Nissan X-Trail ឆ្នាំ ២០២១ ទទួលបានការអាប់ដេតថ្មី តម្លៃជាង ២ម៉ឺនដុល្លារ

(ទីផ្សារអូស្ត្រាលី) ក្រុមហ៊ុន Nissan បានចេញលក់រថយន្ត Nissan X-Trail ឆ្នាំ ២០២១ ជាផ្លូវការ សម្រាប់ទីផ្សារប្រទេសអូស្ត្រាលី ជាមួយនឹងការអាប់ថ្មីទៅលើផ្នែកខាងក្រៅ និងខាងក្នុងអោយកាន់តែប្រសើរ។

ចំពោះការអាប់ដេតថ្មីនេះ Nissan X-Trail ឆ្នាំ ២០២១នេះ ទទួលបាននូវអេក្រង់កម្សាន្តថ្មីទំហំ ៧អ៊ីញ ដែលមានមុខងារ Apple Carplay និង Android Auto, ថាស់កង់ទំហំ ១៨អ៊ីញ, Digital Radio និងប្រព័ន្ធផ្តល់សញ្ញាឲ្យអ្នកអ្នកបើកបរឈប់សំរាកពេលមានអារម្មណ៍ងងុយគេង។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សម្រាប់ផ្សារប្រទេសអូស្ត្រាលី X-Trail ២០២១ ផ្តល់នូវជម្រើសម៉ាស៊ីនចំនួន ២ប្រភេទគឺ ២,០លីត្រ កម្លាំង ១៤២សេះ កម្លាំងបង្វិល ២០០Nm ប្រើប្រអប់លេខ ៦វគ្គអូតូ និង២,៥លីត្រ កម្លាំង ១៧៤សេះ កម្លាំងបង្វិល ៣៨០Nm ប្រើប្រអប់លេខ CVT និងការជិះចម្ងាយ ១០០គីឡូម៉ែត្រ ស៊ីប្រេងប្រហែល ៦លីត្រ។

រថយន្ត Nissan X-Trail ឆ្នាំ ២០២១ មានចំនួន ៤ម៉ូឌែលដូចជា ST, ST-L, Ti និង TS។ ដោយមានតម្លៃចាប់ពី ២២ ៥៨៩ដុល្លារ ដល់ ៣៥ ៥១៣ដុល្លារ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម