Porsche បិទទាំងទីស្នាក់ការកណ្តាល និងរោងចក្រ ដោយសារជំងឺកូវីដ១៩

ឥឡូវនេះ ជំងឺរាតត្បាតជាសកល គឺ កូវីដ១៩ ឬវីរុសកូរ៉ូណា កំពុងបង្កការរំខានយ៉ាងខ្លាំងដល់ឧស្សាហកម្មនៅទូទាំងពិភពលោក។ បន្ទាប់ពីពិព័រណ៍រថយន្ត 2020 Geneva Motor Show ត្រូវបានលុបចោលកាលពីប៉ុន្មានថ្ងៃមុន ពិព័រណ៍រថយន្ត 2020 New York Auto Show ក៏ត្រូវបានពន្យារពេលដែរ ខណៈក្រុមហ៊ុនផលិតជាច្រើនបានផ្អាកផលិតកម្ម ដើម្បីជួយកាត់បន្ថយការរីករាលដាលនៃជំងឺនេះ ដោយក្នុងនោះរួមមានទាំងក្រុមហ៊ុន Ferrari, Lamborghini, Maserati និង Volkswagen ។

ឥឡូវនេះ ក្រុមហ៊ុនរថយន្ត Porsche ក៏បានបង្ខំចិត្តផ្អាកផលិតកម្មរបស់ខ្លួនផងដែរ។ កត្តាបង្កការរំខានដល់សង្វាក់ផ្គត់ផ្គង់សកល និងការធ្លាក់ចុះតម្រូវការអតិថិជន Porsche បានធ្វើការសម្រេចចិត្តចុងក្រោយ ដោយបិទទីស្នាក់ការកណ្តាលរបស់ខ្លួន នៅទីក្រុង Zuffenhausen ប្រទេសអាល្លឺម៉ង់ និងរោងចក្រផលិតកម្មនៅ ទីក្រុង Leipzig ប្រទេសអាល្លឺម៉ង់ ចាប់ពីថ្ងៃសៅរ៍ទី ២១ ខែមីនា ដោយចាប់ផ្តើមរយៈពេល ២សប្តាហ៍សិន។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ទន្ទឹមនឹងនេះ Porsche ក៏ហាមឃាត់រាល់ការធ្វើដំណើរ (business travel), អនុញ្ញាតឲ្យអ្នកធ្វើការនៅការិយាល័យ អាចធ្វើការពីផ្ទះបាន ហើយរាល់ការប្រជុំទាំងអស់នឹងត្រូវធ្វើឡើងតាមរយៈវីដេអូ (video ឬ conference calls)៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម