RAM មានគម្រោងផលិតរថយន្តភីកអាប់ Dakota ខ្នាតកណ្តាលថ្មី នៅឆ្នាំក្រោយ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Ram កំពុងពិចារណាការនាំត្រឡប់មកវិញនៃផ្នែករថយន្តភីកអាប់ទំហំកណ្តាលជាលើកដំបូងបន្ទាប់ពីរយៈពេល ១១ ឆ្នាំ ដោយសារតែក្រុមហ៊ុនចង់មានការត្រឡប់មកវិញនៃការជំនួសរថយន្ត Dakota ។ ក្នុងនោះនាយកប្រតិបត្តិរបស់ក្រុមហ៊ុន លោក Mike Koval Jr. បានឲ្យដឹងថា ក្រុមហ៊ុនខ្លួនអាចបង្ហាញនូវគំរូដំបូងនៃគំរូរថយន្តនោះទៅកាន់អ្នកចែកចាយខ្លួនក្នុងពេលខាងមុនឆាប់ៗដើម្បី “វាស់ស្ទង់ចំណាប់អារម្មណ៍របស់ពួកគេ” ។

ក្នុងនោះ លោក Koval បានប្រាប់គេហទំព័រ Autonews ថា “យើងតែងតែនិយាយថាយើងដឹងពីមូលដ្ឋានសកល ជាក់ស្តែងដូចជាតំបន់ដែលមានតម្រូវការច្រើន និងជាឱកាសដ៏ធំបំផុតសម្រាប់ RAM ក្នុងការរីកលូតលាស់នៃរថយន្តភីកអាប់ខ្នាតកណ្តាល” ។

ពាណិជ្ជកម្ម

តាមការ​រំពឹង​ទុក​ រថយន្តភីកអាប់ Ram ខ្នាតកណ្តាលនេះទំនងជាអាច​មាន​ន័យដល់​ការ​ត្រឡប់​មក​វិញ​នៃ​មានឈ្មោះថា Dakota ដែលពីមុនពេល Ram ធ្លាប់បង្កើតជាម៉ាកយីហោផ្ទាល់ខ្លួន បន្ទាប់ពីរថយន្តភីកអាប់នេះត្រូវបានឈប់ផលិតនៅឆ្នាំ ២០១១ បន្ទាប់ពី ២៥ ឆ្នាំនៅលើទីផ្សារ។

ជាមួយនឹងភាពពេញនិយមនៃរថយន្ត Ford Ranger ខ្នាតកណ្តាល ក៏ដូចជារថយន្តភីកអាប់ខ្នាតតូចដូចជា Ford Maverick និង Hyundai Santa Cruz វាហាក់ដូចជាតម្រូវការនៃរថយន្តភីកអាប់សម្រាប់ប្រជាជនអាមេរិកមានកាន់តែខ្ពស់។

លើសពីនេះទៀត Ram ធ្លាប់បានប្រកាសកាលពីខែកក្កដាថាខ្លួននឹងផលិតរថយន្តភីកអាប់ខ្នាតតូចមួយនៅលើស្ថាបត្យកម្ម Stellantis electric STLA ដែលនឹងចូលរួមជាមួយរថយន្តអគ្គិសនី Ram 1500 ដែលនឹងមកដល់ក្នុងឆ្នាំ ២០២៤។ ខណៈនៅពេលនេះ វាមិនច្បាស់ទេថា តើរថយន្តនេះនឹងបន្ថែមលើម៉ូដែលអគ្គិសនីដាច់ដោយឡែក ហើយនៅតែស្ថិតក្រោមការមិនច្បាស់ទេថានៅពេលណាដែលរថយន្តភីកអាប់ Ram ខ្នាតកណ្តាលនឹងមានសម្រាប់អតិថិជន៕

Sponsored