Range Rover ស៊េរី២០២៣ វាយលុកផ្សារវៀតណាមជាមួយតម្លៃចាប់ពីជិត ៥០ម៉ឺនដុល្លារ

[ទីផ្សារបរទេស] នៅថ្ងៃទី២៦ ខែកក្កដានេះ រថយន្ត Land Rover Range Rover បានប្រកាស​ចេញ​លក់​ជាផ្លូវ​ការ​លើ​ទីផ្សារ​ប្រទេសវៀតណាម ជាមួយតម្លៃលក់ដែលមានចាប់ពីប្រមាណ ៤៧,៩ម៉ឺនដុល្លារ ដល់ ១,០២លានដុល្លារឯណោះ។

រថយន្តដែលដាក់លក់លើទីផ្សារវៀតណាម ត្រូវបាននាំចូល និងចែកចាយដោយក្រុមហ៊ុន Phu Thai ដែលមាន​ចែក​ចេញ​ជា​បួន​ប្រភេទ ដោយប្រភេទ Range Rover SWB P360 Autobiography បំពាក់ម៉ាស៊ីន Turbocharged ចំណុះ៣,០​លីត្រ ៦ស៊ីឡាំង អាចផលិតកម្លាំងបាន 360PS មានតម្លៃប្រមាណ ៤៧,៩ម៉ឺនដុល្លារ។

ពាណិជ្ជកម្ម

ទីពីរគឺប្រភេទ Range Rover LWB P360 Autobiography មានម៉ាស៊ីនដូចប្រភេទខាងលើដែរ និងមានតម្លៃ​ចាប់​ពី​ប្រមាណ ៤៨,៧ម៉ឺនដុល្លារ។

បន្ទាប់មកគឺប្រភេទ៧កៅអី Range Rover LWB P360 Autobiography ប្រើម៉ាស៊ីនដូចពីរប្រភេទខាងលើ​ និងមាន​តម្លៃ​ប្រមាណ ៤៨,៨ម៉ឺនដុល្លារ ហើយចុងក្រោយគឺប្រភេទ Range Rover LWB P530 SV មាន​បំពាក់ម៉ាស៊ីន Twin-Turbo ចំណុះ ៤,៤លីត្រ ៨ស៊ីឡាំង អាចផលិតកម្លាំងបាន ៥៣០PS និងមានតម្លៃមហាសាលដល់ ១,០២លានដុល្លារ៕

 

Sponsored