត្រ Turbo ៣ស៊ីឡាំង អាចផលិតកម្លាំងបាន ៨៩សេះ និងកម្លាំងរមួល ១៦០ញ៉ូតុនម៉ែត្រ
  • ម៉ាស៊ីនកូនកាត់ Mild-hybrid ចំណុះ ១,៣ លីត្រ អាចផលិតកម្លាំងបាន ១៣៨សេះ និងកម្លាំងរមួល ២៦០ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខដៃ ៦វគ្គ
  • ម៉ាស៊ីនកូនកាត់ Mild-hybrid ចំណុះ ១,៣ លីត្រ ដូចគ្នា អាចផលិតកម្លាំងបាន ១៥៨សេះ និងកម្លាំងរមួល ២៧០ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ៧វគ្គ
  • ម៉ាស៊ីនកូនកាត់ Hybrid ចំណុះ ១,៦លីត្រ ផ្គួបជាមួយម៉ូទ័រអគ្គិសនីចំនួន២ ដែលទទួលថាមពលពីអាគុយ ១,២គីឡូវ៉ាត់ម៉ោង ផលិតកម្លាំងបាន ១៤៣សេះ៕

រថយន្តនេះ ត្រូវបានផលិតឡើងនៅលើគ្រោងឆ្អឹង CMF-B platform ជាមួយការពង្រីកប្រវែងតួខ្លួនសរុបវែងជាងមុនពោលរហូតដល់ ៤,៣ម៉ែត្រ។ ខណ:ការរចនា ត្រូវបានឌីស្សាញថ្មីបែបស្ព័រ និងកាច ដោយបានភ្ជាប់មកជាមួយប៉ាណាមុខត្រូវបានរចនាថ្មី ចង្កៀងមុខ-ក្រោយប្រភេទ LED និងថាសកង់ស្ព័រទំហំ ១៨អ៉ីញជាដើម។

ចំពោះនៅផ្នែកខាងក្នុងវិញ បំពាក់ដោយកុងទ័រព័ត៌មានឌីជីថលទំហំ ១០,២៥អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១០,៤អ៉ីញ ដែលអាចភ្ជាប់មុខងារ Apple CarPlay ឬ Android ក៏ដូចជាកន្លែងសាកថ្មឥតប្រើខ្សែ និងអាចផ្ទុកបានដល់ ១ ៤៥៨ លីត្រឯណោះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម