Rivian R1T នឹងជាឡានភីកអាប់អគ្គិសនី ចេញលក់មុនគេលើទីផ្សារ

ក្រុមហ៊ុន Rivian កន្លងមកបានពន្យារពេលចេញលក់រថយន្តអគ្គិសនីរបស់ខ្លួនជាបន្តបន្ទាប់ ប៉ុន្តែពេលនេះក្រុមហ៊ុនបានបញ្ជាក់ច្បាស់ហើយថារថយន្តភីកអាប់អគ្គិសនី R1T របស់ខ្លួននឹងចេញលក់លើទីផ្សារសហរដ្ឋអាមេរិកនៅខែកក្កដា។

ក្រុមហ៊ុនរថយន្តអគ្គិសនីថ្មីថ្មោងនេះដើមឡើងគ្រោងបញ្ចេញលក់រថយន្ត R1T Launch Edition នៅខែមិថុនា ប៉ុន្តែបានពន្យារពេលដោយសារបញ្ហាដឹកជញ្ជូន, វិបត្តិកង្វះខាតគ្រឿងផលិតជាលក្ខណៈសកល និងការដុះខាត់រថយន្តជាលើកចុងក្រោយមុនការបញ្ចេញលក់ ធ្វើឲ្យត្រូវអូសបន្លាយដល់ខែកក្កដា។ យ៉ាងណាក៏ដោយ R1T នឹងនៅតែជារថយន្តអគ្គិសនីដែលបានចេញលក់លើទីផ្សារដំបូងគេ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុននេះរំពឹងថានឹងបញ្ចប់ការដឹកជញ្ជូនរថយន្ត R1T Launch Edition ទាំងអស់បានត្រឹមឆ្នាំ២០២២ខាងមុខ។ ការដឹកជញ្ជូនរថយន្ត R1S Launch Edition ក៏ត្រូវបានកំណត់ថានឹងចាប់ផ្ដើមនៅខែសីហាឆ្នាំនេះផងដែរ ហើយនៅពេលដែលការដឹកជញ្ជូនប្រភេទ Launch Edition ទាំងអស់បានបញ្ចប់ ក្រុមហ៊ុននឹងផ្ដោតលើប្រភេទទៀតវិញម្ដង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម