Nio ET9 ជាឡានអគ្គីសនី EV ក្នុងប្រភេទ sedan មានតម្លៃថ្លៃជាងគេនៅប្រទេសចិន

[បរទេស] កាលពីពេលថ្មីនេះ គេហទំព័រ CarNewChina បានធ្វើការដាក់បង្ហាញនៅរថយន្តប្រភេទ sedan ប្រើថាមពលអគ្គីសនីសុទ្ធ EV ដែលមានតម្លៃថ្លៃជាងគេក្នុងប្រទេសចិន នាពេលបច្ចុប្បន្ន ។ ខាងក្រោមនេះ ជារថយន្តប្រភេទ sedan ប្រើថាមពលអគ្គីសនីសុទ្ធទាំង ១០ ដែលមានតម្លៃថ្លៃជាងគេនៅទីផ្សារប្រទេសចិន៖

១០) Luxeed S7៖ សាកថ្មពេញម្តង អាចបើកបរបានចម្ងាយ ៨៥៥ គីឡូម៉ែត្រ មានតម្លៃលក់ ៣១ ៦៩០ ដុល្លារ

ផ្ទាំងផ្សាយពាណិជ្ជកម្ម

៩) Voyah Passion៖ សាកថ្មពេញម្តង អាចបើកបរបានចម្ងាយ ៧៣០ គីឡូម៉ែត្រ មានតម្លៃលក់ ៣៤ ៨៦០ ដុល្លារ

៨) Zeekr 001៖ សាកថ្មពេញម្តង អាចបើកបរបានចម្ងាយ ៧៥០ គីឡូម៉ែត្រ មានតម្លៃលក់ ៣៥ ៧២០ ដុល្លារ

៧) Avatr 12៖ សាកថ្មពេញម្តង អាចបើកបរបានចម្ងាយ ៧៥៥ គីឡូម៉ែត្រ មានតម្លៃលក់ ៣៧ ២២០ ដុល្លារ

៦) IM L7៖ សាកថ្មពេញម្តង អាចបើកបរបានចម្ងាយ ៧០៨ គីឡូម៉ែត្រ មានតម្លៃលក់ ៤១ ៣៥៥  ដុល្លារ

៥) Denza Z9៖ សាកថ្មពេញម្តង អាចបើកបរបានចម្ងាយ ៦៣០ គីឡូម៉ែត្រ មានតម្លៃលក់ ៤៦ ១៧០ ដុល្លារ

៤) Stelato S9៖ សាកថ្មពេញម្តង អាចបើកបរបានចម្ងាយ ១ ០២០ គីឡូម៉ែត្រ មានតម្លៃលក់ ៥៥ ៦២៩ ដុល្លារ

៣) Nio ET7៖ សាកថ្មពេញម្តង អាចបើកបរបានចម្ងាយ ៦៧៥ គីឡូម៉ែត្រ មានតម្លៃលក់ ៥៩ ០២០ ដុល្លារ

២) Zeekr 001 FR៖ សាកថ្មពេញម្តង អាចបើកបរបានចម្ងាយ ៥៥០ គីឡូម៉ែត្រ មានតម្លៃលក់ ១០៦ ០៤៥ ដុល្លារ

១) Nio ET9៖ សាកថ្មពេញម្តង អាចបើកបរបានចម្ងាយ ៦៥០ គីឡូម៉ែត្រ មានតម្លៃលក់ ១០៨ ៧៧៥ ដុល្លារ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម