
ក្រុមហ៊ុនផលិតរថយន្ត Zhengzhou Nissan បានធ្វើការប្រកាសបង្ហាញចេញលក់ជាផ្លូវការនូវរថយន្តភីកអាប់ Nissan Frontier Pro នៅក្នុងទីផ្សារប្រទេសចិន មានតម្លៃលក់ចាប់ពី ២៣ ៨០០ដុល្លារ ដល់ ៣៥ ០០០ដុល្លារប៉ុណ្ណោះ។

រថយន្តភីកអាប់ Nissan Frontier Pro នេះ ដំណើរការដោយ៖
- ជម្រើសម៉ាស៊ីនសាំងចំណុះ ២,០ លីត្រ Turbo អាចផលិតកម្លាំងបាន ២៥៨សេះ និងកម្លាំងរមួល ៤០០ញ៉ូតុនម៉ែត្រ និងជម្រើសម៉ាស៊ីនម៉ាស៊ូតចំណុះ ២,៣ លីត្រ Turbo អាចផលិតកម្លាំងបាន ១៩០សេះ និងកម្លាំងរមួល ៥០០ញ៉ូតុនម៉ែត្រ។ ក្នុងនោះ វាទទួលបាននូវប្រអប់លេខអូតូចំនួន ៨វគ្គ។
- (PHEV) ម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ Turbo និងម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបានសរុប ៤២៩សេះ និងកម្លាំងរមួល ៨០០ញ៉ូតុនម៉ែត្រ។ ក្នុងនោះ វាទទួលបាននូវប្រអប់លេខ DHT ចំនួន ៤វគ្គ អាចបើកបរបានចម្ងាយ ១៣៥គីឡូម៉ែត្រ ដោយអគ្គិសនីសុទ្ធ។

សម្រាប់ការរចនាវិញ វាត្រូវបានរចនា អភិវឌ្ឍ និងផលិតនៅក្នុងប្រទេសចិនទាំងស្រុង។ ក្នុងនោះ វាមានប្រវែង ៥ ៥២០ មីលីម៉ែត្រ ទទឹង ១ ៩៦០ មីលីម៉ែត្រ កម្ពស់ ១ ៩៥០ មីលីម៉ែត្រ និងប្រវែងគម្លាតកង់មុខ-ក្រោយ ៣ ៣០០ មីលីម៉ែត្រ៕























