Peugeot 408 ស៊េរីថ្មីចុងក្រោយ ប្រើ hybrid ជំនួស PHEV តម្លៃលក់ទាបជាងមុនដល់ទៅ ១ មុឺនដុល្លារ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Peugeot បានធ្វើការដាក់បង្ហាញចេញនៅរថយន្ត Peugeot 408 ស៊េរីឆ្នាំ ២០២៥ ប្រភេទ mild-hybrid ដែលជំនួសម៉ូដែល Plug-in hybrid ជាមួយតម្លៃលក់ទាបជាងមុនដល់ទៅ ១០ ០០០ ដុល្លារ ពោលមានតម្លៃលក់ចាប់ពី ៥៧ ៩៩០ ខណៈម៉ូដែលឆ្នាំមុនមាន ៦៧ ៩៩០ ដុល្លារ នៅទីផ្សារប្រទេសអូស្រ្តាលី ។

Peugeot 408 ស៊េរីថ្មីចុងក្រោយនេះ ត្រូវបានដកម៉ាស៊ីន plug-in hybrid ចំណុះ ១,៦ លីត្រចេញ ជំនួសមកវិញនៅម៉ាស៊ីន mild-hybrid ធ្វើការជាមួយម៉ាស៊ីនសាំងចំណុះ ១.២ លីត្រ turbocharged ទំហំ ៣ស៊ីឡាំង និងម៉ូទ័រអគ្គិសនីចំនួន ១ ផលិតកម្លាំងបានសរុប ២៤១ សេះ និងកម្លាំងរមួល ៤១០ ញ៉ូតុនម៉ែត្រ ខណៈប្រអប់លេខអូតូ ៨វគ្គ ត្រូវបានជំនួសដោយប្រអប់លេខអូតូ ៦វគ្គប្រភេទ dual-clutch និងមានកម្រិតស៊ីប្រេងខ្ទង់ ៤,៧ លីត្រ/១០០គីឡូម៉ែត្រ ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្តនេះ មានលក្ខណៈបែបស្ព័រ ជាមួយប៉ាណាទំហំធំ ចង្កៀងមុខប្រភេទ matrix-LED និងចង្កៀងក្រោយ LED ,ថាសកង់ស្ព័រថ្មីទំហំ ១៩អ៉ីញជំនួសថាសកង់ចាស់ទំហំ ២០អ៉ីញ, កុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ១០ អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១០អ៉ីញ អាចប្រើមុខងារ Apple CarPlay/Android Auto កន្លែងសាកថ្មឥតប្រើខ្សែ និងឧបករណ៍បំពងសំឡេងម៉ាក Focal sound system ចំនួន ១០ចំនុច ផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម