រថយន្ត Rolls-Royce Phantom មួយចំនួនបានតម្រូវអោយរដ្ឋបាលសុវត្តិភាពចរាចរណ៍ផ្លូវគោកហៅកាត់ថា NHTSA ត្រូវហៅត្រឡប់មកវិញ ដោយសារតែភាពពុំប្រក្រតីនៃប្រព័ន្ធអេក្រង់នៅកណ្តាលរបស់រថយន្តនេះ ដោយពុំបង្ហាញអំពីវិដេអូនៃកាំមេរ៉ាមើលក្រោយមកកាន់អ្នកបើកបរ។
យោងតាមរបាយការណ៍នៃការប្រមូលមកវិញរបស់ NHTSA និយាយថា នៅពេលដែលរថយន្តត្រូវបានដោះសារ ឬទ្វារបស់អ្នកបើកបរត្រូវបានបើក ដំណើរការនៃ Central Information Display(CID) អាចនឹងមិនដំណើរការត្រឹមត្រូវ ដោយសារមានការផ្ទុកនូវកម្មវិធីប្រតិបត្តិការលើសទំហំកំណត់ ដែលជាលទ្ធផលនៃសំណើរបើកដែលពុំចាំបាច់ច្រើនពេកពី ម៉ូឌុលទ្វា ឬ Door Module។ ប៉ុន្តែរថយន្តនេះបានភ្ជាប់មកជាមួយប្រព័ន្ធ Distance Control System ដែលអាចជួយដល់អ្នកបើកបរក្នុងការផ្តល់ដំណឹងនៃការថយរថយន្ត ឬមានរបស់នៅជិតរថយន្តតាមរយៈសម្លេងផងដែរ។
ជាមួយបញ្ហានេះ វាបានប៉ះពាល់ដល់រថយន្ត Rolls-Royce Phantom ដែលផលិតនៅឆ្នាំ ២០១៩-២០២២ ចំនួន ៤៤២គ្រឿង។ ទៅលើការពិភាក្សានៃការដោះស្រាយរបស់ Rolls-Royce នឹងធ្វើការអភិវឌ្ឍន៍ទៅលើកម្មវិធី (Software) មួយចំនួនដែលមិនធ្វើអោយអេក្រង់នោះផ្ទុកលើសទំហំខ្លាំងពេក។ ទោះបីជាយ៉ាងណាក៏ដោយ ក្រុមហ៊ុននឹងជូនដំណឹងដល់ម្ចាស់រថយន្តទាំង ៤៤២គ្រឿង ក្នុងការនាំយករថយន្តខ្លួនទៅកាន់ក្រុមហ៊ុនចែកចាយរបស់ Rolls-Royce ដើម្បីដោះស្រាយបញ្ហានេះដោយឥតគិតថ្លៃ៕