Porsche ដាក់លក់ហ៊ុនជាសាធារណៈ តម្លៃ ៨០ដុល្លារ ក្នុងមួយហ៊ុន

[ទីផ្សារបរទេស] ក្រុមហ៊ុន Porsche នឹងដាក់លក់ហ៊ុនជាសាធារណៈនៅសប្ដាហ៍នេះ ដោយហ៊ុន​នឹងមានតម្លៃប្រមាណ ៨០​ដុល្លារ ក្នុងមួយ​ហ៊ុន ជា​គោលដៅ​តម្លៃខ្ពស់បំផុតដែលក្រុមហ៊ុនចង់បាន។

ការដាក់លក់ហ៊ុននេះនឹងឃើញសម្ព័ន្ធ Volkswagen Group លក់ហ៊ុន ១២,៥% ជាហ៊ុន​ដែល​មិន​មាន​សំឡេង​ក្នុង​ការ​បោះ​ឆ្នោត​ ដែល​នឹង​មាន​តម្លៃ​ប្រមាណ ៩,១​ពាន់​លាន​ដុល្លារ ធ្វើឲ្យនេះក្លាយជាការលក់ភាគហ៊ុន​ធំជាងគេលំដាប់ទីពីរ​នៅ​ក្នុង​ប្រទេសអាល្លឺម៉ង់។

ពាណិជ្ជកម្ម

មានភាគហ៊ុន​មិន​តិចជាង ៩១១លានហ៊ុន នោះទេដែលនឹងត្រូវលក់ក្នុង Porsche ហើយប្រមាណ​ពាក់​កណ្ដាល​នៃ​ការ​ដាក់​លក់​នេះ​នឹង​ត្រូវចែកចាយ​ដល់​ម្ចាស់​ភាគហ៊ុន។ ប្រាក់​ចំណូល​ដែលនៅ​សេសសល់​នឹងប្រើ​ដើម្បី​ជួយ​ Volkswagen Group ក្នុង​ការ​ផ្លាស់​ខ្លួន​ជាក្រុមហ៊ុនរថយន្តអគ្គិសនីសុទ្ធ។

និយាយជាមួយ​សារព័ត៌មានកាលពីសប្ដាហ៍មុន អ្នកដឹកនាំខាងប្រឹក្សាការងារ​របស់ Volkswagen បានបញ្ជាក់ថា​ក្រុមហ៊ុន​អាច​នឹង​ដាក់​លក់​ហ៊ុន Porsche បន្ថែមទៀតនៅអនាគត ដើម្បី​​បាន​ថវិកាបន្ថែម៕

Sponsored