Peugeot 308 ជាប់ឈ្មោះជាឡាន “Women’s World Car of the Year” ប្រចាំឆ្នាំ ២០២២

រថយន្ត Peugeot 308 បានក្លាយជាអ្នកឈ្នះនៅឆ្នាំនេះសម្រាប់ពានរង្វាន់ “Women’s World Car of the Year 2022” ដែលត្រូវបានបោះឆ្នោតដោយអ្នកកាសែតស្ត្រីចំនួន ៥៦ នាក់មកពី ៤០ ប្រទេស នៅទូទាំងទ្វីបចំនួន ៥ ។

អ្នកឈ្នះនេះត្រូវបានប្រកាសនៅថ្ងៃទី ៨ ខែមីនា ស្របពេលជាមួយទិវានារីអន្តរជាតិ ផងដែរ។ រថយន្ត Peugeot 308 គឺជាអ្នកស្នងតំណែងពីជើងឯកកាលពីឆ្នាំមុន ដែលជារថយន្ត Land Rover Defender ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គណៈកម្មាធិការ​អ្នក​សារព័ត៌មាន​បានបើកបរ​សាកល្បង​លើរថយន្តសរុប​ចំនួន ៦៥ ម៉ូដែល ​ក្នុង​ដំណើរការ​វាយតម្លៃ។ ការបោះឆ្នោតជុំទី ១ ទទួលបានលទ្ធផលរថយន្តល្អបំផុតពីប្រភេទនីមួយៗ ដោយមានការជ្រើសរើសដូចខាងក្រោម៖

  • Peugeot 308 (រថយន្តទីក្រុងល្អបំផុត)
  • Kia Sportage (រថយន្តប្រភេទ SUV លក្ខណៈគ្រួសារល្អបំផុត)
  • BMW iX (រថយន្តប្រភេទ SUV ខ្នាតធំល្អបំផុត)
  • Ford Mustang Mach-E (រថយន្តគ្រួសារល្អបំផុត)
  • Audi e-Tron GT (រថយន្ត Performance ល្អបំផុត)
  • Jeep Wrangler 4xe (រថយន្ត 4×4 ល្អបំផុត)

ដោយឡែក ការ​បោះ​ឆ្នោត​ជុំ​ទី​២​ បានធ្វើឲ្យរថយន្តមានតួខ្លួនប្រភេទ Hatchback របស់​បារាំង គឺ Peugeot 308 ​គ្រង​ដំណែង Women’s World Car of the Year 2022 តែម្តង។ អ្នកបោះឆ្នោតបានសរសើរពីសក្ដានុពលនៃការបើកបរ (driving dynamics), performance , កម្រិត comfort និង ការឌីហ្សាញរបស់វា៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម