[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Mitsubishi ចាប់អារម្មណ៍មានបំណងចង់ពង្រីកត្រកូលរថយន្តនៅសហរដ្ឋអាមេរិករបស់ខ្លួន ដោយបង្ហាញរថយន្តភីកអាប់ខ្នាតមធ្យម ដែលអាចចាប់ផ្តើមនាំម៉ាកយីហោទីកាន់ទីផ្សារសហរដ្ឋអាមេរិកឡើងវិញ។
យោងតាមគេហទំព័រ The Drive នាយកផ្នែកផែនការផលិតផលរបស់ក្រុមហ៊ុន Mitsubishi នៅអាមេរិកខាងជើង Cason Grover បាននិយាយថា ម៉ាកយីហោជប៉ុនចាប់អារម្មណ៍ក្នុងការប្រកួតប្រជែងនៃផ្នែករថយន្តភីកអាប់ខ្នាតមធ្យម និងតូច ដែលបច្ចុប្បន្នរួមមាន Ford Ranger, Nissan Frontier, Toyota Tacoma និង Chevrolet Colorado ។
គួររំលឹកផងដែរថា រថយន្តភីកអាប់ Mitsubishi ចុងក្រោយដែលលក់នៅសហរដ្ឋអាមេរិកគឺ Raider ដែលបានបញ្ចប់នៅឆ្នាំ ២០០៩ ហើយសម្រាប់ភីកអាប់ Raider ត្រូវបានផលិតដោយ Chrysler Group ហើយភាគច្រើនផ្អែកលើ Dodge Dakota ។
ក្រុមហ៊ុន Mitsubishi បានផលិតរថយន្តភីកអាប់ Triton ដ៏ជោគជ័យដែលត្រូវបានលក់នៅគ្រប់កន្លែងក្នុងពិភពលោក។ ជាពិសេសនៅក្នុងទីផ្សារអូស្ត្រាលី និងអាស៊ី ពេលវេលាដ៏គួរឲ្យចាប់អារម្មណ៍បំផុតរបស់ Triton គឺការឈ្នះការប្រកួត Asia Cross Country Rally ឆ្នាំ ២០២២ ៕