ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឈុតធំ! Volvo នឹងបញ្ចេញឡានថ្មីចំនួន ៥ម៉ូដែល ក្នុងឆ្នាំនេះ រួមទាំង ៥ម៉ូដែលទៀតនៅឆ្នាំក្រោយ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Volvo បានធ្វើការបញ្ជាក់ថា ក្រុមហ៊ុនមានគម្រោងដាក់បញ្ចេញរថយន្តម៉ូដែលថ្មីចំនួន ៥ នៅក្នុងឆ្នាំ ២០២៥ និងចំនួន ៥ម៉ូដែលទៀត នៅក្នុងឆ្នាំ ២០២៦ ដោយផ្តល់នៅគ្រប់ទម្រង់ទាំងអស់ ក្នុងការប្រជែងទីផ្សារជាមួយក្រុមហ៊ុនដ៏ទៃទៀត ។

ជាមួយគ្នានេះ លោក Jim Rowan ប្រធាន និងជានាយកប្រតិបត្តិក្រុមហ៊ុន Volvo Cars បាននិយាយថា យើង​នឹង​ពង្រីក​ក្រុម​នៃ​រថយន្ត​អគ្គិសនី​សុទ្ធ EV, Plug-in hybrid និង​ Mild-hybrid ហើយ​បន្ត​ផ្តល់​ជូន​នៅ​ផលិតផល​លំដាប់​ពិភពលោក​ក្នុង​គ្រប់​ផ្នែក​ទាំងអស់ដូចជា SUVs, sedan, wagons ហើយ​យើង​នឹង​ធ្វើ​វា​នៅ​ជាង ៨០ ប្រទេស​ជុំវិញ​ពិភពលោក។

គួរឲ្យដឹងថា សម្រាប់ឆ្នាំ ២០២៥ Volvo នឹងបញ្ចេញរថយន្តចំនួន ២ ក្នុងចំណោម ៥ ក្នុងនោះ ទីមួយគឺម៉ូដែល Volvo EX30 Cross Country ប្រភេទអគ្គិសនីខ្នាតតូច រួមទាំង Volvo ES90 ប្រភេទ sedan អគ្គិសនី​សុទ្ធ ។

មិនត្រឹមតែប៉ុណ្ណោះ ក្រុមហ៊ុនផលិតរថយន្តប្រទេសស៊ុយអែតនេះ ក៏បានបញ្ជាក់ផងដែរថា ក្រុមហ៊ុនក៏នឹងនាំយករថយន្តប្រភេទ PHEV long-range ថ្មី ទៅកាន់ទីផ្សារប្រទេសចិនផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Huawei ត្រូវបានគេរាយការណ៌ថា កំពុងអភិវឌ្ឍជម្រើស EREV ថ្មីសម្រាប់រថយន្ត Stelato S9 របស់ពួកគេ

ក្រុមហ៊ុន BAIC BluePark និង Huawei ត្រូវបានគេរាយការណ៌ថា កំពុងបង្កើតជម្រើស ឫវ៉ារ្យ៉ង់ EREV (Extended Range Electric Vehicle) ថ្មី សម្រាប់រថយន្ត Stelato S9 របស់ពួកគេ ដើម្បីលើកកម្ពស់ការលក់ក្នុងទីផ្សារក្នុងស្រុក។

ក្នុងនោះ រថយន្តនេះ ក៏មានជម្រើស ឫវ៉ារ្យ៉ង់អគ្គិសនីសុទ្ធផងដែរ ដោយត្រូវបានដាក់លក់នៅក្នុងប្រទេសចិនក្នុងឆ្នាំ២០២៤ មានតម្លៃចាប់ពី ៣៩៩ ៨០០០ យន់ ឫ ៥៤ ៨៥០ ដុល្លារ ប៉ុន្តែការលក់មានទីផ្សារមិនសូវល្អ ពោលគឺក្នុងរយៈពេល ៣ ខែ ចុងក្រោយក្នុងឆ្នាំ ២០២៤ ការលក់របស់ Stelato S9 EV មានចំនួនត្រឹម ៣ ០០៨ គ្រឿងប៉ុណ្ណោះ ខណៈគោលដៅដើមគឺ ១២០ ០០០ គ្រឿង ក្នុងមួយឆ្នាំ។

សម្រាប់ជម្រើស EREV ថ្មីនេះវិញ ពុំត្រូវបានបង្ហាញចេញនូវព័ត៌មានលម្អិតច្រើននោះទេ ប៉ុន្តែអាចនឹងប្រើម៉ាស៊ីន ១,៥ លីត្រ turbocharged ជាមួយនឹងម៉ូទ័រអគ្គិសនីចំនួន ២ ។

បន្ថែមពីនេះ ក្រុមហ៊ុន BAIC BluePark និង Huawei ក៏កំពុងរៀបចំបង្ហាញចេញនូវរថយន្ត Stelato S9 Estate និង SUV Stelato នៅក្នុងពេលឆាប់ៗខាងមុខនេះផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

XPeng គ្រោងនឹងវិនិយោគជាង ១,៣ ពាន់លានដុល្លារ ទៅក្នុង R&D ឆ្នាំ 2025 ជាមួយនឹងផែនការផលិតបន្ទះឈីបផ្ទាល់ខ្លួន

ក្រុមហ៊ុន Xpeng បានប្រកាសថា ពួកគេនឹងវិនិយោគ ៩,៥ ពាន់លានយន់ ឫ ១,៣ ពាន់លានដុល្លារ ក្នុងការស្រាវជ្រាវ និងអភិវឌ្ឍ (R&D) ក្នុងឆ្នាំ ២០២៥ នេះ ។ ក្នុងចំណោមនេះ ៤,៥ ពាន់លានយន់ ឫ ៦០០ លានដុល្លារ នឹងផ្តោតលើការអភិវឌ្ឍបច្ចេកវិទ្យា AI ។

គួរបញ្ជាក់ថា តាំងពីបង្កើតមក ក្រុមហ៊ុន Xpeng បានវិនិយោគ ៥០ ពាន់លានយន់ ឫ ៦,៨ ពាន់លានដុល្លារ ទៅលើការផលិត និងអភិវឌ្ឍបច្ចេកវិទ្យា ជាពិសេសនៅក្នុងខេត្ត Guangdong ដែលជាតំបន់អាជីវកម្មសំខាន់របស់ក្រុមហ៊ុន។

ក្នុងនោះ លោក He Xiaopeng នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Xpeng បាននិយាយថា បច្ចេកវិទ្យាបើកបរដោយស្វ័យប្រវត្តិ (Autonomous Driving) នឹងផ្លាស់ប្តូរឧស្សាហកម្មរថយន្តរបស់ចិនក្នុងរយៈពេល ៥ ឆ្នាំខាងមុខ ខណៈ ៥ ឆ្នាំ ខាងមុខបន្តទៀត ពួកគេមានគោលដៅសម្រេចការលក់ចំនួន ៥០ ភាគរយ ក្នុងទីផ្សារអន្តរជាតិ។

ជាមួយគ្នានេះ ក្រុមហ៊ុន Xpeng ក៏គ្រោងនឹងចាប់ផ្តើមផលិតបន្ទះឈីប Turing ដោយខ្លួនឯងនៅក្នុងឆ្នាំ ២០២៥ នេះផងដែរ ដែលឈីបនេះអាចប្រើបានទាំងសម្រាប់ រថយន្ត យានជំនិះហោះហើរ និងមនុស្សយន្ត។

គួរឲដឹងថា ក្នុងឆ្នាំ ២០២៤ ក្រុមហ៊ុន Xpeng បានលក់រថយន្តបានសរុបចំនួន ១៩០ ០៦៨ គ្រឿង និងបានបើកទីផ្សារថ្មីក្នុងប្រទេសហ្វាំងឡង់ ខណៈនៅក្នុងឆ្នាំ ២០២៥ នេះ ពួកគេគ្រោងនឹងពង្រីកទីផ្សារទៅកាន់ ៦០ ប្រទេសផ្សេងទៀត៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

VinFast បញ្ចេញឡានអគ្គិសនី EV ខ្នាតតូច ដើម្បីកាត់បន្ថយការប្រើប្រាស់ម៉ូតូ ក្នុងទីក្រុងរបស់វៀតណាម

[បរទេស] ក្រុមហ៊ុនផលិតរថយន្តរបស់ប្រទេសវៀតណាម VinFast បានធ្វើការដាក់បង្ហាញចេញនៅរថយន្តអគ្គិសនីសុទ្ធ VF Minio Green សម្រាប់ប្រើប្រាស់ជាតាក់ស៊ីនៅក្នុងទីក្រុងរបស់ប្រទេសវៀតណាម ខណៈតម្លៃ និងការដាក់ចេញលក់ ក្រុមហ៊ុនមិនទាន់បង្ហាញទេ ។

គួរឲ្យដឹងថា រថយន្តអគ្គិសនីសុទ្ធខ្នាតតូចនេះ ក៏ត្រូវបានគេរំពឹងថា ផលិតឡើងសម្រាប់ជំនួសដល់ការប្រើប្រាស់ម៉ូតូរបស់ប្រជាជនវៀតណាម ដោយភ្ជាប់មកជាមួយកញ្ចប់អាគុយដែលអាចផ្តល់ចម្ងាយបើកបរបាន ១៨០ គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង ។

រថយន្តនេះ មានប្រវែងតួខ្លួនសរុប ៣ ០៩០ ម.ម ទទឹង ១ ៤៩៦ ម.ម កំពស់ ១ ៦២៥ ម.ម និងប្រវែងគម្លាតកង់មុខ-ក្រោយ ២ ០៦៥ ម.ម ។ សម្រាប់រថយន្តមានកៅអីចំនួន ៤ សម្រាប់សមាជិក ៤នាក់រួមទាំងបើកបរ ខណៈបច្ចេកវិទ្យា ក៏ដូចជាគ្រឿងបរិក្ខាដែលមាននៅលើរថយន្ត ក្រុមហ៊ុនមិនទាន់បង្ហាញនៅឡើយទេ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុនរថយន្តរបស់បារាំង បញ្ចេញឡាន EV ថ្មី សាកថ្មម្តងជិះបាន ៧៥០ គីឡូម៉ែត្រ ឯតម្លៃចាប់ពីខ្ទង់ ៦មុឺនដុល្លារ

[បរទេស] ក្រុមហ៊នផលិតរថយន្តដ៏ប្រណិតរបស់ប្រទេសបារាំងមានឈ្មោះថា DS Automobiles បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅរថយន្តអគ្គិសនីសុទ្ធ DS No8 ស៊េរីថ្មីចុងក្រោយ ដែលមានតម្លៃលក់ចាប់ពី ៦១ ៣០០ ដុល្លារ ដល់ ៧៧ ៣០០ ដុល្លារ នៅទីផ្សារប្រទេសកំណើត ។

DS No8 ផលិតឡើងនៅលើគ្រោងឆ្អឹង STLA medium platform ដូចទៅនឹងរថយន្ត Peugeot 3008 និង 5008 ផ្តល់នៅជម្រើសថាមពលចំនួន ២ រួមមាន៖

  • បំពាក់ម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបាន ២៧២ សេះ និងអាគុយទំហំ ៧៤គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៥៧២ គីឡូម៉ែត្រ ដល់ ៧៥០ គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង
  • បំពាក់ម៉ូទ័រអគ្គិសនីចំនួន ២ អាចផលិតកម្លាំងបាន ៣៧០ សេះ និងអាគុយទំហំ ៩២,២គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៦៨៦ គីឡូម៉ែត្រនៅពេលសាកថ្មពេញម្តង ។ ទាំង ២ នេះ គាំទ្រដោយប្រព័ន្ធសាកថ្មល្បឿនលឿន ដោយសាកបានពី ២០-៨០% ប្រើរយៈពេល ២៧នាទី ។

ទាក់ទងទៅនឹងរូបរាង ក៏ដូចជាការឌីស្សាញផ្នែកខាងក្រៅ មានលក្ខណៈបែបស្ព័រ ដោយមានប៉ាណាមុខបិទជិត ចង្កៀងមុខ-ក្រោយប្រភេទ LED លេងការឌីស្សាញរាងជាអក្សរ T-shape ព្រមទាំងប្រើប្រាស់នៅថាសកង់ស្ព័រទំហំ ២១អ៉ីញជាដើម ។

ចំពោះនៅផ្នែកខាងក្នុងត្រូវបានឌីស្សាញបែប minimalistic ដោយមានអេក្រង់កំសាន្ត touchscreen ទំហំ ១៦ អ៉ីញ សម្រាប់មុខងារទូទៅលើរថយន្ត និងជាកុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ១០,២៥ អ៉ីញ ក៏ដូចជាកន្លែងសាកថ្មឥតប្រើខ្សែ ដំបូលកញ្ចក់ Panoramic glass roof ជាដើម ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រោងចក្រផលិតថាមពលក្រៅប្រទេសដំបូងរបស់ក្រុមហ៊ុន Tesla នឹងចាប់ផ្តើមផលិតកម្មទ្រង់ទ្រាយធំក្នុងសប្តាហ៍ក្រោយនេះ

រោងចក្រផលិតថាមពលក្រៅប្រទេសដំបូងរបស់ក្រុមហ៊ុន Tesla នៅក្នុងប្រទេសចិនគឺ Shanghai Megafactory ត្រូវបានគេរាយការណ៍ថា នឹងចាប់ផ្តើមផលិតកម្មនៅក្នុងថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ ២០២៥ ខាងមុខនេះ បន្ទាប់ពីបានបញ្ចប់ការសាងសង់ក្នុងរយៈពេល ៧ ខែ។

ក្នុងនោះ រោងចក្រនេះត្រូវបានបើកការផលិតសាកល្បងនៅចុងឆ្នាំ ២០២៤ ហើយរោងចក្រនេះ គឺជារោងចក្រស្តុកថាមពលរបស់ Tesla ដែលបើកសាងសង់ក្រៅពីសហរដ្ឋអាមេរិក។ ចំពោះផលិតផលសំខាន់ៗដែលរោងចក្រនេះផ្តោតលើគឺ Megapacks ដែលជាឧបករណ៍ផ្ទុកថាមពលធំៗ។

គួរបញ្ជាក់ថា ការសាងសង់រោងចក្រនេះ បានចាប់ផ្តើមនៅក្នុងខែឧសភា ក្នុងឆ្នាំ២០២៤ ហើយគ្រោងចាប់ផ្តើមផលិតកម្មទ្រង់ទ្រាយធំនៅក្នុងត្រីមាសទី១ ក្នុងឆ្នាំ២០២៥ នេះ អាចផលិតរថយន្តបានចំនួន ១០ ០០០គ្រឿង ក្នុងមួយឆ្នាំ និងមានសមត្ថភាពផ្តោតលើការផលិតឧបករណ៍ផ្ទុកថាមពលបានចំនួន 40 GWh។

សម្រាប់រោងចក្រ Shanghai Megafactory របស់ Tesla នៅក្នុងប្រទេសចិន មានទីតាំងស្ថិតនៅក្នុងតំបន់ Lingang ក្នុងទីក្រុង Pudong សៀងហៃ។

គួរឲដឹងថា ឧបករណ៍ផ្ទុកថាមពល Tesla Megapack មួយមានសមត្ថភាពផ្ទុកថាមពលចំនួន 3 MWh ហើយអាចផ្គត់ផ្គង់ថាមពលដល់ផ្ទះចំនួន ៣ ៦០០ កន្លែង ក្នុងទីក្រុងសៀងហៃក្នុងរយៈពេលមួយម៉ោង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Nissan កំពុងស្វែងរកដៃគូសហការថ្មីដើម្បីផលិតរថយន្ត EV បន្ទាប់ពីបានសម្រេចចិត្តបញ្ចប់ការសហការគ្នាជាមួយ Honda

ក្រុមហ៊ុន Nissan ត្រូវបានគេរាយការណ៍ថា កំពុងស្វែងរកដៃគូសហការថ្មីបន្ទាប់ពីបានសម្រេចចិត្តបញ្ចប់ការរួមបញ្ចូលគ្នាជាមួយក្រុមហ៊ុន Honda ដោយសារតែ Honda ទាមទារការកែលម្អចំពោះការគ្រប់គ្រង និងមានភាពព្រួយបារម្ភអំពី​ផែន​ការ​ប្រែ​ក្លាយ​របស់ Nissan ដែលគ្រោងនឹងងាកទៅរកការផលិតរថយន្តអគ្គិសនីទាំងស្រុង។

គួរបញ្ជាក់ថា កាលពីចុងឆ្នាំ២០២៤ ក្រុមហ៊ុន Nissan បានប្រកាសពីផែនការកាត់បន្ថយកម្លាំងពលកម្ម និងផលិតកម្មរបស់ពួកគេជាច្រើននៅទូទាំងពិភពលោក ដើម្បីសម្រួល និិងរៀបចំផែនការថ្មីសម្រាប់ការផលិតរថយន្តអគ្គិសនីវិញ។

ក្នុងនោះ ក្រុមហ៊ុនទាំង ២ នេះ ក៏កំពុងនឹងស្វែងរកដៃគូសហការថ្មីសម្រាប់រួមគ្នាក្នុងការអភិវឌ្ឍគម្រោង EV របស់ពួកគេផងដែរ។ ជាមួយគ្នានេះ ក្រុមហ៊ុន Nissan ត្រូវបានគេរាយការណ៍ថា កំពុងពិភាក្សាជាមួយក្រុមហ៊ុន Foxconn ក្នុងផែនការអភិវឌ្ឈន៏ និងផលិតរថយន្តអគ្គិសនី៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

កំណត់ត្រាលក់ដាច់ជាងគេ ៤០ឆ្នាំជាប់ៗគ្នារបស់ Ford F-150 ត្រូវបញ្ចប់ដោយ Toyota RAV4

[បរទេស] អស់រយៈពេល​ជាង ៤០ ឆ្នាំ​មក​ហើយ​ ដែលភីកអាប់ Ford F-150 ជា​រថយន្ត​ដែលលក់ដាច់ជាងគេនៅទីផ្សារសហរដ្ឋអាមេរិក ប៉ុន្តែកំណត់ត្រានេះ ត្រូវបានបានបញ្ចប់ក្នុងឆ្នាំ ២០២៤ ដោយរថយន្ត Toyota RAV4 បានទម្លាក់ភីកអាប់នេះ ចេញពីចំណាត់ថ្នាក់កំពូល ។

ក្នុងនោះ ការលក់របស់ Toyota RAV4 នៅទីផ្សារសហរដ្ឋអាមេរិកកាលពីឆ្នាំមុន បានចំនួនសរុប ៤៧៥ ១៩៣ គ្រឿង កើនឡើង ៩% ខណៈ ភីកអាប់ Ford F-150 លក់បានចំនួន ៤៦០ ៩១៥ គ្រឿង ធ្លាក់ចុះ ៥% នេះបើយោងតាមគេហទំព័រ Jato Dynamics Data shows ។

លើសពីនេះ តួលេខលក់គួរឲ្យកត់សម្គាល់ផ្សេងទៀតរួមមានដូចជា រថយន្ត Honda CR-V ការលក់កើនឡើង ១១% រីឯ Tesla Model Y ដែលធ្លាក់ចុះ ៣% ។ បន្ថែមពីនេះ ក្រុមហ៊ុនផលិតរថយន្ត Toyota ក៏បានឈរនៅលើកំពូលតារាងម៉ាកដែលលក់ដាច់បំផុតនៅសហរដ្ឋអាមេរិកក្នុងឆ្នាំ ២០២៤ ទៀតផង ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Subaru ថា Forester Hybrid នឹងចេញលក់ក្នុងត្រីមាសក្រោយនេះ តម្លៃអាចខ្ទង់ ៣ ទៅ ៤មុឺនដុល្លារ

ក្រុមហ៊ុន Subaru បានប្រកាសថា រថយន្ត Forester Hybrid ឆ្នាំ២០២៥ នឹងចេញលក់នៅក្នុងនិទាឃរដូវខាងមុខនេះ ចន្លោះខែមិនា ដល់ខែមិថុនា ឆ្នាំ២០២៥។

ក្នុងនោះ រថយន្តនេះ នឹងទទួលបានប្រព័ន្ធ Hybrid ថ្មី ដូចគ្នាទៅនឹង Crosstrek Hybrid 2026 ដែរ ពោលគឺ Forester Hybrid នឹងប្រើប្រព័ន្ធ series-parallel hybrid system ក៏ដូចជាប្រព័ន្ធចែកថាមពលប៉ុង ២ (AWD) រួមជាមួយម៉ាស៊ីន ២,៥ លីត្រ និងម៉ូទ័រអគ្គិសនីចំនួន ២ អាចផលិតកម្លាំងសរុបបាន ១៩៤ សេះ។ ទន្ទឹមនឹងនេះបើយោងទៅតាមព័ត៌មានបឋមបាននិយាយថា Subaru Forester Hybrid 2025 នឹងផ្តល់បទពិសោធន៍បើកបរកាន់តែប្រសើរ និងសន្សំសំចៃប្រេងបានល្អប្រសើរជាងមុន។

យោងតាមការប៉ាន់ស្មានដោយ EPA បង្ហាញថា Forester Hybrid 2025 អាចមានសមត្ថភាពប្រើប្រាស់ប្រេងត្រឹមតែ ៦,៧លីត្រ ប៉ុណ្ណោះ ក្នុង ១០០គីឡូម៉ែត្រ នៅក្នុងទីក្រុង និងលើផ្លូវហាយវេ ដែលប្រសើរជាងម៉ូដែល Forester មិនប្រើ Hybrid ។ លើសពីនេះ វាក៏នឹងទទួលបាននូវអេក្រង់ឌីជីថលទំហំ ១២,៣ អ៊ីញ និងប្រព័ន្ធ Multimedia Plus ទំហំ ១១,៦ អ៊ីញ ផងដែរ គាំទ្រការភ្ជាប់ Apple CarPlay និង Android Auto ។

គួរឲដឹងថា តម្លៃរបស់ Forester Hybrid 2025 គឺអាចចាប់ពី ៣៦ ៤២៥ ដុល្លារ សម្រាប់ជម្រើស Premium ដល់ ៤៣ ១១៥ ដុល្លារ សម្រាប់ជម្រើស Touring ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Geely និង DeepSeek ប្រកាសសហការគ្នារួមបញ្ចូលគំរូ AI DeepSeek R1 ទៅក្នុងប្រព័ន្ធបើកបរឆ្លាតវៃរបស់រថយន្តរបស់ពួកគេ

ក្រុមហ៊ុន Geely បានប្រកាសអំពីការរួមបញ្ចូលបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ដែលអភិវឌ្ឍដោយខ្លួនឯង ជាមួយនឹងម៉ូដែល R1 របស់ DeepSeek ។ គម្រោងនេះ មានគោលបំណងធ្វើឱ្យប្រសើរឡើងនូវអន្តរកម្មរវាងមនុស្ស និងកុំព្យូទ័រ ហើយក៏ជួយពង្រឹងប្រព័ន្ធបើកបរឆ្លាតវៃនៅក្នុងរថយន្តរបស់ពួកគេផងដែរ។

ក្នុងនោះ ក្រុមហ៊ុន Geely មានផែនការធ្វើការបណ្តុះបណ្តាល AI FunctionCall របស់ពួកគេជាមួយរថយន្ត Xingrui ដោយប្រើប្រាស់នូវវិធីសាស្ត្រ Distillation ជាមួយ DeepSeek R1។ វិធីសាស្ត្រនេះ អាចអោយ AI ដែលមានសមត្ថភាពខ្ពស់ជាងបង្រៀន AI តូចៗ ដើម្បីធ្វើឱ្យប្រសើរឡើងនូវសមត្ថភាពនៃប្រព័ន្ធបើកបរឆ្លាតវៃ។

គួរបញ្ជាក់ថា Geely បានប្រកាសចេញម៉ូដែល Xingrui AI កាលពីថ្ងៃទី ១១ ខែមករា ដែលក្រុមហ៊ុនបានអះអាងថាជាគំរូ AI ដែលបង្កើតដោយខ្លួនឯងដំបូងបង្អស់នៅក្នុងឧស្សាហកម្មរថយន្ត។ ម៉ូដែល AI នេះ រួមបញ្ចូលបច្ចេកវិទ្យាចម្បងចំនួន ៣ គឺ ប្រព័ន្ធបញ្ជាសំឡេង (language model), ប្រព័ន្ធ multi-modal model និងប្រព័ន្ធ digital twin model ។

ជាមួយគ្នានេះ Geely ក៏បានដាក់ចេញយុទ្ធសាស្ត្រ “Smart Geely 2025” ដើម្បីពង្រឹងការអនុវត្តបច្ចេកវិទ្យា AI ជំនាន់ថ្មី ដូចជាប្រព័ន្ធ end-to-end voice interaction, ប្រព័ន្ធ AI digital twin និងប្រព័ន្ធបើកបរឆ្លាតវៃកម្រិតខ្ពស់ជាដើម។

គួរឲដឹងថា នៅក្នុងខែមករា ឆ្នាំ២០២៥ ក្រុមហ៊ុន Geely បានលក់រថយន្តបានចំនួន ២៦៦ ៧០០ គ្រឿង កើនឡើង ២៧ភាគរយ បើប្រៀបធៀបទៅនឹងខែមុន និង ២៥ភាគរយ បើប្រៀបធៀបទៅនឹងឆ្នាំមុន។ ជាពិសេសការលក់រថយន្តថាមពលថ្មី (NEV) មានចំនួន ១២១ ១០០ គ្រឿង កើនឡើង ៨៤ភាគរយ បើប្រៀបធៀបទៅនឹងឆ្នាំមុន៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+