ផ្ទាំងផ្សាយពាណិជ្ជកម្ម

កប់បាត់ ! ឡាន Volvo XC90 នេះអាចការពារគ្រាប់កាំភ្លើង និង គ្រាប់បែកបាន ៣៦០ ដឺក្រេ

នៅទីបំផុត ក្រុមហ៊ុន Volvo បានបើកឱ្យអតិថិជនរបស់ខ្លួនធ្វើការកុម្ម៉ង់ទិញ SUV ដ៏សុវត្ថិភាពបំផុតរបស់ខ្លួន គឺ XC90 ដែលបំបាក់អាវក្រោះអាចការពារបាន ៣៦០ ដឺក្រេតែម្តង ។

រថយន្ត Volvo XC90 នោះ បាន​​បំពាក់​កម្រិត​ការពារ​គ្រាប់​ប្រភេទ VPAM VR8 ដែលអាចទប់ទល់នឹងគ្រាប់កាំភ្លើង ព្រមទាំងការបំផ្ទុះបានទៀតផង ។

រថយន្ត XC90 ម៉ូដែល T6 AWD Inscription ខាងលើ ត្រូវបានកែច្នៃបំពាក់អាវក្រោះនៅ​រោងចក្រ TRASCO Bremen ក្នុង​ប្រទេស​អាល្លឺម៉ង់ ដែល​ជា​ក្រុមហ៊ុន​មួយ​មាន​ជំនាញ​ក្នុង​ការច្នៃ​រថយន្ត​ការពារ​គ្រាប់​កម្រិត​ខ្ពស់ ។ អាវក្រោះ​ដែក​នោះ​មាន​កម្រាស់ ១០ មីល្លីម៉ែត្រ ឯ​កញ្ចក់​វិញអាចក្រាស់​ដល់ ៥០ មីល្លីម៉ែត្រ​ឯណោះ ។

បន្ទាប់ពីពាក់អាវក្រោះរួច រថយន្ត Volvo XC90 T6 AWD Inscription ខាងលើ នឹងឡើងទម្ងន់ ១ ៤០០ គីឡូក្រាម​ទៀត សរុប​ស្មើ​នឹង ៤ ៤៩០ គីឡូក្រាម ដែលធ្វើឱ្យរថយន្តធ្ងន់ខ្លាំង មិនងាយនឹងក្រឡាប់ឡើយ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ការពិតអក្សរកាត់ប្រើលើឡាន Toyota គ្រប់ម៉ូដែល សុទ្ធតែមានអត្ថន័យពិសេសរបស់វា

ក្រុមហ៊ុន​ Toyota ​បាន​ប្រើ​ប្រាស់ អក្សរ​កាត់​ផ្សេងៗ​ពី​គ្នា​ ដើម្បី​បញ្ជាក់​ពី​កម្រិត​ និង​ប្រភេទ​នៃ​ម៉ូដែល​រថយន្ត​នីមួយៗ​របស់​ខ្លួន​ ដូច​ដែល​និយម​ឃើញ​មាន​ LE និង XLE ជា​ដើម។ ខាង​ក្រោម​នេះ​គឺ​ជា​ន័យ​ពេញ​នៃ​អក្សរ​កាត់​របស់​ Toyota ដែល​រហូត​ដល់​ ១៥ ពាក្យ ៖

CE ជា​អក្សរ​កាត់​មក​ពី​​ពាក្យ​ពេញ​ Classic Edition
DX ​មក​ពី​​ពាក្យ​ថា​ Deluxe
L តំណាង​ឲ្យ​ Entry-Level Grade
LE = Luxury Edition
S =​ Sport
SE = Sport Edition

SLE = Sport Luxury Edition
SR5 = Sport Rally 5-Speed
VE = Value Edition
XL = Executive Luxury
XLE = Executive Luxury EditionXLS

XLS = Executive Luxury Sport
XR = Extreme Rally
XRS = Extreme Rally Sport
XSE = Extreme Sport Edition

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ស្តាប់ជនជាតិដើមគេហៅឈ្មោះម៉ាកឡានល្បីៗ ទើបដឹងថាយើងហៅខុសរហូត (វីដេអូ)

ម៉ាក​រថយន្ត​ល្បីៗ​មាន​ដើម​កំណើត​ក្នុង​ប្រទេស​ជា​ច្រើន​ផ្សេង​គ្នា​​ ហេតុ​នេះ​ហើយ​ឈ្មោះ​ម៉ាក​រថយន្ត​​ខ្លះ​អាច​មាន​អ្នក​​ហៅ​ខុស​ មិន​ត្រឹម​ត្រូវ​តាម​ការ​ហៅ​របស់​ជនជាតិ​ដើម។

ឧទាហរណ៍​ជាក់ស្ដែង​​ម៉ាក​រថយន្ត​ Lexus មនុស្ស​ភាគ​ច្រើន​និយម​​ហៅ​តៗ​គ្នា​ថា​ “លុច​-ស៊ីស​” (Lexus) ទាំង​ដែល​ការ​​ហៅ​ត្រឹម​ត្រូវ​គឺ​ “លិច-សឺស” ទៅ​វិញ​ទេ។ វីដេអូ​ខាង​ក្រោម​នេះ​ នឹង​​បង្ហាញ​អំពី​ការ​ហៅ​ឈ្មោះ​ម៉ាក​រថយន្ត​ឲ្យ​ត្រឹម​ត្រូវ​តាម​ជនជាតិ​ដើម​ ៖

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ជិះឡានរាល់ថ្ងៃ តិចអត់ចេះឆែកមើលអាយុកាលសម្បកកង់!

លើ​​សម្បក​រថយន្ត​គ្រប់​​ម៉ាក​តែង​មាន​បង្កប់​លេខ​កូដ​តំណាង​ឱ្យខ្លឹម​សារ​ជា​ច្រើន​ផ្សេង​គ្នា ។ ​ក្នុង​នោះ​ក៏​មាន​លេខ​កូដ​ប្រាប់​ពី​កាល​បរិច្ឆេទ​ផលិត​របស់​សម្បក​កង់ ជា​​ប្រយោជន៍​អាច​ឱ្យ​យើង​ដឹង​​ពី​អាយុ​កាល​សម្បក​កង់​រថយន្ត​ដែល​ខ្លួន​ចង់​ទិញ ។

នៅ​លើ​សម្បក​កង់​អ្នក​​ត្រូវ​ស្វែង​រក​ពាក្យ​ DOT (មក​ពី​ពាក្យ​ពេញ​ថា​ Department of Transportation) ដែល​មាន​លេខ​កូដ ៣ ឃ្លារ​នៅ​ពី​ក្រោយ។ ក្នុង​ចំណោម​លេខ​កូដ​មួយ​ជួរ​នេះ​ ៤ លេខ​ចុង​ក្រោយ​ ជា​លេខ​តំណាង​ឱ្យ​ថ្ងៃ​ខែ​ផលិត​​សម្បក​កង់ ។ ឧទាហរណ៍​ថា​ 2910 មាន​ន័យ​ថា​សម្បក​កង់​ផលិត​នៅ​សប្ដាហ៍​ទី​ ២៩ នៃ​ឆ្នាំ​ ២០១០ ។

គួរ​ឱ្យ​ដឹង​ថា​​សម្បក​កង់​រថយន្ត​មាន​អាយុ​កាល​វែង​ ឬ ខ្លី​អាស្រ័យ​លើ​កត្តា​នៃ​ការ​​​ប្រើ​ប្រាស់ ។ ក្រុមហ៊ុន​រថយន្ត​ជា​ច្រើន​រួម​មាន​ Ford, Nissan, Mercedes-Benz ​សុទ្ធ​តែ​បាន​ណែនាំ​អ្នក​ប្រើ​ប្រាស់​របស់​ខ្លួន​ថា ​​គួរ​ប្ដូរ​សម្បក​កង់​ចេញ​ម្ដង​ក្រោយ​អាយុ​កាល​វា​ដល់​ ៦ ឆ្នាំ​ ទោះ​បី​ជា​​មិន​សឹក​ក៏​ដោយ ។ ដោយ​ឡែក​​ក្រុមហ៊ុន​ផលិត​សម្បក​កង់​ Continental និង Michelin វិញ​និយាយ​ថា​​ សម្បក​កង់​អាច​មាន​អាយុ​កាល​ដល់ ១០ ឆ្នាំ ប៉ុន្តែ​​ត្រូវ​ត្រួត​ពិនិត្យ​ឱ្យ​​បាន​ទៀងទាត់​ពេល​សម្បក​កង់​ចូល​ដល់​វ័យ ៦ ឆ្នាំ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

អ្នកបើកបរជិត ១០០នាក់ជិៈតាមការណែនាំផ្លូវកាត់ របស់កម្មវិធីផែនទីហ្គូហ្គល ចុងក្រោយ….(វីដេអូ)

ជានិច្ចជាកាលបច្ចេកវិទ្យាតែងតែមានការវិឌ្ឍន៍ជានិច្ច យ៉ាងណាមិញក៏អាចមានកំហុសឆ្គងផងដែរ។ ឧទាហរណ៍ដូចជាករណីនេះចឹង មានអ្នកបើកបរជិត ១០០នាក់ នៅរដ្ឋកូឡូរាដូ សហរដ្ឋអាមេរិក បានជ្រើសរើសការជិៈផ្លូវការដើម្បីសន្សំពេលវេលា តែជាយថាហេតុបែរជានាំអោយពួកគេជាប់គាំងនៅទីនោះទៅវិញ។ ចង់ជ្រាប់ច្បាស់ទស្សនាវីដេអូខាងក្រោម៖

តែយ៉ាងណាមិញ កម្មវិធីផែនទីរបស់ហ្គូហ្គលបានជួយសម្រួលដល់អ្នកបើកបរច្រើន។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានប្រើសាំង និង ឡានប្រើម៉ាស៊ូត ខុសគ្នាបែបណា?

រថយន្តប្រើម៉ាស៊ីន​សាំង និង រថយន្តប្រើ​ម៉ាស៊ីន​ម៉ាស៊ូត ត្រូវ​បាន​ប្រើប្រាស់​ជា​ម៉ាស៊ីន​ចំហេះ​ក្នុង ដែល​វា​មាន​ដំណើរការ​ប្រហាក់ប្រហែល​នឹង​គ្នា ប៉ុន្តែ​មាន​ចំនុច​ខុស​គ្នា និង​អត្ថប្រយោជន៍​ក៏​ខុស​គ្នា​ផង​ដែរ ។

ម៉ាស៊ីន​សាំង និង​ ម៉ាស៊ីន​ម៉ាស៊ូត ខុស​គ្នា​ត្រង់​ចំហេះ​ប្រេង​សាំង និង​ប្រេង​ម៉ាស៊ូត ។ ប្រេង​សាំង គឺ​ជា​ឥន្ធនៈ​ងាយ​ភាយ​ជា​ចំហាយ ដូច​នេះ​វា​មាន​ប្រសិទ្ធិភាព​បំផុត​ក្នុង​ការ​លាយ​ជា​ល្បាយ​ជាមួយ​ខ្យល់ ។ ជា​លទ្ធផល​គេ​គ្រាន់តែ​ប្រើ​ផ្កាភ្លើង​ដើម្បី​បង្កើត​ចំហេះ​សព្វ​រវាង​ឥន្ធនៈ និង​ខ្យល់​ប៉ុណ្ណោះ។ ប្រេង​សាំង​មាន​ចំណុច​ឆេះ​នៅ​សីតុណ្ហភាព​ទាប ។ ចំណុច​ឆេះ គឺ​ជា​ចំណុច​ដែល​អាច​ឱ្យ​ល្បាយ​ឥន្ធនៈ/ខ្យល់​ឆាប​ឆេះ​បាន​ដោយ​ខ្លួនឯង​នៅ​សីតុណ្ហភាព​ទាប​បំផុត ។

ចំណែក​ឯ​ប្រេង​ម៉ាស៊ូត ជា​ឥន្ធនៈ​ដែល​មិន​ងាយ​ភាយ​ជា​ចំណាយ ។ អ្នក​អាច​កត់​សម្គាល់​បាន​ថា​ប្រេង​ម៉ាស៊ូត ​គឺ​មាន​ចំណុច​ឆេះ​ខ្ពស់ ។ ប៉ុន្តែ​ប្រសិន​បើ​អាតូម​ប្រេង​ម៉ាស៊ូត បាញ់​ចូល​លាយ​ជា​ល្បាយ​ជាមួយ​ខ្យល់​ដែល​មាន​សីតុណ្ហភាព​ខ្ពស់​នៅ​ពេល​ដំណាល​គ្នា​នោះ ចំហេះ​នឹង​កើត​ឡើង ។

នៅ​ក្នុង​ម៉ាស៊ីន​សាំង ល្បាយ​ឥន្ធនៈ/ខ្យល់​ត្រូវ​បាន​លាយ​ទុក​មុន​ពេល​ចំហេះ ប៉ុន្តែ​ម៉ាស៊ីន​ម៉ាស៊ូត ល្បាយ​ឥន្ធនៈ/ខ្យល់​លាយ​គ្នា​នៅ​ពេល​ចំហេះ​តែម្ដង ។ ដោយ​សារ​មូលហេតុ​នេះ ម៉ាស៊ីន​ម៉ាស៊ូត​ប្រើ​ប៉ិច​ឥន្ធនៈ បាញ់​ប្រេង​ម៉ាស៊ូត​លាយ​ជាមួយ​ខ្យល់​ក្តៅ​នឹង​ផ្ទុះ​ឆេះ ចំណែក​ម៉ាស៊ីន​សាំង​ប្រើ​ឆ្នុកផ្លេក ដើម្បី​បង្កើត​ផ្លេក ឬ​ផ្កា​ភ្លើង​ដើម្បី​បញ្ឆេះ​ល្បាយ​ប្រេង​សាំង ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

កប់ណាស់ ! Audi Q7 ឆ្នាំ ២០២០ កែមុខមាត់ថ្មីស្រដៀង Q8

Audi បានដាក់បង្ហាញរូបរាង Q7 ស៊េរី​ឆ្នាំ ២០២០ ផ្លូវការ ដោយទទួលបានការរចនាថ្មីស្រដៀងទៅនឹងម៉ូដែល Q8 ។ SUV បំពាក់​កៅអី ៣ ជួរ​នេះ នឹង​ត្រូវ​បង្ហាញ​ជាផ្លូវការ​នៅ​អឺរ៉ុបក្នុង​ពាក់កណ្តាល​ខែ​កញ្ញា ។

កំណែ​ធំ​បំផុត​មួយ​លើ Audi Q7 ស៊េរី​ថ្មី គឺ​ការ​បំពាក់​ប្រព័ន្ធ Electromechanical Active Roll Stabilization ដែល​ជួយ​កាត់បន្ថយ​ចលនា​នៃ​តួ​រថយន្ត​លើ​ផ្លូវ​រលាក់ ហើយ​នៅ​ពេល​រថយន្ត​បើក​លើ​ផ្លូវ​កោង វា​នឹង​ជួយ​កាត់បន្ថយ​ការ​ផ្អៀង​នៃ​តួ​ខ្លួន​រថយន្ត​យ៉ាង​ល្អ​បំផុត ។

SUV របស់​អាល្លឺម៉ង់​ខាងលើ​ក៏​ទទួល​បាន​ការ​កែ​មុខ​មាត់​ថ្មី ដោយ​ប្រើ​ចង្កៀង​មុខ​ប្រភេទ HD Matrix LED Laser , ប៉ាណា និង រន្ធបឺតខ្យល់​ផ្នែក​ខាង​មុខ​ថ្មី ព្រមទាំង​ចង្កៀង និង រូបរាង​ផ្នែក​ខាងក្រោយ​ថ្មី​ទៀត​ផង ។

រថយន្ត Q7 ឆ្នាំ ២០២០ នឹង​ប្រើ​ម៉ាស៊ីន ដូចជា ម៉ាស៊ីន​ម៉ាស៊ូត​ចំណុះ ៣,០ លីត្រ ទំហំ ៦ ស៊ីឡាំង កម្លាំង ២២៨ សេះ និង ២៨២ សេះ , ម៉ាស៊ីន​សាំង​ចំណុះ ៣,០ លីត្រ ទំហំ ៦ ស៊ីឡាំង កម្លាំង ៣៣៥ សេះ និង ម៉ាស៊ីន Plug-in Hybrid ផង​ដែរ ។ ម៉ាស៊ីន​ទាំងអស់​នេះ​ដំណើរការ​ជាមួយ​ប្រអប់លេខ​អូតូ ៨ វគ្គ ប្រភេទ Tiptronic និង ប្រព័ន្ធបើកបរ​ប៉ុងពីរ Quattro AWD ។

ដោយឡែក ផ្នែកខាងក្នុងវិញ Q7 ក៏​បាន​បំពាក់​ប្រព័ន្ធ​កម្សាន្ត-ព័ត៌មាន MMI ជំនាន់​ចុងក្រោយ​បង្អស់ ជាមួយ​នឹង​អេក្រង់​ដ៏​ធំ​ចំនួន ២ នៅ​ផ្នែកកណ្តាល​នៃ​តាប្លូ រួមទាំង​កុងទ័រ​ឌីជីថល Audi’s Virtual Cockpit មក​ស្តង់ដារ​តែម្តង ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡាន Hyundai Kona ប្រើម៉ាស៊ីន Hybrid ទាំងទំនើប សុវត្ថិភាព ហើយស៊ីសាំងតិចបំផុត

ក្រុមហ៊ុន Hyundai បាន​បញ្ចេញ​រថយន្ត Hybrid ម៉ូដែល​ថ្មី គឺ Kona Hybrid បន្ថែម​ពី​លើ​រថយន្ត Kona ប្រើ​ម៉ាស៊ីន​សាំង និង Kona EV ដែល​ដំណើរការ​ដោយ​ថាមពល​អគ្គិសនី ។

Kona Hybrid មាន Option អាច​បន្ថែម​ក្រៅ​បាន​ជា​ច្រើន ដូចជា យ៉ាន់​អាលុយមីញ៉ូម ទំហំ ១៨ អ៊ីង , កៅអីមុខចុច , ចង្កៀង LED , មុខងារ​សាកថ្ម​ទូរស័ព្ទ​មិន​បាច់​ប្រើ​ខ្សែ និង កៅអី​ក្រោយ​មាន​មុខងារ​កម្តៅ ។ វា​មាន​បំពាក់​ប្រព័ន្ធកម្សាន្ត-ព័ត៌មាន ដែល​អាច​ដំណើរការ​មុខងារ Apple CarPlay និង Android Auto បាន​ទៀត​ផង ។

រថយន្ត Kona Hybrid បំពាក់​ម៉ាស៊ីន​សាំង​ចំណុះ ១,៦ លីត្រ ប្រភេទ Naturally Aspirated ទំហំ ៤ ស៊ីឡាំង ជាមួយ​នឹង​ម៉ូទ័រ​អគ្គិសនី​មួយ ដែល​បង្កើត​កម្លាំង​សរុប​បាន ១៣៩ សេះ ហើយ​មាន​កម្រិត​ស៊ីសាំង​ត្រឹមតែ ៣,៥ លីត្រ​ប៉ុណ្ណោះ​ក្នុង​ចម្ងាយ ១០០ គីឡូម៉ែត្រ ។ SUV ខ្នាត​តូច​នេះ ប្រើ​ប្រអប់លេខ​អូតូ ៦ វគ្គ ប្រភេទ Dual-clutch និង ប្រព័ន្ធ​បើកបរ​ប៉ុង​មុខ ដែល​អាច​រត់​ស្ទុះ​ពី​កុងទ័រ ០ ដល់ ១០០ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង ប្រើពេល ១១,២ វិនាទី ហើយ​មាន​ល្បឿន​អតិបរមា ១៦០ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង ។

Hyundai Kona Hybrid មាន​បំពាក់​កញ្ចប់​បច្ចេកវិទ្យា Hyundai SmartSense មក​ស្តង់ដារ​តែម្តង ដោយ​ក្នុង​នោះ​រួមមាន​មុខងារ Collision Warning System, Lane Keeping Assistance, Distraction Alarm System, Non-glare Headlight Technology និង Pedestrian Detection System ។ យ៉ាងណាក៏ដោយ ក្រុមហ៊ុន Hyundai មិន​ទាន់​បាន​បង្ហាញ​តម្លៃ​លក់​របស់ Kona Hybrid ឡើយ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គួរបន្តបើកឡានទៅមុខទៀត ឬយ៉ាងណា បើភ្លើងសញ្ញាប្រេងម៉ាស៊ីនលោតឡើង?

នៅ​ពេល​ប្រេង​ម៉ាស៊ីន​ស្រក​​ចុះ​ខុស​ធម្មតា​ ឬ​សម្ពាធ​ក្នុង​ធុង​ប្រេង​​ម៉ាស៊ីន​រថយន្ត​ធ្លាក់​ចុះ សញ្ញា​ភ្លើង​អាសន្ន​រូប​​ប្រេង​​ម៉ាស៊ីន​នឹង​លោត​ឡើង​បង្ហាញ​លើ​កុងទ័រ។ ប្រសិន​ភ្លើង​នេះ​លោត​ឡើង​ពេល​កំពុង​បើកបរ​ អ្នក​ត្រូវ​អែប​រថយន្ត​ទៅ​ម្ខាង និង​បញ្ឈប់​ដំណើរការ​ម៉ាស៊ីន​ជា​បន្ទាន់ ព្រោះ​បើ​បើកបរ​ទាំង​ប្រេង​ម៉ាស៊ីន​តិច​ ឬ​គ្មាន​នោះ រថយន្ត​អាច​នឹង​ត្រូវ​រលត់​បង្ក​ជា​គ្រោះ​ថ្នាក់​ពេល​បើកបរជា​មិន​ខាន។

ខាង​ក្រោម​នេះ​ជា​ចំណុច​គួរ​​ដឹង​ពេល​ភ្លើង​សញ្ញា​ប្រេង​ម៉ាស៊ីន​លោត​ឡើង ៖

១. បញ្ឈប់​រថយន្ត​​ភ្លាម

ត្រូវ​ឈប់​រថយន្ត​ឱ្យ​បាន​​លឿន និង​សុវត្ថិភាព​បំផុត ហើយ​ធ្វើ​ការ​ឆែក​មើល​​កម្រិត​ប្រេង​ម៉ាស៊ីន។ ប្រសិន​បើ​ប្រដាប់​វាស់​ស្ងួត ឬ​មាន​កម្រិត​ប្រឡាក់​តិច មាន​ន័យ​ថា អ្នក​កំពុង​មាន​បញ្ហា​ជា​មួយ​ប្រេង​ម៉ាស៊ីន​ស្រក​ខុស​​ប្រក្រតី​ ​ឬ​លេច​ធ្លាយ​នៅ​កន្លែង​ណា​មួយ។ ករណី​នេះ​អ្នក​មិន​គួរ​បើកបរ​បន្ត​ទៀត​នោះ​ទេ។

២. ហេតុ​ផលនៃ​ការ​លោត​ភ្លើង​

វា​អាច​បណ្ដាល​មក​ពី​សម្ពាធ​ក្នុង​ធុង​ប្រេង​ម៉ាស៊ីន​ធ្លាក់​ចុះ។ សម្ពាធ​ប្រេង​ធ្លាក់​ចុះ​មាន​ន័យ​ថា ធុង​ប្រេងមិន​មាន​ប្រេង​គ្រប់គ្រាន់ និង​កង្វះ​ជាតិ​រំអិល​សម្រាប់​ដំណើរការ​គ្រឿង​ម៉ាស៊ីន​ដែល​រវៃ។ ដូចនេះ​ប្រសិន​បើ​ភ្លើង​សញ្ញា​លោត​ឡើង អ្នក​ត្រូវ​បញ្ឈប់​រថយន្ត​ហើយ​ស្វែង​រក​ជំនួយ​ទើប​ប្រសើរ។

៣. ផល​ប៉ះពាល់

ការ​បើកបរ​​ទាំង​ប្រេង​ម៉ាស៊ីន​​មាន​កម្រិត​ទាប​ ឬ​សម្ពាធ​ប្រេង​ក្នុង​ធ្លាក់​ចុះ​ អាច​ធ្វើ​ឱ្យ​ម៉ាស៊ីន​ខូចខាត​ធ្ងន់ធ្ងរ​ ឬ​ខ្ទេច​ម៉ាស៊ីន​តែ​ម្ដង។ ហេតុ​ដូច​នេះ នៅ​ពេល​ភ្លើង​សញ្ញា​អាសន្ន​លោត អ្នក​ត្រូវ​បញ្ឈប់​​រថយន្ត​ជា​បន្ទាន់​ បើ​មិន​ចង់​ចាយ​លុយ​ច្រើន​លើ​ការ​ជួសជុល ឬ​ទិញ​ម៉ាស៊ីន​ឡាន​ថ្មី៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Mazda CX-30 ម៉ូដែល ២០២០ ស្អាត និងទំនើប…

ម៉ូដែលថ្មី Mazda CX-3០ ត្រូវបានរចនាថ្មីឡើងវិញតាមលំនាំ Mazda CX-3 មានរូបរាងធំ និងទាក់ទាញជាង Mazda CX-3 ប៉ុន្តែតូចជាង Mazda CX-5 តែរចនាបែបស្ព័រជាង។ Mazda CX-30 នេះត្រូវបានបំពាក់ជាមួយម៉ាស៊ីនថ្មី Skyactiv-X ទំហំ ២,០ លីត្រ មានស៊ីឡាំងចំ​នួន ៤ ប្រអប់លេខស្វ័យប្រវតិ្ត ៦ វគ្គ វិលកង់៤ ប្រភេទ AWD ជាមួយបច្ចេកវិទ្យាថ្មី M Hybrid (Mild Hybrid) ដែលជួយទៅដល់ការសន្សំសំចៃផងដែរ។

Mazda CX-30 នេះផងដែរក៏នឹងមានជម្រើសម៉ាស៊ីនម៉ាស៊ូតប្រភេទ Skyactiv-D ១,៨ លីត្រ តែប្រភេទម៉ាស៊ូតនេះនឹងមិនមាននៅទីផ្សារសហរដ្ឋអាមេរិកឡើយ។ ចំពោះការរចនាវិញគឺត្រូវបានបំពាក់មកជាមួយថាសកង់ទំហំ ១៨អុីញ អេក្រង់កំសាន្តទំហំ ៨,៨អុីញ ផ្តល់នូវផាសុកភាព និងមានមុខងារច្រើនសម្រាប់ការកំសាន្ត។

កាន់តែទំនើបជាមួយប្រព័ន្ធសុវត្ថិភាព i-ActivSense ប្រព័ន្ធបង្ហាញព័ត៍មាននៅលើកញ្ជាក់រថយន្ត (HUD) និងឧបករណ៍បំពងសំលេងរហូតដល់ ១២ចំណុច ម៉ាក់ Bose ដោយមានបច្ចេកវិទ្យាគ្រប់គ្រងសម្លេងច្បាស់ល្អ។

 

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+