ត្បិតថាមានការផ្ទុះនូវជំងឺកូវីដ១៩មែនពិត ប៉ុន្តែ Rolls-Royce នៅតែបន្តការអភិវឌ្ឍន៍រថយន្តម៉ូដែល Ghost ជំនាន់ថ្មីរបស់ខ្លួន ដែលគ្រោងនឹងប្រកាសចេញនៅអំឡុងចុងឆ្នាំ ២០២០ នេះ។
ពេលនេះដែរ Rolls-Royce បានបញ្ចេញនូវរូបភាព Teaser ដំបូងនៃរថយន្ត Ghost ដែលមានបង្ហាញអំពីរូបរាងមើលពីចំហៀងរបស់រថយន្ត។ រថយន្ត Ghost ចាប់តាំងពីបានប្រកាសចេញតាំងពីឆ្នាំ ២០០៩ មក ទទួលបាននូវជោគជ័យខ្លាំង ដែលបានក្លាយជាម៉ូដែលជោគជ័យជាងគេក្នុងប្រវត្តិសាស្ត្រ ១១៦ឆ្នាំ របស់ Rolls-Royce ដូចនេះរថយន្តជំនាន់ថ្មីមានការរំពឹងទុកខ្ពស់ថាវានឹងអស្ចារ្យលើសមុន។
Rolls-Royce បាននិយាយថាក្នុងរយៈពេលប៉ុន្មានសប្ដាហ៍ខាងមុខទៀត ក្រុមហ៊ុននឹងបញ្ចេញវីដេអូចលនាខ្លីៗចំនួន ៤ ដែលបង្ហាញបន្តិចៗអំពីរថយន្ត Rolls-Royce ជំនាន់ថ្មី៕