Nissan និង Honda ចាប់ដៃគ្នាអភិវឌ្ឍរថយន្តអគ្គិសនី ដើម្បីប្រជែងជាមួយ Tesla និងក្រុមហ៊ុនរបស់ប្រទេសចិន

[បរទេស] កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្តរបស់ប្រទេសជប៉ុន Honda និង Nissan ស្ថិតក្នុងដំណាក់កាលដំបូងក្នុងនាមជាដៃគូរសហការក្នុង​ការ​អភិវឌ្ឍ​រថយន្ត​អគ្គិសនី រួមទាំងបច្ចេកវិទ្យាថាមពលថ្ម និងម៉ូទ័រអគ្គិសនី, ប្រព័ន្ធ Software និងសមាសធាតុផ្សេងៗទៀត។

ជាមួយគ្នានេះ ប្រធានក្រុមហ៊ុន Honda លោក Toshihiro Mibe បាននិយាយថា ក្រុមហ៊ុនមិនទាន់សម្រេចចិត្តលម្អិតអំពីកិច្ចសហការដ៏មានសក្តានុពលនេះនៅឡើយទេ ប៉ុន្តែនាយកប្រតិបត្តិក្រុមហ៊ុន Nissan លោក Makoto Uchida អះអាងថា ពួកគេបើកចំហដើម្បីធ្វើការរួមគ្នាជាសកល ហើយមិនត្រឹមតែនៅក្នុងប្រទេសជប៉ុនប៉ុណ្ណោះទេ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គួរឲ្យដឹងថា ក្រៅពីភាពជាដៃគូរជាមួយក្រុមហ៊ុន Honda ក្នុងនោះក្រុមហ៊ុន Nissan ក៏មានដៃគូរសហការគ្នាផ្សេងទៀតរួមមាន ក្រុមហ៊ុន Renault, ក្រុមហ៊ុន GM និង Acura ផងដែរ ។

សម្រាប់ការសហការគ្នារវាងក្រុមហ៊ុនផលិតរថយន្តរបស់ជប៉ុនទាំង ២ នេះ គឺក្នុងគោលបំណងផលិតរថយន្តអគ្គិសនីសុទ្ធទៅប្រកួតប្រជែងជាមួយក្រុមហ៊ុន Tesla និងក្រុមហ៊ុនរបស់ប្រទេសចិន ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម