Mitsubishi Pajero Sport ម៉ូដែលឆ្នាំ ២០២៤ អាប់ដេតថ្មី ចេញលក់នៅប្រទេសថៃតម្លៃចាប់ពី….

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Mitsubishi ប្រចាំនៅទីផ្សារប្រទេសថៃ បានធ្វើការដាក់បង្ហាញចេញនៅរថយន្ត Mitsubishi Pajero Sport ម៉ូដែលឆ្នាំ ២០២៤ កែមុខមាត់ថ្មី ព្រមទាំងទទួលបានម៉ាស៊ីនថ្មី មាន ៤ម៉ូដែល ជាមួយតម្លៃលក់ចាប់ពី ៣៨ ៦២៧ ដុល្លារ ដល់ ៤៦ ៩៩០ ដុល្លារ ។

Mitsubishi Pajero Sport ម៉ូដែលឆ្នាំ ២០២៤ បំពាក់ជាមួយម៉ាស៊ីនម៉ាស៊ូតចំណុះ ២,៤ លីត្រ Turbocharged ទំហំ ៤ស៊ីឡាំង អាចផលិតកម្លាំងបាន ១៨៤ សេះ និងកម្លាំងរមួល ៤៣០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ៦វគ្គ ផ្តល់ជូនទាំងជម្រើសប៉ុង ១ និងប៉ុង ២ ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សម្រាប់ការឌីស្សាញរូបរាងនៅផ្នែកខាងក្រៅវិញ នៅប្រើប្រាសភាសារចនា Dynamic Shield ដដែល ប៉ុន្តែបានឌីស្សាញថ្មីទៅលើប៉ាណាមុខដែលមានរាងជាសំបុឃ្មុំ ចង្កៀងមុខ, កាងការពារផ្នែកខាងក្រោយ រួមទាំងថាសកង់ស្ព័រទំហំ ១៨ អ៉ីញ និងទ្វារឃ្លុបក្រោយបើក-បិទដោយថាមពលអគ្គិសនី ។

ចំពោះនៅផ្នែកខាងក្នុងក៏បានផ្លាស់ប្តូរថ្មី ដោយបានបំពាក់កុងទ័របង្ហាញព័ត៌មានឌីជីថលថ្មីទំហំ ៨អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ៨អ៉ីញ អាចភ្ជាប់មុខងារ Apple CarPlay និង Android Auto ក៏ដូចជាហ្វ្រាំងដៃអេឡិចត្រូនិច ជាមួយមុខងារ Auto Hold ជាពិសេសអេក្រង់កំសាន្តទំហំ ១២,១ អ៉ីញ​សម្រាប់អ្នកដំណើរផ្នែកខាងក្រោយជាដើម ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម