បន្ទាប់ពីបានប្រទះឃើញធ្វើតេស្តសាកល្បងកាលពីសប្តាហ៍មុនកន្លងមក ឥឡូវនេះរថយន្ត Nissan Note Aura Nismo ឆ្នាំ ២០២២ បានធ្វើការបង្ហាញរូវរាងជាផ្លូវការ មុនពេឡចេ្លក់លើទីផ្សារជប៉ុនចុងឆ្នាំនេះ។
រថយន្ត Nissan Note Aura Nismo ឆ្នាំ ២០២២ ទទួលបានការឌីស្សាញពីរថយន្ត Formula E Race ដូចជាផ្នែកផ្នែកខាងមុខដែលបានលេងពណ៌ក្រហម បន្ថែមពីនេះវាបានបំពាក់ជាមួយថាសកង់អាលុយមីញ៉ូមទំហំ ១៧អ៊ីញ, ស្រោមកញ្ចក់សងខាងពណ៌ក្រហម, កាងធ្លាក់ខាងមុខពណ៌ក្រហម និងកញ្ចប់កាងក្រោយផងដែរ។ ចំណែកផ្នែកខាងក្នុងបានបំពាក់ជាមួយកៅអីស្បែកលាយ Fabric និងថ្នេរដេរពណ៌ក្រហមផងដែរ។
សម្រាប់រថយន្ត Nissan Note Aura Nismo ឆ្នាំ ២០២២នេះដំណើរការដោយប្រព័ន្ធ e-Power ដែលបំពាក់ជាមួយម៉ាស៊ីនចំណុះ ១,២លីត្រ ទំហំ ៣ស៊ីឡាំង ផ្គួបជាមួយម៉ូទ័រអគ្គិសនីចំនួន២ ដែលផលិតកម្លាំងបាន ១៣៤សេះ និងកម្លាំងបង្វិល ៣០០ញ៉ូតុនម៉ែត្រ។ ចំពោះតម្លៃនៃរថយន្តនេះ នឹងបង្ហាញចេញនៅពេលជិតចេញលក់ផ្លូវការ៕