Rolls-Royce Ghost Series II ស៊េរីឆ្នាំ ២០២៥ មុខមាត់ថ្មី បង្ហាញខ្លួនជាផ្លូវការ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Rolls-Royce បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅរថយន្ត Rolls-Royce Ghost Series II ស៊េរីឆ្នាំ ២០២៥ ដែលទទួលបានការកែមុខមាត់ថ្មី នៅទីផ្សារចក្រភពអង់គ្លេស ខណៈតម្លៃលក់រំពឹងថាថ្លៃជាង ៤០០ ០០០ ដុល្លារ ។

Rolls-Royce Ghost Series II ស៊េរីថ្មីនេះ ដំណើរការដោយម៉ាស៊ីនចំណុះ ៦,៧លីត្រ twin-turbo V12 អាចផលិតកម្លាំងបាន ៥៧១ សេះ និងកម្លាំងរមួល ៨៥០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ៨វគ្គ ប្រភេទបើកបរប៉ុង ២ full-time 4-wheel drive ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សម្រាប់ផ្នែកខាងក្រៅរបស់រថយន្ត ទទួលបានការឌីស្សាញថ្មីយកលំនាំចេញពីម៉ូដែលអគ្គិសនីសុទ្ធ Spectre EV ខណៈសណុំចង្កៀងមុខ LED ស្រដៀងទៅនឹងម៉ូដែល Drop Tail រួមតាំងប៉ាណាមុខក៏បានឌីស្សាញថ្មី ក៏ដូចជាថាសកង់ស្ព័រទំហម ២២អ៉ីញ ។

ចំពោះនៅផ្នែកខាងក្នុងមិនមានការផ្លាស់ប្តូរច្រើននោះទេ ប៉ុន្តែបានបន្ថែមនៅបន្ទះឈើនៅលើតាប្លូ រីឯកៅអីស្រោបដោយស្បែកផលិតចេញពីដើមឬស្សីជាមួយថ្នេដេរ ២,២ លាន ក៏ដូចជាកុងទ័របង្ហាញព័ត៌មានឌីជីថល និងអេក្រង់កំសាន្ត touchscreen ឧបករណ៍បំពងសំឡេង ១៨ចំណុច ម៉ាក Bespoke កម្លាំង ១៤០០វ៉ាត់ជាដើម ៕

 

ផ្ទាំងផ្សាយពាណិជ្ជកម្ម