[បរទេស] ក្រុមហ៊ុនផលិតរថយន្តដ៏ប្រណីត Rolls-Royce បានបង្ហាញពីទិន្នន័យនៃការលក់នៅក្នុងឆ្នាំ ២០២៣ ជាមួយការលក់បានរថយន្តសរុប ៦ ០៣១ គ្រឿងដោយលក់បានច្រើនជាងនៅក្នុងឆ្នាំ ២០២២ ដែកលក់បានចំនួន ៦ ០២១ គ្រឿង ។
ក្នុងនោះ ក្រុមហ៊ុនផលិតរថយន្តរបស់ចក្រភពអង់គ្លេស បានឲ្យដឹងថា ម៉ូដែល Rolls-Royce Cullinan នៅតែជាម៉ូដែលរថយន្តដែលលក់ដាច់ជាងគេ បន្ទាប់គឺម៉ូដែល Rolls-Royce Ghost ស្ថិតក្នុងលំដាប់ទីពីរ។ មិនត្រឹមតែប៉ុណ្ណោះ Rolls-Royce ក៏បាននិយាយដែរថា ក្រុមហ៊ុនបានទទួលការកុម្ម៉ង់ទិញរថយន្តម៉ូដែល Spectre EV យ៉ាងច្រើនសន្ធឹកសន្ធាប់ផងដែរ។
យោងតាមក្រុមហ៊ុន Motor1 មូលហេតុចម្បងដែលការលក់រថយន្តម៉ូដែលនេះនឹងកើនឡើងយ៉ាងខ្លាំងនៅឆ្នាំ ២០២៣ គឺដោយសារកម្មវិធីផ្ទាល់ខ្លួន Bespoke Program ពិសេសរបស់ក្រុមហ៊ុន ដែលកម្មវិធីនេះអនុញ្ញាតឲ្យអតិថិជនអាចប្ដូរម៉ាស៊ីន និងផ្នែកខាងក្នុងផ្ទាល់ខ្លួនទៅតាមចំណូលចិត្ត និងរចនាប័ទ្មផ្ទាល់ខ្លួនរបស់ពួកគេចង់បាន ៕