Mazda2 ឆ្នាំ ២០២៤ ប្រភេទ hybrid កែមុខមាត់ ជិះ ១០០ គីឡូម៉ែត្រស៊ីសាំងអត់ដល់ ៤លីត្រ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Mazda បានធ្វើការដាក់បង្ហាញចេញនៅរថយន្ត Mazda2 ស៊េរីឆ្នាំ ២០២៤ ប្រភេទកូនកាត់ hybrid ដែលទទួលបានការកែមុខមាត់ថ្មី ជាមួយ​នឹង​ការ​រចនា​ផ្នែក​ខាងក្រៅ​ឡើង​វិញ និង​ការ​ធ្វើ​ឲ្យ​ប្រសើរ​ផ្នែក​បច្ចេកវិទ្យា​មួយ​ចំនួនទៀតសម្រាប់ទីផ្សារអឺរ៉ុប។

សម្រាប់រថយន្តនេះ ក្រុមអ្នកឌីស្សាញរបស់ក្រុមហ៊ុន Mazda នៅតំបន់អឺរ៉ុប បានរចនាដោយផ្អែកលើ Toyota Yaris ស្ទើរតែទាំងស្រុង ក្រៅពីទទួលបានប៉ាណាមុខ និងកាងមុខថ្មី ព្រមទាំងប្រើប្រាស់នៅថាសកង់ស្ព័រទំហំ​១៧ អ៉ីញ ដែលផ្តល់នៅភាពកាន់តែស្ព័រជាងមុន ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចំពោះនៅផ្នែកខាងក្នុងវិញ ក៏ទទួលបានការឌីស្សាញមួយចំនួនចេញពី Toyota Yaris មុខមាត់ថ្មីផងដែរ ដោយនៅលើតាប្លូបំពាក់កុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ១២,៣ អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១០,៥ អ៉ីញ ភ្ជាប់ដោយមុខងារ Apple CarPlay និង Android Auto ក៏ដូចជាអេក្រង់បង្ហាញលើកញ្ចក់ផងដែរ ។ លើសពីនេះ ក៏ទទួលបាន ដំបូលកញ្ចក់ panoramic sunroof ប្រព័ន្ធម៉ាស៊ីនត្រជាក់ ២ តំបន់ និងឧបករណ៍បំពងសំលេង ៤ ចំនុច ។

ទាក់ទងទៅនឹងផ្នែកម៉ាស៊ីន រថយន្តនេះ ដំណើរការដោយ hybrid ធ្វើការរួមគ្នាជាមួយម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ ទំហំ ៣ ស៊ីឡាំង ផ្គួបជាមួយម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបាន ១១៤ សេះ និងកម្លាំងរមួល ១៦៩ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ CVT ជាមួយកម្រិតស៊ីប្រេងត្រឹមតែ ៣,៨ លីត្រក្នុងរយៈចម្ងាយ ១០០ គីឡូម៉ែត្រ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម