Mitsubishi Pajero ឆ្នាំ២០២១ នឹងចេញម៉ូដែល Final Edition ក្រោយប្រកាសឈប់ផលិត

រថយន្ត Mitsubishi Pajero ស៊េរីឆ្នាំ២០២១ នឹងបង្ហាញខ្លួននៅក្នុង Showroom ឆាប់ៗខាងមុខនេះ នៅក្នុងប្រទេសអូស្ត្រាលី បន្ទាប់ពីក្រុមហ៊ុនប្រកាសឈប់ផលិត ក្រោយរយៈពេល ៣៩ឆ្នាំមក។

Mitsubishi Pajero ឆ្នាំ២០២១ ដែលមានកៅអី ៣ជួរ, ប្រើប៉ុងពីរ ហើយនឹងមានបំពាក់ឡូហ្គូ Funal Edition នេះ នឹងផលិតត្រឹមតែ ៨០០គ្រឿងប៉ុណ្ណោះ សម្រាប់ទីផ្សារខាងលើ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Pajero Final Edition នឹងផ្តល់ជម្រើសចំនួន ៣ ម៉ូដែល គឺ GLS, GLX និង Exceed ដែលបំពាក់ម៉ាស៊ីនតែមួយ គឺ ម៉ាស៊ីនម៉ាស៊ូត ចំណុះ ៣,២លីត្រ turbo ទំហំ ៤ស៊ីឡាំង មានកម្លាំង ១៨៩សេះ ដំណើរការដោយប្រអប់លេខអូតូ ៥វគ្គ និងប៉ុងពីរ ហើយមានចំណុះធុងសាំង ៨៨លីត្រ។

ទោះជាយ៉ាងណាក៏ដោយ មិនមានការផ្លាស់ប្តូរផ្នែកមេកានិចសម្រាប់ Final Edition នេះឡើយ។ ដោយឡែក វានឹងមានបំពាក់គ្រឿងលេងមួយចំនួនប៉ុណ្ណោះ។ ចំពោះតម្លៃនៃរថយន្ត Pajero Final Edition ឆ្នាំ២០២១ នៅមិនទាន់ត្រូវគេប្រកាសនៅឡើយទេ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម