[បរទេស] កាលពីពេលថ្មីៗ កន្លងទៅនេះ រថយន្តភីកអាប់ Mitsubishi Triton ស៊េរីឆ្នាំ ២០២៤ បានទទួលនៅលទ្ធផលក្នុងការធ្វើតេស្តសុវត្តិភាពស្តង់ដាចេញពីអង្គភាពវាយតម្លៃប្រចាំប្រទេសអូស្រ្តាលី Australian NCAP ដោយទទួលបានចំណាត់ថ្នាក់ផ្កាយ ៥ ។
សម្រាប់ការធ្វើតេស្តសុវត្ថិភាពនេះដែរ រថយន្ត All-new Toyota C-HR ស៊េរីឆ្នាំ ២០២៤ បានទទួលពិន្ទុទៅលើការ៖
- ការពរអ្នកដំណើរពេញវ័យចំនួន ៨៦ ភាគរយ
- ការការពារអ្នកដំណើរវ័យក្មេង ៨៩ ភាគរយ
- មុខងារជំនួយការបើកបរ និងសុវត្ថិភាព ៧០ ភាគរយ
- ការការពារអ្នកថ្មើរជើង ឬអ្នកធ្វើដំណើរនៅតាមដងផ្លូវចំនួន ៧៤ ភាគរយ
គួរឲ្យដឹងថា ការធ្វើតេស្តសុវត្ថិភាពនៅក្នុងប្រទេសអូស្រ្តាលី ត្រូវបានធ្វើតេស្តបុកប៉ះនៅផ្នែកខាងមុខជាមួយល្បឿន ៦៤គីឡូម៉ែត្រក្នុងមួយម៉ោង រួមទាំងផ្នែកចំហៀងជាមួយបង្គោល ដែលមានមនុស្សជ័រពេញវ័យសម្រាប់ការធ្វើតេស្តនេះ ៕