Nissan បញ្ចេញគំរូរថយន្ត Concept 20-23 Micra ប្រើអគ្គិសនីសុទ្ធ នៅទីផ្សារតំបន់អឺរ៉ុប

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Nissan ប្រចាំនៅអឺរ៉ុប បានបង្ហាញចេញនៅគំរូរថយន្តអគ្គិសនី Concept 20-23 Micra ដើម្បីអបអរខួបលើកទី ២០ នៃ Nissan Design Europe (NDE) ជាមួយនឹងការរចនាយ៉ាងពិសេសម្រាប់ប្រើប្រាស់នៅទីក្រុងនៅទីផ្សារតំបន់អឺរ៉ុបនៅឆ្នាំ ២០៣០ ។

លោក Alfonso Albaisa អនុប្រធានជាន់ខ្ពស់ផ្នែកឌីហ្សាញសកលនៅ Nissan បាននិយាយថា “ក្រុមនៅ NDE បានផ្តល់គំរូការរចនារថយន្តអគ្គិសនីជាប្រភេទ hatchback ជាមួួយរូបរាងបែបស្ព័រ ដែលតំណាងឲ្យនៃការរស់នៅក្នុងទីក្រុងដ៏ទំនើប និងការបើកបរគ្មានការបញ្ចេញផ្សែងពុល។ ត្រឹមតែប៉ុណ្ណោះ ក្រុមហ៊ុនផលិតរថយន្ត Nissan នឹងប្តូរទៅជារថយន្តអគ្គិសនីពេញលេញនៅឆ្នាំ ២០៣០ នៅអឺរ៉ុបផងដែរ ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គួរឲ្យរថយន្ត នៅក្រោមគោលជំហរ Nissan Ambition 2030 ក្នុងនោះក្រុមហ៊ុន Nissan នឹងបញ្ចេញរថយន្តអគ្គិសនីចំនួន ២៧ គ្រឿងម៉ូដែល លើសពីនេះ Nissan ក៏​កំពុង​ដាក់​បង្ហាញ​នូវ​បច្ចេកវិជ្ជា​គ្មាន​សារធាតុ cobalt ដើម្បី​កាត់​បន្ថយ​ថ្លៃ​ថ្ម​រថយន្ត​អគ្គិសនី​ចំនួន ៦៥% ត្រឹម​ឆ្នាំ​សារពើពន្ធ ២០២៨។បន្ថែមពីនេះ Nissan ក៏​មាន​បំណង​ដាក់​លក់​រថយន្ត​អគ្គិសនី​ជាមួយ​នឹងអាគុយថ្មីរបស់ខ្លួនផង​ដែរ។ 

ផ្ទាំងផ្សាយពាណិជ្ជកម្ម