[ទីផ្សារបរទេស] កាលពីពេលកន្លងទៅក្រុមហ៊ុនផលិតរថយន្ត Polestar បានធ្វើការបញ្ចេញ Teaser ថ្មីសម្រាប់រថយន្តម៉ូឌែល 3 ស៊េរីឆ្នាំ ២០២២ ប្រើប្រាស់អគ្គិសនី ប្រភេទ SUV ដើម្បីប្រកួតប្រជែងជាមួយនឹងរថយន្ត Tesla Model X, Audi e-tron និង Jaguar I-Pace ។
សម្រាប់ការឌីហ្សាញនៃរថយន្តអគ្គិសនី Polestar 3 មិនទាន់មានព័ត៌មានណាមួយបានបង្ហាញជាផ្លូវការនៅទ្បើយទេថារថយន្តនេះមានទំហំប៉ុន្មាន ឬ បំពាក់នូវអ្វីខ្លះ។ ប៉ុន្តែរថយន្តអគ្គិសនី Polestar 3 ប្រើប្រាស់គ្រោងឆ្អឺង Volvo SPA 2 ជំនាន់ក្រោយ។
រថយន្តអគ្គិសនី Polestar 3 បានបំពាក់នូវម៉ូទ័រអគ្គិសនីពីរ ផលិតកម្លាំង ៦០០សេះ ជាមួយនឹងកញ្ចប់អាគុយទំហំ ១៥០ ឬ ២០០ គីទ្បូវ៉ាត់ម៉ោង ដែលអាចបើកបរបានចម្ងាយ ៨០០ គីទ្បូម៉ែត្រជាមួយការសាកភ្លើងពេញម្តង។ បន្ថែមពីនេះរថយន្តអគ្គិសនីនេះក៏បានបំពាក់បច្ចេកវិទ្យា Lidar, L3 autopilt ផងដែរ។
សូមបញ្ជាក់ថារថយន្តអគ្គិសនី Polestar 3 ដែលត្រូវបានដាក់លក់ជាប្រភេទ SUV អគ្គិសនីដ៏ធំដើម្បីប្រកួតប្រជែងជាមួយ Tesla Model X, Audi e-tron និង Jaguar I-Pace នឹងចេញលក់ក្នុងឆ្នាំ ២០២៣ ហើយត្រូវបានគេរំពឹងថានឹងមានតម្លៃចន្លោះចាប់ពី ៨០ ០០០ ដុល្លារ ទៅ ៩០ ០០០ ដុល្លារសម្រាប់ទីផ្សារនៅក្នុងសហរដ្ឋអាមេរិក៕