ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota គ្រោងឈប់លក់រថយន្ត C-HR នៅលើទីផ្សារមួយនេះ

[ទីផ្សារបរទេស] ក្រុមហ៊ុន Toyota គ្រោងបញ្ឈប់ការ​លក់​រថយន្ត C-HR ចាប់ពីស៊េរីឆ្នាំ២០២៣ ពីទីផ្សារ​កាណាដា។ នេះ​បើ​តាម​អ្នកគ្រប់គ្រង​ផ្នែក​លក់​ប្រចាំនៅ Toyota Maple ជិតទីក្រុង Toronto ប្រទេសកាណាដា។

ក្នុងវីដេអូសម្រាប់គណនី YouTube ឈ្មោះ Toyota World អ្នកគ្រប់គ្រងឈ្មោះ Mastroianni និយាយថា​រថយន្ត SUV តូចនេះនឹងត្រូវបញ្ឈប់ការលក់ពីប្រទេសកាណាដទាំងមូលនៅឆ្នាំ២០២៣។ ដំណឹង​នេះ បានចេញបន្ទាប់ពី Toyota បាន​ផ្ដល់​ព័ត៌មាន​ជាច្រើនអំពីសែស្រឡាយរថយន្តរបស់ខ្លួន ប៉ុន្តែមិនបានរំលឹកអំពីរថយន្ត C-HR ឡើយ។

គួរដឹងថា C-HR ស្ថិតក្នុងចំណោមរថយន្តមិនសូវល្បីរបស់ Toyota នៅអាមេរិកខាងជើង ដោយរយៈពេល៦ខែ​ដំបូង​នៃ​ឆ្នាំ​២០២២ ក្រុមហ៊ុនអាចលក់រថយន្តនេះបាន ១ ១៤៤គ្រឿង ប៉ុណ្ណោះនៅសហរដ្ឋអាមេរិក ខណៈដែល RAV4 លក់បាន ៣៣ ២០០គ្រឿង និង Highlander លក់បាន ១៥ ៩៧០គ្រឿង។

ជាមួយតម្លៃចាប់ពីប្រមាណ ១៨ ៤៤០ដុល្លារ លើទីផ្សារកាណាដា រថយន្ត C-HR នេះមានតម្លៃថ្លៃជាង Corolla បន្តិច ដែលមាន​តម្លៃ​ចាប់ពី ១៤ ៧៣០​ដុល្លារ ហើយ Corolla Hatchback មានតម្លៃចាប់ពីប្រមាណ ១៦ ២៤៥ដុល្លារ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គំរូរថយន្តស្ព័រ​ Ford Mustang ២០២៤ ប្រភេទ Sedan បង្ហាញរូបរាងជាផ្លូវការ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Ford បានធ្វើការដាក់បង្ហាញរថយន្ត Mustang ជំនាន់ទី ៧ ជាមួយរូបរាង Pony ដ៏ល្បីនៅការរចនាថ្មីទាំងខាងក្នុង និងខាងក្រៅ។ ជាមួយគ្នានេះ Ford ក៏បានបង្ហាញនៅម៉ូដែល Dark Horse ជំនាន់ថ្មីផងដែរ។ ប៉ុន្តែការគំនូរព្រាងផ្លូវការពីក្រុមហ៊ុន Blue Oval បង្ហាញការរចនាជម្រើសដ៏ទាក់ទាញមួយសម្រាប់រថយន្ត ពោលគឺរថយន្តប្រភេទ Sedan ទ្វារបួន។

គំនូរព្រាងទាំងនេះបានមកពីលោក Christopher Stevens របស់ក្រុមហ៊ុន Ford ដែលជាអ្នករចនាផ្នែកខាងក្រៅជាន់ខ្ពស់របស់ក្រុមហ៊ុន។

គំនូរព្រាងនេះស្ថិតក្នុងចំណោមការរចនារថយន្ត Mustang ដ៏គួរឲ្យទាក់ទាញផ្សេងទៀត ជាមួយនឹងគំនូរចំនួនពីរដែលពណ៌នាអំពីរថយន្តប្រភេទ Coupe ជាមួយនឹងគំនូររាងអក្សរ C ដូចរថយន្ត Bugatti ជាដើម។

ទាក់ទងទៅនឹងផ្នែកម៉ាស៊ីនវិញ រថយន្ត Mustang ដែលបានរចនាឡើងវិញនឹងបំពាក់ម៉ាស៊ីនថ្មីទាំងស្រុងចំណុះ ២,៣ លីត្រ EcoBoost ទំហំ ៤ ស៊ីឡាំង និងម៉ាស៊ីនចំណុះ ៥,០ លីត្រ V8 ដែលត្រូវបានធ្វើឲ្យល្អប្រសើរ។ ក្នុងនោះ Ford  បានផ្តល់ប្រអប់លេខអតូតែមួយគត់សម្រាប់ម៉ាស៊ីនទំហំ ៤ ស៊ីឡាំង ខណៈពេលដែលអ្នកដែលចង់ដាក់ប្រអប់លេខដោយខ្លួនឯង នឹងត្រូវដំឡើងទៅជាម៉ូដែល GT ដែលដំណើរការដោយ V8 ដែលមានជម្រើសទាំងពីរ។

រថយន្ត Ford Mustang ស៊េរីឆ្នាំ ២០២៤ ដែលត្រូវបានរចនាឡើងវិញនឹងដាក់លក់នៅរដូវក្តៅក្រោយ ។ ទោះជាយ៉ាងណាក៏ដោយ ក្រុមហ៊ុន Ford មិនទាន់បានប្រកាសពីកម្លាំងសម្រាប់រថយន្ត Mustang ស៊េរីថ្មីនោះទេ។ រំពឹងថាក្រុមហ៊ុន Ford នឹងបង្ហាញពីលេខដំណើរការរបស់រថយន្ត និងព័ត៌មានតម្លៃកាន់តែជិតទៅនឹងកាលបរិច្ឆេទដាក់លក់របស់រថយន្តនៅឆ្នាំ ២០២៣៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្ត Ford Mustang និង Jeep Wagoneers ស៊េរីថ្មី ជាច្រើនគ្រឿង ត្រូវបានចោរលួចពីរោងចក្រក្នុងថ្ងៃតែមួយ (មានវីដេអូ)

[បរទេស] កាលពីពេលថ្មីៗនេះ ក្រុមចោរលួចរថយន្តបានផ្ទុះឡើង ក្នុងរដ្ឋ Michigan ខណៈដែលរថយន្ត Ford Mustangs ថ្មីចំនួន ១២ ដល់ ១៥ គ្រឿងត្រូវបានលួចពីរោងចក្រ Flat Rock Assembly Plant ហើយរថយន្ត Jeep Wagoneers ២ គ្រឿងត្រូវបានលួចពីរោងចក្រ Stellantis ‘Warren ​នៅ​ថ្ងៃតែមួយ​។

ការលួចនេះបានកើតឡើងនៅតំបន់ Woodhaven ឆ្លងកាត់ផ្លូវពីរោងចក្រ Flat Rock នៅម៉ោងប្រហែល ២ ទៀបភ្លឺ។ មេធាវី និងទូរទស្សន៍/វិទ្យុ អ្នកវិភាគផ្នែកច្បាប់ Charlie Langton បានធ្វើការចេញផ្សាយវីដេអូខ្លីមួយនៅលើ Twitter របស់គាត់ ដែលបង្ហាញពីចំណតរថយន្ត។ អ្នក​ក្នុងតំបន់នោះ​ឆ្ងល់​ថា តើ​ក្រុម​ចោរ​ចូល​ទៅ​ក្នុង​តំបន់​ដែល​ហ៊ុមព័ទ្ធ​ដោយ​របង​លួស​ដោយ​របៀប​ណា?

ប៉ូលីស Woodhaven បានរកឃើញរថយន្ត Mustang យ៉ាងហោចណាស់ ២គ្រឿងដែលលួចបានដោយជោគជ័យ ហើយឥឡូវនេះកំពុងស្វែងរកជនសង្ស័យបន្ងែមទៀត។ ក្នុងនោះ ស្នងការរងប៉ូលីសបាននិយាយទៅកាន់គេហទំព័រ Fox 2 ថាគាត់ជឿថានេះមិនមែនជាឧប្បត្តិហេតុដាច់ដោយឡែកនោះទេ។ ជាការពិតណាស់ នេះមិនមែនជាលើកទីមួយទេ ដែលរោងចក្រ Flat Rock Assembly Plant ត្រូវបានកំណត់គោលដៅ។ រថយន្ត Mustang បន្ថែម ៤-៥ គ្រឿងត្រូវបានលួចកាលពីខែមិថុនាឆ្នាំមុន រួមទាំងរថយន្តស៊េរី Shelby GT500 ផងដែរ ដោយពួកគេភាគច្រើនត្រូវបានរកឃើញវិញបន្ទាប់ពីពួកគេអស់សាំងនៅលើផ្លូវហាយវេ។

មិនតែប៉ុណ្ណោះ យោងតាមប៉ូលីស Warren បានឲ្យដឹងថា រថយន្ត Jeep Wagoneers មិនស្គាល់លេខមួយគ្រឿង ត្រូវបានចោរលួច និងបានព្យាយាមបិទទ្វារ ប៉ុន្តែជនសង្ស័យបានវាយកម្ទេចរថយន្តនោះ ហើយរត់គេចខ្លួនជាមួយរថយន្ត SUV ដែលត្រូវបានលួច។ រថយន្ត Wagoneers ពីរ​គ្រឿង​ត្រូវ​បាន​គេ​រក​ឃើញ​វិញ ប៉ុន្តែ​យ៉ាង​ហោច​ណាស់​មាន​រថយន្ត​ពីរ​ទៀត​នៅ​បាត់​។ វាមិនច្បាស់ទេថាតើការលួចប្លន់ទាំងពីរនេះពាក់ព័ន្ធឬយ៉ាងណា ប៉ុន្តែមន្ត្រីប៉ូលីសនិយាយអំពីក្រុមក្មេងទំនើងដែលមានផែនការជាក់លាក់ និងការដឹកនាំប្រកបដោយបទពិសោធន៍៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ភាពល្បីរន្ធឺរបស់ Royal Enfield ម៉ាកយីហ៊ោម៉ូតូធំមួយដែលឈរជើងយ៉ាងរឹងមាំនៅក្នុងប្រទេសកម្ពុជា

គេសង្កេតឃើញថាមានម៉ាកយីហោម៉ូតូធំជាច្រើនដែលបានដកថយពីទីផ្សារប្រទេសកម្ពុជាដូចជា Harley Davidson, Ducati, Kawasaki ដោយសារកត្តាជម្រុញជាច្រើន។ យ៉ាងណាមិញម៉ាកយីហ៊ោមួយដែលមានវត្តមានក្នុងទឹកដីប្រទេសកម្ពុជាតាំងពីឆ្នាំ ២០២០, Royal Enfield បានជំរុញការលក់របស់ខ្លួនសម្រាប់ការកើនឡើងយ៉ាងខ្លាំងក្នុងចំណោមក្រុមអ្នកជិះម៉ូតូធំ។ ក្រៅពីគុណភាពដ៏ល្អនៃម៉ាកដ៏រឹងមាំមួយនេះត្រូវបានសម្រិតសម្រាំងឡើងតាំងពីឆ្នាំ ១៩០១ មកម្លេះអមមកជាមួយនិងមជ្ឈមណ្ឌលសេវាកម្មដ៏ល្អនៃរោងជាង ការជិះជាក្រុមនិងសហគមន៍ បួករួមនិងតម្លៃសមរម្យ បានត្រួសត្រាយផ្លូវសម្រាប់ Royal Enfield កាន់តែងាយស្រួលក្នុងទីផ្សារម៉ូតូធំ។

ហេតុអ្វីបានជា Royal Enfield ត្រូវបានអះអាងថាជាម៉ូតូដែលមានគុណភាពល្អបំផុត ខណៈពេលដែលមានការប្រៀបធៀបទៅនឹងម៉ូតូជាច្រើនដូចជា Scoopy ម៉ូតូដែលមានចំនួនតួរលេខជាច្រើននៅលើដងផ្លូវ? ជាមួយនឹងឫសគល់របស់ប្រទេសអង់គ្លេស សមាសធាតុម៉ូតូ Royal Enfield ត្រូវបានផលិតឡើងពីរចនាសម្ព័ន្ធដែក និងការរចនាយ៉ាងប្រុងប្រយ័ត្នដែលដាក់គុណភាពជាអាទិភាព។ ប្រសិនបើអ្នកក្រឡេកមើលនិន្នាការដ៏គួរឱ្យស្រលាញ់របស់ Scoopy ម៉ូតូប្រភេទនេះងាយស្រួលក្នុងការបាក់បែកនិងពុកផុយនៃគុណភាពជាមួយនិងផ្លាស្ទិកនៃការរចនា! ម្យ៉ាងវិញទៀតប្រសិនបើអ្នកស្រមៃមើលអំពីគ្រោះថ្នាក់ចរាចរណ៍ដែលអាចនិងកើតឡើង Royal Enfield នឹងជួយសង្រ្គោះអ្នកកាន់តែច្រើនជាមួយនឹងសុវត្ថិភាពនៃសម្ភារៈដែលផលិត។ ការជ្រើសរើសម៉ូតូជាមួយនឹងការប្រើប្រាស់បានយូរ និងរក្សាទុកសម្រាប់មនុស្សជំនាន់ក្រោយរបស់អ្នក Royal Enfield ជាម៉ូតូដែលអ្នកមិនគួរមើលរំលង។

ផលិតផលល្អអមមកជាមួយមជ្ឈមណ្ឌលសេវាកម្មល្អដែលបង្កើតទំនុកចិត្តរបស់អតិថិជនតាំងពីចំនុចចាប់ផ្តើមហើយនិងធ្វើអោយអតិថិជនមានការចាប់អារម្មណ៍សូម្បីតែមុនពេលជ្រើសរើសផលិតផលនោះទៅទៀត។ ប្រសិនបើអ្នកទិញម៉ូតូ Royal Enfield អ្នកនឹងមិនចាំបាច់ខ្វល់ខ្វាយថាអ្នកត្រូវដោះស្រាយបញ្ហាមេកានិករបស់អ្នកដោយរបៀបណាជាមួយយានដ្ឋានផ្សេងទៀត ឬរបៀបដែលពួកគេអាចគិតប្រាក់អ្នកក្នុងចំនួនច្រើនលើសលប់នៃតម្លៃជួសជុលនៅក្នុងលក្ខខណ្ឌនៃការថែទាំសេវាកម្ម និងគ្រឿងបន្លាស់ផងដែរ។ Royal Enfield Cambodia ត្រូវបានគេស្គាល់ថាជាហាងម៉ូតូធំមួយនៃពាក្យថា One Stop Service។ អ្វីគ្រប់យ៉ាងគឺនៅក្នុងមួយសម្រាប់មជ្ឈមណ្ឌលសេវាកម្មរបស់ខ្លួន សម្លៀកបំពាក់ និងគ្រឿងបន្លាស់ផ្តល់ឱ្យអតិថិជននូវជម្រើសជាច្រើន និងមានផាសុកភាពបំផុត។ ប្រណិតភាពនៃជីវិតជាមួយនឹងម៉ូតូធំគឺចាប់ផ្តើមពី Royal Enfield Cambodia។

ការ​ជិះ​ម៉ូតូ​ជា​កីឡាមួយដែលសម្រាក​លំហែ​កាយពីការងារនឿយហត់ផ្សេងៗហើយវា​បាន​ក្លាយ​ជា​និន្នាការ​ពេញ​និយមយ៉ាង​ខ្លាំង​ក្នុង​ប្រទេស​កម្ពុជា។ ជាធម្មតា អ្នកអាចប្រទះឃើញក្រុមម៉ូតូធំដែលធ្វើដំណើរចុងសប្តាហ៍ទៅកាន់កន្លែងបោះតង់នៅខេត្ត ការជួបជុំហាងកាហ្វេក្នុងទីក្រុង ជិះពេលព្រឹក ឬសូម្បីតែជិះពេលយប់ ដែលពិតជាបង្កើតសហគមន៍ដ៏ល្អក្នុងចំណោមអ្នកប្រើប្រាស់ម៉ូតូធំ។ នេះ​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​កីឡា​មួយប្រភេទ​ទៀត​សម្រាប់​ក្រុម​មនុស្ស​គ្រប់អាយុជាពិសេសគឺបងៗ វ័យណ្តាល​ដែល​ចង់​សម្រាក​បន្ទាប់​ពី​ធ្វើ​ការ​ពេញ​មួយ​សប្តាហ៍​របស់​ពួក​គេបាន។ ក្នុងនាមជាគ្រួសារ Royal Enfield Cambodia អ្នកនឹងត្រូវបានបំផុសគំនិតដោយក្រុមអ្នកជិះម៉ូតូធំដូចគ្នាដែលប្រមូលផ្តុំគ្នាសម្រាប់ការជិះក្នុងសហគមន៍ និងចែករំលែកបទពិសោធន៍ថ្មីនៃបរិបទការជិះម៉ូតូ។

សម្រាប់ម៉ូតូដែលមានកំលាំងពី 350cc-650cc ជាមួយនិងគ្រប់យ៉ាងដែលអ្នកត្រូវការនិងផ្តល់ជូនជាមួយនិងតំលៃសមរម្យបំផុតដែលចាប់ផ្តើមពី 4200 ដុល្លាប៉ុន្នោះបូករួមនិងប្រមូលសិនផ្សេងៗដែលផ្តល់ជូនសម្រាប់ខែនីមួយៗនិងរដូវកាលខុសៗគ្នា។ សម្រាប់ឪកាសបុណ្យភ្ជុុំបិណ្ឌខាងមុខនេះ អ្នកនិងទទួលបាននៅការថែមជូនស្លាកលេខមួយ កាតសាំង បណ្ណ័ទិញទំនិញនិងសម្លៀកបំពាក់នៅហាង Royal Enfield និងការប្តូរប្រេងម៉ាស៊ីនជាមួយនិងតម្រងចំនួនពីរដង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ការចំណាយផលិតឡាន Tesla ធ្លាក់ពីជាង ៨ម៉ឺនដុល្លារ មកនៅត្រឹមជាង ៣ម៉ឺនដុល្លារ

[ទីផ្សារបរទេស] ថ្មីៗកន្លងទៅនេះ ប្រធានផ្នែកវិនិយោគិនរបស់ Tesla ឈ្មោះ Martin Viecha បានចែករំលែក​ព័ត៌មាន​គួរ​ចាប់​អារម្មណ៍​មួយ​ចំនួន​អំពី Tesla ក្នុងកម្មវិធី​សន្និសីទកាសែតដែល​បាន​ធ្វើ​ឡើងនៅ​ទីក្រុង San Francisco សហរដ្ឋអាមេរិក។

Martin បានបង្ហាញអំពីផែនការប្រាំឆ្នាំទៀតរបស់ Tesla រួមទាំងបាននិយាយអំពីចំណាយនៃការផលិតរថយន្ត Tesla ផងដែរ ដោយ​លើក​បាន​លើក​ឡើងថា​ ខ្ទង់ចំណាយលើការផលិតរថយន្តមួយគ្រឿងគឺជា​តួលេខ​សំខាន់​ដែលត្រូវតាមដានក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំទៀត។

ប្រធានផ្នែករូបនេះបានបង្ហាញថាកាលពីឆ្នាំ២០១៧ Tesla បានចំណាយ ៨៤ ០០០ដុល្លារ លើការផលិតរថយន្តមួយ​គ្រឿងៗ ហើយ​ការ​ចំណាយនេះបានធ្លាក់ចុះមកនៅត្រឹម ៣៦ ០០០ដុល្លារ ក្នុងមួយគ្រឿង នៅអំឡុងប៉ុន្មានត្រីមាសចុងក្រោយនេះ។ ការ​ធ្លាក់​ថ្លៃ​នៃ​ខ្ទង់​ចំណាយនេះដែរ មិនមានពាក់ព័ន្ធនឹងការថយចុះនៃតម្លៃអាគុយរថយន្តនោះទេ។

default

ផ្ទុយទៅវិញ Tesla បានផលប្រយោជន៍​ពី​ការឌីហ្សាញ​រថយន្តដែលកាន់តែប្រសើរ​ឡើង ធ្វើឲ្យ​ការផលិត​រថយន្តកាន់តែ​ងាយ​ស្រួល រួម​ទាំងការឌីហ្សាញរោងចក្រថ្មីផងដែរ។ លោក Martin បន្ថែមថារោងចក្រដំបូងរបស់ Tesla នៅរដ្ឋ California មិន​មែន​ជា​តំបន់​ល្អក្នុងការផលិតរថយន្តអគ្គិសនីនោះទេ ដោយមានទីតាំងដទៃទៀត​ធ្វើឲ្យ​ការចំណាយ​លើ​ការផលិតមានការថយចុះ ដូច​ជា​នៅ​ទីក្រុងសៀងហៃ និងទីក្រុងប៊ែរឡាំងជាដើម។

យ៉ាងណាក្ដី Tesla នៅតែចង់បន្តកាត់បន្ថយខ្ទង់ចំណាយលើការផលិតរថយន្តមួយគ្រឿងៗ ដោយជាមួយ​រោងចក្រ​ថ្មីៗ​បង្កើនការផលិត​រថយន្តបន្ថែមទៀត នោះ Tesla នឹងអាចផលិតរថយន្តដោយចំណាយមិនដល់ ៣៦ ០០០ដុល្លារ ឡើយក្នុងមួយ​គ្រឿង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Ferrari គ្រោងបិទលែងទទួលការកុម្ម៉ង់ឡាន Purosangue ឆាប់ៗនេះ

[ទីផ្សារបរទេស] Ferrari បានទទួលស្គាល់ថា​ខ្លួន​ប្រហែលជាត្រូវបិទការកុម្ម៉ង់ទិញរថយន្ត Purosangue ទោះបី​ជា​រថយន្ត SUV នេះទើបតែបង្ហាញវត្តមានជាផ្លូវការក្ដី។

បន្ទាប់ពី Ferrari បញ្ជាក់ថារថយន្ត Purosangue នឹងមាន​បំពាក់​ម៉ាស៊ីន១២ស៊ីឡាំង និងមុនការប្រកាស​ចេញ​ជា​ផ្លូវ​​ការ​​ នាយក​ផ្នែក​ពាណិជ្ជកម្ម​ និង​​ទីផ្សាររបស់ Ferrari លោក Enrico Galliera បាន​បង្ហាញថាតម្រូវការសម្រាប់រថយន្ត SUV បាន​ផ្ទុះ​ឡើង។

ប្រធាន​ផ្នែក​រូបនេះលើកឡើងថា ៖ “យើង​ប្រឈមមុខនឹងបញ្ហាផ្គត់ផ្គង់ ហើយយើងប្រហែលជានឹងត្រូវបិទការកុម្ម៉ង់ឆាប់ៗនេះ”។

Ferrari មិនបានបង្ហាញថាទទួលបានការកុម្ម៉ង់​ប៉ុន្មានគ្រឿងនោះទេសម្រាប់រថយន្ត Purosangue ប៉ុន្តែ​ការផលិត​នៃ​រថយន្ត​នេះ​នឹង​កំណត់យកត្រឹម ២០% នៃ​ទំហំផលិតសរុបរបស់ Ferrari ជាប្រចាំឆ្នាំ ដែលស្មើ​ប្រមាណ ៣០០០គ្រឿង ក្នុង​មួយ​ឆ្នាំ។

ត្រង់ចំណុចនេះលោក Enrico បានបញ្ជាក់ថា ៖ “យើង​មានការប្ដេជ្ញាចំពោះអតិថិជនយើង ទោះបីជាមានតម្រូវការខ្ពស់ យើងនឹង​គ្រប់គ្រងលើទំហំផលិត ជារឿងមួយដែលយើងបានប្រកាន់ខ្ជាប់ ជាមួយបេសកកម្មរបស់​ស្ថាបនិក គឺ​រក្សា​ភាព​ផ្ដាច់​មុខនៃរថយន្ត​របស់​យើង។ ហើយវិធីតែមួយគត់ដើម្បីរក្សាភាពផ្ដាច់មុខនេះគឺគ្រប់គ្រងលើតម្រូវការ និងការផ្ដល់ជូន”។

ប្រធានផ្នែកដដែលនេះបានបន្ថែមថារថយន្ត Purosangue បានទាក់ទាញអតិថិជនថ្មីៗជាច្រើនមកកាន់ម៉ាក Ferrari ប៉ុន្តែ​លោក​បញ្ជាក់ថា​អតិថិជនចាស់ៗនឹងទទួលបានរថយន្ត SUV ថ្មីនេះមុនគេ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Honda CR-V ស៊េរីឆ្នាំ២០២៣ ឡើងថ្លៃលើសមុន​ជាង ៤ពាន់ដុល្លារ

[ទីផ្សារបរទេស] ក្រុមហ៊ុន Honda ប្រចាំនៅ​សហរដ្ឋអាមេរិកនាថ្ងៃនេះ​បាន​បង្ហាញ​ចេញ​រថយន្ត CR-V ជំនាន់ថ្មី ស៊េរី​ឆ្នាំ​២០២៣ ដែលនឹងមានតម្លៃថ្លៃលើសស៊េរីបច្ចុប្បន្នកំពុងលក់លើទីផ្សារសហរដ្ឋអាមេរិក។

រថយន្ត CR-V ស៊េរី២០២២ ប្រភេទ Base ​ឈ្មោះថា LX ដែលមានតម្លៃចាប់ពី ២៨ ០៤៥ដុល្លារ ប៉ុន្តែពេលនេះ​ប្រភេទ LX ត្រូវ​បាន​ដក​ចេញ​ហើយ ដោយចាប់ផ្ដើមឡើងជាមួយ EX 2WD តែម្ដង ដោយវាមានតម្លៃចាប់ពី ៣២ ៣៥៥ដុល្លារ ដែល​ធ្វើ​ឲ្យតម្លៃ​ចាប់​ផ្ដើមនៃ CR-V ស៊េរីថ្មីថ្លៃ​ជាង​ស៊េរី​ឆ្នាំមុន ចំនួន ៤៣១០ដុល្លារ។

យ៉ាងណា បើប្រៀបទៅនឹង CR-V EX កាលពីឆ្នាំមុន វាមានតម្លៃចាប់ពី ៣០ ៥៥៥ដុល្លារ ដែលធូរថ្លៃជាងស៊េរី២០២៣ ចំនួន ១៨០០​ដុល្លារ។ ប៉ុន្តែជាមួយអេក្រង់ Touch ទំហំ៧អ៉ីញ និងម៉ាស៊ីនថ្មីដែលផលិត​កម្លាំងបាន ១៩០សេះ ជាមួយ​ការ​ដុសខាត់បន្ថែមទៀត Honda សង្ឃឹមថាការឡើងថ្លៃនេះនឹងអាចទទួលយកបាន។

អតិថិជន​ដែលចង់​បាន​ជម្រើសដែលស៊ីសាំងតិច Honda មានផ្ដល់ជូនប្រភេទម៉ាស៊ីន Hybrid ដែល​គួបផ្សំ​គ្នាអាចផលិត​កម្លាំងបាន ២០៤សេះ និងមាន​កម្រិតស៊ីប្រេងត្រឹម ៥,៤លីត្រ ក្នុងការបើកបរ១០០គីឡូម៉ែត្រនៅ​ក្នុង​ក្រុង ដែល​កម្រិតប្រេងនេះ​គឺ​សន្សំ​សំ​ចៃ​ប្រេងបាន ៥៣% ធៀបនឹងម៉ាស៊ីន ១,៥លីត្រ ធម្មតា។

Honda CR-V ស៊េរីឆ្នាំ២០២៣ ក៏មានជម្រើសប្រភេទតម្លៃថ្លៃឈ្មោះថា Sport Touring ដែលមានយ៉ាន់ទំហំ ១៩អ៉ីញ, មាន​ឧបករណ៍​បំពងសំឡេង Bose ចំនួន១២គ្រាប់, ប្រព័ន្ធបង្ហាញផ្លូវ​ផ្កាយ​រណប និងមុខងារពិសេសៗដទៃទៀត ដោយមានតម្លៃ​ចាប់​ពី ៣៩ ៨៤៥គ្រឿង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

SUV ដំបូងរបស់ Ferrari ប្រកាសចេញផ្លូវការ កម្លាំងខ្លាំងដល់ ៧១៥សេះ

[ទីផ្សារបរទេស] នៅទីបំផុតក្រុមហ៊ុន Ferrari បានបង្ហាញចេញរថយន្ត SUV ដំបូង​របស់​ខ្លួន​ជាម៉ូដែល Purosangue ​មាន​រូបរាងយ៉ាងសង្ហារ​ដែលយកលំនាំតាមរថយន្ត Roma និងមាន​ល្បឿន​អតិបរមា​រហូតដល់ ៣១០គ.ម/ម៉ ដោយប្រើ​ម៉ាស៊ីន១២ស៊ីឡាំង។

ចំណុចទាក់ទាញខ្លាំងរបស់រថយន្ត Purosangue នេះ​គឺ​វា​មាន​កម្លាំងខ្លាំងក្លាជាងរថយន្ត SUV ប្រណីតមួយចំនួន​ទៀត ដោយ​ម៉ាស៊ីន ៦,៥លីត្រ ១២ស៊ីឡាំង របស់វាអាចផលិតកម្លាំងបាន​ដល់ ៧១៥សេះ និងមាន​កម្លាំងរង្វិល​ជុំ ៨២៥០​ជុំ​ក្នុងមួយនាទី។ ម៉ាស៊ីន​នេះ​ភ្ជាប់​ជាមួយ​ប្រព័ន្ធ​បើកបរ​ប៉ុងពីរ ជាមួយ​ប្រអប់​លេខ​ប្រភេទ Dual-Clutch ៨វគ្គ។

រថយន្ត Aston Martin DBX707 មាន​កម្លាំងប្រហាក់ប្រហែលនឹង Purosangue ដោយផលិតកម្លាំងបាន ៦៩៧សេះ ប៉ុន្តែ​មិន​មាន​ម៉ាស៊ីន១២ស៊ីឡាំងឡើយ។ ចំណែក Lamborghini Urus Performante អាចផលិតកម្លាំងបានត្រឹម ៦៥៧សេះ​ប៉ុណ្ណោះ។ ដោយឡែករថយន្ត Bentley Bentagya មានម៉ាស៊ីន១២ស៊ីឡាំង ប៉ុន្តែផលិតកម្លាំងបានត្រឹម ៦២៦សេះ។

យ៉ាងណាក្ដី ទាំងរថយន្ត DBX707 និង Urus Performante សុទ្ធតែអះអាង​ថា​មាន​សន្ទុះ​ស្មើ​នឹងរថយន្ត Purosangue ដោយ​ស្ទុះ​ពី ០ ដល់ ១០០គ.ម/ម៉ ក្នុងពេល​ត្រឹម ៣,៣វិនាទី ខណៈដែលរថយន្ត​ DBX តែមួយ​ប៉ុណ្ណោះ​អាច​រត់​ដល់​ល្បឿន ៣១០គ.ម/ម៉។

Ferrari មិនទាន់បានប្រកាសចេញតម្លៃសម្រាប់ SUV ដំបូងរបស់ខ្លួននោះទេ ប៉ុន្តែវាទំនងជាមានតម្លៃក្បែរ ៤០​ម៉ឺន​ដុល្លារ ដែល​ធ្វើ​ឲ្យវាថ្លៃជាងរថយន្ត SUV មហាកម្លាំងដទៃទៀតដែលមានលក់លើទីផ្សារ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានក្រុងអគ្គិសនី MOGO BUS បើកបរដោយស្វ័យប្រវត្តិ បង្ហាញរូបរាងជាផ្លូវការក្នុងប្រទេសចិន

[បរទេស] ក្រុមហ៊ុន Mushroom Car Link និង Xiamen Jinlong Wagon នៅក្នុងប្រទេសចិនរួមគ្នាធ្វើការដាក់បង្ហាញចេញនៅរថយន្ត MOGO BUS ដែលជារថយន្តក្រុងបើកបរដោយស្វ័យប្រវតិ្តនៅក្នុងប្រទេសចិន។

MOGO BUS គឺជាឡានក្រុងអគ្គិសនី ដែលត្រូវបានបំពាក់ដោយបច្ចេកវិទ្យាបើកបរដោយស្វ័យប្រវត្តិកម្រិត L4 ដោយមិនពឹងផ្អែកលើអ្នកបើកបរ ដូច្នេះរថយន្តនេះមិនត្រូវការដៃចង្កូតទេ។ រថយន្តក្រុងអគ្គិសនី MINI Bus EV ចែកចេញជា ២ ម៉ូដែលគឺ MOGO BUS M1 និង MOGO BUS M2 ដែលរថយន្តក្រុងបើកបរដោយស្វ័យប្រវត្តិទាំងអស់។

ម៉ូដែលទាំងពីរនេះត្រូវបានបំពាក់ដោយកម្មវិធី full stack software និងកម្មវិធី self-developed Mushroom Car Alliance hardware solution ដែលបង្កើតដោយខ្លួនឯង ដែលគណនា និងដំណើរការស្ថានភាពចរាចរណ៍ក្នុងទីក្រុងប្រកបដោយប្រសិទ្ធភាព ដើម្បីអាចបំពេញតាមកម្រិតនៃការបើកបរដោយស្វ័យប្រវត្តិកម្រិត ៤។

MOGO BUS ត្រូវ​បាន​បំពាក់​ដោយ​សមត្ថភាព​ចាប់​វត្ថុ​ដែល​មាន​ចម្ងាយ ២០០ ម៉ែត្រ វាក៏ភ្ជាប់មកជាមួយកាមេរ៉ាទិដ្ឋភាព ៣៦០ ដឺក្រេ ចម្ងាយឆ្ងាយបំផុត, ប្រព័ន្ធរុករកផ្កាយរណប GNSS កម្រិតខ្ពស់ និងប្រព័ន្ធ SLAM laser navigation ដោយធ្វើឲ្យវាអាចកំណត់ទីតាំងបានយ៉ាងឆាប់រហ័សក្នុងពេលវេលាជាក់ស្តែង។ ខណៈប្រព័ន្ធមុខងារ Mogo AutoPilot និង Mogo Auto Brain ភ្ជាប់មកជាមួយថាមពលដំណើរការ 1000 TOPS ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គួរឲ្យសោកស្តាយ! ភីកអាប់ Ram 1500 ប្រភេទ EcoDiesel នឹងអស់ជីវិតនៅដើមឆ្នាំក្រោយ

[បរទេស] រថយន្តភីកអាប់ Ram 1500 ស៊េរីឆ្នាំ ២០២៣ នឹងលែងផ្តល់ជម្រើសម៉ាស៊ីនម៉ាស៊ូត (EcoDiesel) ទៀតហើយ បន្ទាប់ពីខែមករា ឆ្នាំ ២០២៣ ប៉ុន្តែនៅតែផ្តល់ពេលដល់អតិថិជនដើម្បីបញ្ជាទិញម៉ូដែលនេះ។

គួរឲ្យដឹងថា ម៉ូដែលនេះត្រូវបានដាក់បង្ហាញជាលើកដំបូងនៅក្នុងឆ្នាំ ២០១៣ ប៉ុន្តែការផលិតនឹងត្រូវបញ្ចប់នៅក្នុងខែមករា ដោយសារក្រុមហ៊ុនផលិតរថយន្តបានបង្វែរទៅប្រើប្រាស់ថាមពលអគ្គិសនីវិញ។ ជាលទ្ធផល ក្រុមហ៊ុនកំពុងចេញ “រថយន្តជាលើកចុងក្រោយ” សម្រាប់អ្នកគាំទ្រជម្រើសម៉ាស៊ីនម៉ាស៊ូត ដើម្បីទទួលបានការបញ្ជាទិញរបស់ពួកគេ និងធានាបាននៅរថយន្ត EcoDiesel ចុងក្រោយបង្អស់ដែលត្រូវបានផលិត។

សម្រាប់ឆ្នាំម៉ូដែលចុងក្រោយឆ្នាំ ២០២៣ ម៉ាស៊ីន EcoDiesel នឹងត្រូវបានផ្តល់ជូននៅលើរថយន្តប្រភេទ Crew Cab 4×4 នៃម៉ូឌែល Tradesman, Big Horn/Lone Star, Laramie, Limited Longhorn និង Limited Trims ។ ក្នុងនោះ Ram មិន​ទាន់​បញ្ចេញ​តម្លៃ​នៅ​ឡើយទេ ប៉ុន្តែម៉ាស៊ីនចំណុះ ៣,០ លីត្រ EcoDiesel V6 លីត្រ អាច​ផលិត​កម្លាំងបាន ២៦០ សេះ និង​កម្លាំង​រមួល ៦៥១ ញ៉ូតុនម៉ែត្រ។

ក្នុងនោះ នាយកប្រតិបត្តិ Ram លោក Mike Koval Jr បាននិយាយថា “នៅពេលដែលយើងឈានឆ្ពោះទៅអនាគតជាមួយថាមពលអគ្គិសនី យើងចង់ផ្តល់នូវការចង់ចាំសម្រាប់ EcoDiesel ចុងក្រោយនេះ ដោយផ្តល់ជូនអ្នកគាំទ្រជម្រើសម៉ាស៊ីនម៉ាស៊ូតរបស់យើងនៅឱកាសចុងក្រោយដើម្បីបញ្ជាឡានដែលពួកគេចូលចិត្ត។” លោកក៏បានបន្តថា Ram 1500 EcoDiesel “បានធ្វើឱ្យអ្នកប្រើប្រាស់រីករាយជាមួយនឹងកម្រិតកម្លាំងបង្វិលនៃម៉ាស៊ីនម៉ាស៊ូតនៃរថយន្តប្រភេទមួយកន្លះតោនខ្ពស់បំផុត និងសមត្ថភាពអូសទាញ ខណៈដែលគាត់ជាអ្នកដំបូងដែលមានបើកបរចម្ងាយលើសពី ១ ៦០៩ គីឡូម៉ែត្រ” ។

ខណៈពេលដែលម៉ាស៊ីនម៉ាស៊ូតគ្រោងនឹងឈប់ផលិត ក្រុមហ៊ុន Ram បានបញ្ជាក់ថារថយន្ត Ram 1500 ប្រភេទអគ្គិសនីនឹងមកដល់នៅឆ្នាំ ២០២៤ ហើយគ្រប់ផ្នែកទាំងអស់នឹងក្លាយជាម៉ូឌែលអគ្គិសនីនៅឆ្នាំ ២០៣០” ។

វានឹងក្លាយជារឿងដ៏អាក្រក់មួយដែលឃើញម៉ាស៊ីន EcoDiesel ឈប់ផ្តល់ជូន ប៉ុន្តែម៉ាស៊ីនម៉ាស៊ូតបានក្លាយទៅជាកម្រមានក្នុងចំណោមរថយន្តភីកអាប់ធុនធ្ងន់ ខណៈដែលក្រុមហ៊ុន Ford បានដកចេញនូវម៉ាស៊ីនចំណុះ ៣,០ លីត្រ Power Stroke V6 នៅឆ្នាំ ២០២១ផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+