Nissan បញ្ជាក់ច្បាស់ៗថា ខ្លួននឹងបញ្ចប់ជីវិតភីកអាប់ខ្នាតធំ Nissan Titan បន្ទាប់ពីម៉ូដែលឆ្នាំ ២០២៤

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Nissan គ្រោងនឹងធ្វើការឈប់ផលិតនៅរថយន្ត Nissan Titan ប្រភេទភីកអាប់ខ្នាតធំបន្ទាប់ពីម៉ូដែលឆ្នាំ ២០២៤ ដោយបាននិយាយប្រាប់គេហទំព័រ Carscoops ថា ការផលិតរថយន្ត Nissan Titan គ្រោងនឹងបញ្ចប់រដូវក្តៅឆ្នាំ ២០២៤ នៅរោងចក្រ Canton ក្រោមចក្ខុវិស័យរបស់ Nissan មហិច្ឆតាឆ្នាំ ២០៣០ នៃអនាគតប្រកបដោយថាមពលអគ្គិសនីសុទ្ធ ហើយវា​នឹង​មិន​មាន​ការ​កាត់​បន្ថយ​កម្លាំង​ពលកម្ម​ដោយសារ​សកម្មភាព​នេះ​ទេ។

ទោះបីជាដំណឹងនេះនឹងត្រូវបានឆ្លើយតបដោយការព្រួយបារម្ភដោយកម្មករនៅរោងចក្រ Canton និងរោងចក្រ Decherd,ដែលជាកន្លែងផលិតម៉ាស៊ីនសម្រាប់ Titan ក៏ដោយ ឯកសារលេចធ្លាយដើមរបស់ក្រុមហ៊ុន Nissan ក៏បានបញ្ជាក់ឡើងវិញនូវជំហរផ្លូវការថា “នឹងមិនមានការកាត់បន្ថយការងារ” នៅកន្លែងណាមួយឡើយ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គួរបញ្ជាក់ផងដែរថា ភីកអាប់ Nissan Titan ត្រូវបានបង្ហាញជាលើកដំបូងនៅក្នុងឆ្នាំ ២០០៣ ជាមួយនឹងមហិច្ឆតាលក់បាន ១០០ ០០០ គ្រឿងក្នុងមួយឆ្នាំនៅសហរដ្ឋអាមេរិក ហើយការលក់ដំបូងគឺខ្លាំង ដែលឈានដល់ជិត ៨៧ ០០០ នៅឆ្នាំ ២០០៥។ ប៉ុន្តែតម្រូវការបានធ្លាក់ចុះក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ ដោយបានធ្លាក់ចុះមកត្រឹម ៥២ ៩២៥ គ្រឿងក្នុងឆ្នាំ ២០១៧ ហើយធ្លាក់ចុះមកត្រឹម ២៧ ៤០៦ គ្រឿងនៅឆ្នាំ ២០២១ ។

ក្រុមហ៊ុនផលិតរថយន្តបានដាក់បង្ហាញចេញ Nissan Titan ស៊េរីឆ្នាំ ២០២៤ កាលពីដើមសប្តាហ៍នេះ ដោយមានតម្លៃលក់ចាប់ពី ៤៧ ៦៦៥ ដុល្លារ ដែលថ្លៃជាងម៉ូដែលឆ្នាំ ២០២៣ ដល់ទៅ ៦ ១៧០ ដុល្លារឯណ្ណោះ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម