Nio បញ្ចេញឡានអគ្គិសនីថ្មី តម្លៃខ្ទង់ ២មុឺនដុល្លារ សាកម្តងរត់បាន ៤២០ គ.ម

ក្រុមហ៊ុនផលិតរថយន្ត Nio បានធ្វើការដាក់បង្ហាញចេញនូវរថយន្តអគ្គិសនីសុទ្ធ Nio Firefly ប្រភេទ hatchback ជាមួយតម្លៃលក់ចាប់ពី ២០ ៤០០ ដុល្លារគ្រោងចេញលក់ជាផ្លូវការនៅទីផ្សារប្រទេសចិននៅខែមេសា ក្នុងឆ្នាំ ២០២៥ នេះ។

Nio Firefly មានប្រវែង ៤ ០០៣ ម.ម ទទឹង ១ ៧៨១ ម.ម កម្ពស់ ១ ៥៥៧ ម.ម ដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន ១ ប៉ុង ១ RWD អាចផលិតកម្លាំងបាន ១៤០ សេះ ផ្គួបជាមួយអាគុយទំហំ ៤២,១ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៤២០ គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សម្រាប់ការឌីស្សាញផ្នែកខាងក្រៅ រថយន្តនេះ មានការរចនាប្លែក និងទាក់ទាញខ្លាំង ជាមួយចង្កៀងមុខ-ក្រោយ LED ឌីស្សាញដូចទៅនឹងកាមេរ៉ារបស់ទូរស័ព្ទ IPhone ក៏ដូចជាដៃទា្វរប្រភេទ flush-door រួមទាំងប្រើប្រាស់នូវថាសកង់ផងដែរ ។ បន្ថែមពីនេះ រថយន្តនេះក៏ទទួលបានចំណាត់ថ្នាក់សុវត្ថិភាពផ្កាយ ៥ ពីការធ្វើតេស្តចេញពីអង្គភាព C-NCAP របស់ប្រទេសចិន និងចេញពីអង្គភាព E-NCAP របស់តំបន់អឺរ៉ុបទៀតផង។

ចំពោះនៅផ្នែកខាងក្នុងវិញ អាចផ្ទុកបាន ១ ២៥០លីត្រ នៅពេលបត់កៅអីចុះក្រោម និងទទួលបានកុងទ័របង្ហាញព័ត៌មានឌីជីថល និងអេក្រង់កំសាន្ត touchscreen ស្រដៀងទៅនឹងរថយន្តរបស់ Tesla ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម