Porsche ដូចជាក្រុមហ៊ុនរថយន្តដទៃទៀតដែរ ដែលមានរងផលប៉ះពាល់ពីការផ្ទុះជំងឺកូវីដ១៩។ យ៉ាងណាក្ដី ក្រុមហ៊ុនរថយន្តអាល្លឺម៉ង់ចាប់ផ្ដើមងើបចេញពីវិបត្តិជំងឺកូវីដ១៩បានរហ័សបំផុត។
កាលពីខែមេសាឆ្នាំ ២០២០ ចំនួនលក់របស់ Porsche នៅអាមេរិក មានការធ្លាក់ចុះ ៤៥,៨% ធៀបនឹងឆ្នាំមុន។ ប៉ុន្តែនៅក្នុងខែមិថុនា ចំនួនលក់មានការធ្លាក់ចុះត្រឹម ៣,១% ប៉ុណ្ណោះ បើធៀបនឹងឆ្នាំ ២០១៩។ រឹតតែភ្ញាក់ផ្អើលនោះគឺការលក់រថយន្ត Porsche 911 មានការកើនឡើង ៣០% ក្នុងអំឡុងត្រីមាសទីពីរឆ្នាំ ២០២០ ដោយសាររថយន្តជំនាន់ថ្មីមានការចាប់អារម្មណ៍ខ្លាំង។
វិបសាយ Autoblog បានឲ្យដឹងថា Porsche បានព្យាយាមខ្លាំងក្នុងអំឡុងពេលដែលផ្ទុះនៅជំងឺកូវីដ១៩ ដោយបានពន្យារពេលការធានាសម្រាប់អតិថិជនរបស់ខ្លួន, អនុញ្ញាតឲ្យអតិថិជនពន្យារពេលការបង់ប្រាក់ និងជួយដល់ហាងលក់រាយរបស់ខ្លួនក្នុងការដឹកជញ្ជូនរថយន្តដល់ផ្ទះអតិថិជនផងដែរ៕