នាថ្ងៃទី១៣ ខែតុលានេះ ក្រុមហ៊ុនលក់រថយន្ត Rolls-Royce Motor Cars Hanoi បានប្រកាសអំពីការបញ្ឈប់ប្រតិបត្តិការអាជីវកម្ម ក្រោយពីបាននាំចូល និងចែកចាយរថយន្ត Rolls-Royce នៅប្រទេសវៀតណាមបាន ៧ឆ្នាំ។
ក្រុមហ៊ុន Rolls-Royce Motor Car Hanoi ជាក្រុមហ៊ុនដែលបង្កើតឡើងរួមគ្នាដោយក្រុមហ៊ុន Rolls-Royce Motor Cars Limited និងក្រុមហ៊ុន Regal Motor។ ក្រុមហ៊ុនទាំងពីរបាននិយាយថាការលក់នៃរថយន្ត Rolls-Royce របស់ Rolls-Royce Motor Car Hanoi គឺមិនបានដល់ចំណុចរំពឹងទុកនោះឡើយ។ ដូចនេះទើបសម្រេចចិត្តបញ្ឈប់ប្រតិបត្តិការ។
Rolls-Royce Motor Car Hanoi បើកដំណើរការជាហាងលក់រថយន្ត Rolls-Royce ផ្លូវការដំបូងនៅវៀតណាម នាខែសីហា ឆ្នាំ ២០១៤ ហើយក៏ជាហាងលក់រថយន្ត Rolls-Royce ផ្លូវការទី២២ នៅតំបន់អាស៊ីប៉ាស៊ីហ្វិកផងដែរ៕