Mitsubishi Evo VI ស៊េរីឆ្នាំ២០០១ លក់ដេញថ្លៃបានដល់ជិត ១៧ម៉ឺនដុល្លារ

[ទីផ្សារបរទេស] ក្រោយការដេញថ្លៃចុះឡើងអស់ចំនួន ៩២លើក និងចំណាយពេលអស់​៧​ថ្ងៃ ទីបំផុត​រថយន្ត Mitsubishi Evo VI “Tommi Makinen Edition” ស៊េរីឆ្នាំ​២០០១ អាច​លក់​ចេញ​បាន​ក្នុង​តម្លៃ ១៦៨ ៣០០​ដុល្លារ ក្លាយ​ជារថយន្ត Lancer EVO ថ្លៃជាងគេ។

រថយន្ត​ដែលដាក់ដេញថ្លៃនេះមានលក្ខណៈពិសេសត្រង់ថា​មាន​ផលិតត្រឹម ២ ៥០០គ្រឿងប៉ុណ្ណោញ ដោយរថយន្តនេះ​តែង​រំពឹងថា​អាច​លក់​ចេញ​បាន​ក្នុងតម្លៃដ៏​ខ្ពស់​មួយ។ វាគឺជារថយន្តថ្មីគួរសមដែលទើបបើកបរបាន​ចម្ងាយ​ជាង ១,៦ម៉ឺន​គីឡូម៉ែត្រ ក្នុងវត្តមាន​រយៈ​ពេល​២១​ឆ្នាំ​របស់វា។

ពាណិជ្ជកម្ម

រថយន្តនេះមានបំពាក់ម៉ាស៊ីនប្រភេទ Turbocharged ចំណុះ២,០លីត្រ ម៉ូដែល 4G63 ជាប្រភេទ Inline ៤ស៊ីឡាំង និងអាច​ផលិត​កម្លាំងបាន ២៧៦សេះ ដោយប្រើប្រាស់​ប្រព័ន្ធ​បើកបរប៉ុងពីរ និងភ្ជាប់ជាមួយ​ប្រអប់លេខ​ដៃ​៥​វគ្គ។

រថយន្តនេះបានផលិតឡើងក្នុងគោលបំណងអបអរសាទរដល់លោក Tommi Makinen ដែលជាអ្នកប្រណាំង​រថយន្ត​ល្បី​ឈ្មោះ​មួយ​រូប គឺ​ជាការអបអរដល់ការឈ្នះពានរង្វាន់ WRC Driver រយៈពេលបួនសម័យ​កាល​ជាប់ៗគ្នារបស់អ្នកប្រណាំង​រថយន្ត​រូប​នេះ៕

Sponsored