ជម្លោះផ្លូវច្បាប់រយៈពេល ៣ ឆ្នាំរវាងក្រុមហ៊ុន Citroen និង Polestar បានធ្វើឲ្យតុលាការបារាំង សម្រេចហាមឃាត់ក្រុមហ៊ុន Polestar ជាបណ្តោះអាសន្ន ក្នុងការប្រើប្រាស់ស្លាកសញ្ញារបស់ខ្លួន។
Citroen បានអះអាងថា ឡូហ្គូ Polestar គឺស្រដៀងនឹងឡូហ្គូរបស់ខ្លួន ដែលមានប្រើលើម៉ាក DS។ ក្រុមហ៊ុនរថយន្តបារាំងមួយនេះ បានស្នើសុំឲ្យក្រុមហ៊ុន Polestar ឈប់ប្រើឡូហ្គូរបស់ខ្លួន នៅក្នុងឆ្នាំ២០១៧ ប៉ុន្តែក្រុមហ៊ុនស៊ុយអែតនេះបានបដិសេធ។
គួរឲ្យដឹងថា Citroen បានយកករណីរបស់ពួកគេទៅកាន់ការិយាល័យកម្មសិទ្ធិបញ្ញាអឺរ៉ុប European Intellectual Property Office ប៉ុន្តែមិនទទួលបានជោគជ័យឡើយ។
ទោះជាយ៉ាងណា តុលាការបារាំងបានគាំទ្រពួកគេ ដោយបញ្ជាឲ្យក្រុមហ៊ុន Polestar ឈប់ប្រើឡូហ្គូរបស់ខ្លួន រយៈពេល ៦ខែ ចាប់ពីខែកក្កដា ឆ្នាំ២០២០ និង បង់ប្រាក់ចំនួន ១៥០ ០០០អឺរ៉ូ (ប្រហែល ១៧៧ ០០០ដុល្លារ) ទៅកាន់ Citroen និង ៧០ ០០០អឺរ៉ុប (៨២ ០០០ដុល្លារ) សម្រាប់ថ្លៃសេវាច្បាប់៕