Nissan បញ្ជាក់ច្បាស់ហើយពីរូបរាងពិត ឡាន400Z ពេលចេញលក់!

កាលពីខែមុន ក្រុមហ៊ុន Nissan បានបញ្ចេញគំរូរថយន្ត 400Z សម្រាប់ត្រកូលរថយន្តស្ព័រ Z ដ៏ល្បីឈ្មោះរបស់ខ្លួន។

អ្វីដែលធ្វើឲ្យមនុស្សចាប់អារម្មណ៍ច្រើនបំផុតនោះគឺ ការឌីហ្សាញនៃគំរូរថយន្ត Nissan 400Z ផ្ទាល់តែម្តង។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

យ៉ាងណាមិញ លោក Hiroshi Tamura ប្រធានផ្នែកផលិតផលនៅក្រុមហ៊ុន Nissan បានបញ្ជាក់ប្រាប់ទស្សនាវដ្តី Best Car របស់ជប៉ុនថា ការឌីហ្សាញរបស់គំរូរថយន្ត 400Z ជាក់ស្តែងគឺត្រៀមសម្រាប់ផលិតកម្មតែម្តង។ “វានឹងចេញមកបែបនេះ”។ នេះបើតាមការបញ្ជាក់របស់លោក Tamura។

ទោះជាយ៉ាងណាក៏ដោយ វាអាចនឹងមានការផ្លាស់ប្តូរបន្ថែមបន្តិចបន្តួច ត្រង់ចំណុចដូចជា កាងចំហៀងខាងក្រោម និង ការឌីហ្សាញប៉ាណាមុខ ជាដើម ដោយសារពាក់ព័ន្ធនឹងបទប្បញ្ញត្តិសុវត្ថិភាព។

Nissan 400Z ជំនាន់ថ្មីនេះនឹងប្រើម៉ាស៊ីន twin-turbocharged V6 ជាមួយប្រអប់លេខដៃ និងប៉ុងមួយវិលកងក្រោយ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម